សហជីព៖ បើគ្មានដំណោះស្រាយ កូដកម្មថ្ងៃទី១២មិនានឹងមិនបញ្ចប់
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ តំណាងថ្នាក់ដឹកនាំសហជីព ដែលបានដឹកនាំកម្មករធ្វើបាតុកម្មកន្លងមក បានចេញលិខិតជូនដំណឹងមួយ ទៅសមាគមរោងចក្រកាត់ដេរកម្ពុជា (តំណាងថៅកែរោងចក្រ) ស្តីពីការធ្វើកូដកម្មនៅតាមក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានដោយអត់ចូលធ្វើការចាប់ពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៤ តទៅបើគ្មានដំណោះស្រាយ។
ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)
វិបត្តិការងារ - សេចក្តីជូនដំណឹងរបស់តំណាងថ្នាក់ដឹកនាំសហជីពទាំងនោះ បានបញ្ជាក់ថា ដោយសារការរស់នៅរបស់កម្មករនិយោជិកបច្ចប្បន្ននេះ មានការលំបាក ដែលបណ្តាលមកពីប្រាក់ឈ្នួលតិចតួច [...]