មេធនាគារខ្មែរ-កាណាដាពីរនាក់ ត្រូវផ្ដន្ទាទោសជាប់គុក៨ឆ្នាំ ពិន័យរាប់លាន
លោកអ្នកប្រិយមិត្តអ្នកអាន ទំនងជានៅចាំនៅឡើយ ពីសំណុំរឿងនេះ ដែលត្រូវបានទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ យកមកចុះផ្សាយ កាលពីអំឡុងខែកញ្ញា ឆ្នាំទៅម៉ិញ ពីចាងហ្វាងធានាគារ ប្ដីប្រពន្ធដើមកំណើតខ្មែរពីរនាក់ ត្រូវបានប្រព័ន្ធយុត្តិធម៌ នៃប្រទេសកាណាដា រកឃើញថា បានលាងសំអាតលុយកខ្វក់ ប្រមាណជាជាង ១០០លានដុល្លារ ពីការរកស៊ីមានបាន ក្នុងជំនួយជួញដូរ គ្រៀងញៀន ឬថ្នាំស្រវឹង។
» សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ។
តុលាការក្រុងកេប៊ិច ទើបនឹងសម្រេចប្រកាសសាលក្រម ផ្តន្ទាទោសអ្នកទាំងពីរ អ្នកស្រី ឡេច ឡេងគី និងស្វាមី លោក ឈុន ស៊ីវ៉េង មានដើមកំណើតខ្មែរ និងមានទីលំនៅក្នុងក្រុងម៉ុងរ៉េអាល់ ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ ហើយត្រូវបង់ប្រាក់ពិន័យ ប្រមាណជា១០លានដុល្លារអាមេរិក។
តុលាការបានរកឃើញថា តាមរយៈ បញ្ជរប្ដូរប្រាក់របស់ខ្លួន [...]