អង្គរ័ក្ស ថោង សារ៉ាត់ ទាំង៤ អាចនឹងត្រូវដោះលែងទៀត?
ជនជាប់ចោទដែលជាអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ សៀង វាសនា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ហៅមកសារសួរបន្ថែម កាលពីព្រឹកថ្ងៃចន្ទទី៩ ខែកុម្ភៈ ម្សិលម៉ិញ ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់លោក អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងត៍ត្បូងពេជ្រ និងជាប្រធានក្រុមហ៊ុន Shimmex Group កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមក។ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី លោក លី សុខឡេង បានកោះហៅ ជនជាប់ចោទរូបនេះមកសាកសួរបន្ថែមទៀត បន្ទាប់ពីសមត្ថកិច្ចសង្ស័យថាជាជនដៃដល់ ក្នុងឃាតកម្មមួយដ៏កក្រើកនេះ ដែលបានកើតនៅមុខហាងលក់ផ្លែឈើឡោតិចសេង ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាប់ពីបញ្ចប់ការសាកសួររបស់ចៅក្រម ទៅលើជនជាប់ចោទរួច លោក គា អ៊ាវ មេធាវីការពារក្តីឲ្យឈ្មោះ សៀង វាសនា បានប្រាប់ថា លោកចៅក្រមស៊ើបសួរបានសួរលោក សៀង វាសនា ឡើងវិញពីដើមដល់ចប់ [...]