បុរសជនជាតិអាល្លឺម៉ង់ម្នាក់ ស្លាប់ដូចធ្វើអត្តឃាត ក្នុងពេទ្យសែនសុខ
បុរសជនជាតិអាល្លឺម៉ង់នេះ មានឈ្មោះ ស្មីតប៊័រ វ័លហ្គាន (Schmidberg Wolfgang) អាយុ ៥៤ឆ្នាំ ស្នាក់នៅផ្ទះលេខ២០E ផ្លូវ៥៩៤ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានប្រពន្ធ ជាជនជាតិខ្មែរ។ ជនរងគ្រោះ ត្រូវបានប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង ៤និង៥០ នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ សាកលវិទ្យាល័យ អន្ដរជាតិសែនសុខ ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៨៦ភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។
បើទោះជាឈុតឆាក នៅកន្លែងកើតហេតុ មានសភាពដូចទៅនឹងការធ្វើអត្តឃាត តែអំពើឃាតកម្ម នៅតែជាការសង្ស័យនៅឡើយ។ ការសង្ស័យនេះ បើតាមការពិនិត្យទៅលើរូបភាព កាំភ្លើងដែលជាប់ នៅនឹងដៃសាកសព។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ បានមកសំរាកព្យាបាល នៅបន្ទប់លេខ២២២ ក្នុងមន្ទីរពេទ្យខាងលើ ត្រូវបានគ្រូពេទ្យប្រទះឃើញស្លាប់ ដោយមានកាំភ្លើងនៅនឹងដៃ ម៉ាកប៉េអាម៉ាប់ ១គ្រាប់ [...]