Posts tagged as "Justice"

រៀបចំ​ឲ្យ​សម្លាប់​ប្ដី​ពិការ​របស់​ខ្លួន រួច​រួមរ័ក​ជា​មួយ​ឃាតករ​ទាំង​ពីរ

រៀបចំ​ឲ្យ​សម្លាប់​ប្ដី​ពិការ​របស់​ខ្លួន រួច​រួមរ័ក​ជា​មួយ​ឃាតករ​ទាំង​ពីរ

ជា​សំនុំរឿងក្ដីដ៏ហួសចិត្ត​មួយ ដែល​បាន​ដាក់​ទីក្រុង អ៊ុលស្ទីន (Olszty - ភាគ​ខាង​ជើង​នៃ​ប្រទេស​ប៉ូឡូញ) ទាំង​មូល ទៅ​ក្នុង​សភាព​តក់​ស្លុក​ឥត​ឧបមា។ ស្ត្រី​ម្នាក់​ត្រូវ​បាន​ផ្ដន្តា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ ពី​បទ​បាន​រៀបចំ​ឲ្យ​មាន​ឃាតកម្ម ទៅ​លើ​ស្វាមី​ពិការ​ដ៏​អភ័ព​របស់​ខ្លួន។ សំនុំ​រឿង​មិន​ចប់​ត្រឹម​​ប៉ុណ្ណឹង​ទេ ព្រោះ​ស្ត្រី​ជាប់​ចោទ​រូប​នេះ ថែម​ទាំង​បាន​ប្រគល់​ខ្លួន​ឲ្យ​ឃាតករ​ទាំង​ពីរ បាន​រួមរ័ក​ភិសម័យ​យ៉ាង​រំភើយ នៅ​បន្ទាប់​ពី​ឃាតកម្ម​ត្រូវ​បាន​ធ្វើ​សម្រេច។

អ្នកស្រី ជ័នណា (Joanna) ស្ត្រី​ដែល​ធ្លាប់​មាន​កូន​៥នាក់​រួច​ហើយ  បាន​​ជួប​ស្គាល់​ជា​មួយ ពីអ័រ ហ្គ្រាបូស្គី (Piotr Grabowski) តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​បាន​រៀបការ​ជា​មួយ​គ្នា​នៅ​ពេល​បន្តិច​ក្រោយ​មក។ បុរស​ម្នាក់​នេះ ដែល​ជា​ជន​ពិការ ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា តែ​ជា​មួយ​រទេះ​រុញ​នោះ [...]

ចាន់ ពុទ្ធិស័ក្ក៖ កុមារ​៥០​នាក់ ឬ​ច្រើន​ជាង​នេះ ត្រូវ​កំព្រា​ម្តាយ

ចាន់ ពុទ្ធិស័ក្ក៖ កុមារ​៥០​នាក់ ឬ​ច្រើន​ជាង​នេះ ត្រូវ​កំព្រា​ម្តាយ

«ក្នុងមួយគ្រួសារ អ្នក​ខ្លះ​មាន​៤នាក់ អ្នក​ខ្លះ​មាន​៥នាក់ ហើយ​អ្នក​ខ្លះ មាន​រហូត​ទៅ​ដល់​៧ -៨នាក់។ អញ្ចឹង​ទេ ប្រហែល​ជិត​៥០នាក់ ឬ៥០នាក់​ជាង ដែល​ត្រូវ​កំព្រា​ម្តាយ ដោយ​សារ​តែ​ការ​ចាប់​ខ្លួន ដោយ​គ្មាន​យុត្តិធម៌ យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ» នេះ​ជា​ការ​លើក​ឡើង​របស់​លោក ចាន់ ពុទ្ធិស័ក្ក ពី​ទុក្ខ​លំបាក​នានា​របស់​កុមារៗ នៅ​ក្នុង​សហគមន៍​បឹង​កក់ បន្ទាប់​ម្តាយ​ត្រូវ​បាន​ចាប់​ខ្លួន។

ធ្លាប់តែរាល់ថ្ងៃ មាន​ម្តាយ​នៅ​ថែ​រក្សា ដាំ​បាយ​ឱ្យ​ញ៉ាំ ជូន​ទៅ​សាលា​រាល់​ថ្ងៃ ប៉ុន្តែ​ពេល​នេះ បែរ​ជា​ត្រូវ​ឃ្លាត​ពី​ម្តាយ វា​ជា​រឿង​ដ៏​លំបាក​ណាស់​សម្រាប់​កុមារ​ទាំង​នោះ។ លោក ចាន់ ពុទ្ធិស័ក្ក បាន​បន្ថែម​ថា បើ​ទោះ​ជា​ស្រ្តី ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ មិន​បាន​រក​ប្រាក់​ចំណូល ជួយ​ផ្គត់​ផ្គង់​គ្រួសារ​ក៏​ដោយ ប៉ុន្តែ​ពួក​គាត់​មាន​ការងារ​ជា​ច្រើន​ជំពូក ក្នុង​ការ​មើល​ថែ​ទាំ​គ្រូសារ។

លោកថា [...]

សំដី​ចុង​ក្រោយ​​របស់ មាជ សុវណ្ណារ៉ា មុន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​សរ

សំដី​ចុង​ក្រោយ​​របស់ មាជ សុវណ្ណារ៉ា មុន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​សរ

តុលាការរាជធានីភ្នំពេញបាន​សម្រេច​ចេញ​ដីការ ឃុំ​ខ្លួន​លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្ដោះ​អាសន្ន។ ការ​ចាប់​ខ្លួន និង​សម្រេច​ឃុំ​ខ្លួន​ក្នុង​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​នៅ មន្ទីរ​អប់រំ​កែ​ប្រែ​ម១ ព្រៃ​សរ​នេះ បាន​ធ្វើ​ឡើង​ក្រោម​បទ​ចោទ​ញុះ​ញង់ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​មន្រ្តី​រាជការ​សាធារណៈ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

សកម្មជនរបស់គណបក្សប្រឆាំងរូបនេះ បាន​លើក​ឡើង មុន​នឹង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​លោក ចូល​ពន្ធនាគារ​យ៉ាង​ដូច្នេះ​ថា៖ «យុត្តិធម៌​នឹង​កើត​មាន។ ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ទេ។ រឿង​នេះ​ជា​ករណី​នយោបាយ​ទេ។ អញ្ចឹង​ខ្ញុំ​គិត​ថា រឿង​នេះ យើង​បាន​ធ្វើការ​ចរចា​បញ្ចប់​បញ្ហា តាំង​ពី​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤​មក​ម្លេះ។ ហើយ​មក​ដល់​ពេល​នេះ យើង (អាជ្ញាធររដ្ឋាភិបាល) នៅ​តែ​មាន​ការ​ចាប់​ចង​​អ្នក​នយោបាយ​ទៀត។»

[...]
តំណាង​រាស្ត្រ​ឱ្យ​អ្នក​តវ៉ា​នឹង​ការ​ចាប់​ខ្លួន ធ្វើ​តាម​និតិវិធី​តុលាការ

តំណាង​រាស្ត្រ​ឱ្យ​អ្នក​តវ៉ា​នឹង​ការ​ចាប់​ខ្លួន ធ្វើ​តាម​និតិវិធី​តុលាការ

ខណៈពេលដែលស្រ្តី៧នាក់ ដែល​តវ៉ា​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ បញ្ហា​ទឹក​លិច​ផ្ទះ រួម​ទាំង​ព្រះ​សង្ឃ សកម្មជន​ដីធ្លី និង​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ក្រុម​អ្នក​តវ៉ា ជា​ពិសេស​អ្នក​រង​គ្រោះ​ពី​ជម្លោះ​ដី​ធ្លី​បាន ចេញ​តវ៉ា​ជា​បន្ត​បន្ទាប់។ នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ ក្រុម​អ្នក​តវ៉ា​ច្រើន​រយ​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ ឱ្យ​រដ្ឋ​សភា​ជួយ​ដោះ​ស្រាយ និង​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ។

ថ្លែងទៅកាន់អ្នកតវ៉ាទាំងនោះ ដែល​មក​ដាក់​ញត្តិ​នៅ​មុខ​រដ្ឋ​សភា​ជាតិ នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ លោក​ស្រី ឡោ ខេង សមាជិក​នៃ​គណៈកម្មាការ​ទី១​នៃ​រដ្ឋសភា និង​ជា​តំណាង​រាស្ត្រ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ឡើង​ថា លោក​ស្រី​ចង់​ឱ្យ​ប្រជា​ពលរដ្ឋ​ស្ងប់​ចិត្ត​សិន ហើយ​ទុក​ពេល​ឱ្យ​គណៈកម្មាការ​ទី១​នៃ​រដ្ឋសភា [...]

ណៃ វ៉ងដា៖ បក្ស​ប្រជាជន ចង់​គាប​ធ្វើ​​ប្រធាន និង​ជា​អគ្គ​លេខាធិការ គ.ជ.ប (vdo)

ករណីចាប់ខ្លួនប្រជាពលរដ្ឋ ដែល​សុទ្ធ​សឹង​ជា​សកម្ម​ជន​តវ៉ា ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ចង់​បង្ហាញ​សារ​ខ្លី​មួយ​ថា «រឿង​បញ្ហា​ជម្លោះ​ដី​ធ្លី មិន​ចាំ​បាច់​ធ្វើការ​តវ៉ា​ទេ។ ទោះ​តវ៉ា​យ៉ាង​ណា ក៏​គ្មាន​ដំណោះ​ស្រាយ​អ្វី​ជា​ដំ​កំភួន​ដែរ ហើយ​អាច​ប្រឈម នឹង​ការ​ចាប់​ខ្លួន​ទៀត​។» នេះ​ជា​ការ​លើក​ឡើង​របស់ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ការ​ច្បាប់​របស់​សមាគម ការពារ​សិទ្ធិ​មនុស្ស អាដ​ហុក លោក ណៃ វ៉ងដា ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន  នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ នា​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ។

ប៉ុន្តែ នៅ​ទន្ទឹម​នឹង​«សារ​ខ្លី»​ខាង​លើ លោក ណៃ វ៉ងដា បាន​អះ​អាង​ទៀត​ថា ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​សម្មជន​គណបក្ស​ប្រឆាំង ក៏​ជា​គំនាប​នយោបាយ​មួយ​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​ពន្យល់​ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...