អាហ្សង់ទីន៖ ក្រមុំជំទង់មួយរូប ជាប់ឃុំក្នុងចំណតឡាន៩ឆ្នាំ
«ជាហេតុការណ៍ដ៏រន្ធត់មួយ» នេះជាពាក្យឧទានឡើង របស់ក្រុមភ្នាក់ងារនគរបាល អាហ្សង់ទីន។ ក្មេងស្រីជំទង់មួយរូប ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីនាងត្រូវបានជាប់ឃុំ ជាមួយនឹងសត្វស្វាមួយក្បាល និងសត្វឆ្កែមួយក្បាលទៀត អស់រយៈពេល៩ឆ្នាំ នៅក្នុងរោងចំណតរថយន្ដមួយ ឈ្មោះ ប៊ូអើណូស អ៊ែរ (Buenos Aires)។
រូបភាពច្រវ៉ាក់ និមិត្តសញ្ញានៃការបង្ខាំង។ (រូបថត MONOROOM.info/ D.KEO)
បង្ខាំងខ្លួន - ជាមួយនឹងចំណីអាហារ ដែលមានត្រឹមតែនំប៉័ងនិងទឹកប៉ុណ្ណោះនោះ នាងក្រមុំអាយុ១៥ឆ្នាំ ត្រូវបាននគរបាលរំដោះចេញមក ជាមួយនឹងទម្ងន់ខ្លួនប្រមាណជា២០គីឡូក្រាមប៉ុណ្ណោះ។ ពីក្នុងមន្ទីរពេទ្យ [...]