Posts tagged as "Crime"

រ៉ូស្សី៖ ប្រុស​ស្រី​មួយ​គូ​រួម​គ្នា​សម្លាប់​ជន​អនាថា ដើម្បី​«ជួយ​សំអាត»​រដ្ឋធានី!

រ៉ូស្សី៖ ប្រុស​ស្រី​មួយ​គូ​រួម​គ្នា​សម្លាប់​ជន​អនាថា ដើម្បី​«ជួយ​សំអាត»​រដ្ឋធានី!

ពួកគេមានបំណង ចង់ជួយបោសសំអាត រដ្ឋធានីម៉ូស្គូ។ នគរបាលរ៉ូស្សី បានឃាត់ខ្លួនពីរនាក់ ជាគូសង្សា បន្ទាប់ពី​បាន​សង្ស័យពួកគេ ពីបទមនុស្សឃាត ទៅលើមនុស្សគ្មានលំនៅដ្ឋាន ជាច្រើននាក់ នៅកណ្ដាលរដ្ឋធានីម៉ូស្គូ។ បុរស ជា​យុវជនអាយុ២០ឆ្នាំ បានសម្លាប់ជនអនាថា គ្មានទីលំនៅចំនួន៧នាក់ ក្នុងនោះជនរងគ្រោះបួននាក់ មាន​ការ​ឃុប​ឃិត​ចូលរួម ពីស្រីជាសង្សារបស់ខ្លួន ដែលមានអាយុ២៥ឆ្នាំ។ ក្រុមអ្នកស៊ើបអង្កេត នៅក្នុងឃាតកម្មទាំងនេះ បានថ្លែងឲ្យ​ដឹង​ថា៖ «យុវជននោះបានពន្យល់ថា ខ្លួនបានសម្លាប់មនុស្សទាំងនេះ ដើម្បី"បោសសំអាត់"ក្រុង»។

គេបានរកឃើញថា យុវជនជាជនសង្ស័យ បានជ្រើសរើសជនរងគ្រោះ មកសម្លាប់ ដោយមានផែនការច្បាស់លាស់។ ជនអានាថា ដែលមានទម្លាប់ផឹកស្រាស្រវឹង ត្រូវបានចាត់ទុកជាផ្ទាំងស៊ីប។ ហើយបន្ទាប់មក យុវជនបានសម្លាប់​ជន​សង្ស័យនោះ នៅពេលយប់ក្នុងទីកន្លែងណាមួយ ដែលគ្មានមនុស្សដើរឆ្លងកាត់។ បន្ទាប់ពីជនអនាថាទាំង៧នាក់ ពីរ​នាក់​គូសង្សា [...]

បង​ប្អូន​ស្រី​៣​នាក់ ជាប់​ឃុំ​ដោយ​​ម្ដាយ​​ខ្លួន​បង្កើត អស់១០ឆ្នាំ

បង​ប្អូន​ស្រី​៣​នាក់ ជាប់​ឃុំ​ដោយ​​ម្ដាយ​​ខ្លួន​បង្កើត អស់១០ឆ្នាំ

ជាសំនុំរឿង ដ៏រន្ធត់ចិត្តមួយ ដែលបានធ្វើឲ្យ ប្រទេសស៊ុយអែតទាំងមូលរញ្ជួល កាលពីសប្ដាហ៍មុន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុងប្រទេស បានធ្វើរបាយការណ៍ ពីករណីនេះ យ៉ាងសន្ធឹកសន្ធាប់៖ ស្ត្រីជាម្ដាយ បានបង្ខាំងកូនស្រីបីនាក់របស់ខ្លួន តាំងពីច្រើនឆ្នាំមកហើយ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងក្រុងប្រូម៉ូឡា (Bromölla) ភាគខាងត្បូងនៃប្រទេស។

បន្ទាប់ពីកូនស្រីម្នាក់បានគេចខ្លួនរួច  នាងបានរត់ទៅប្រាប់អ្នកជិតខាង មុននឹងផ្ដល់ដំណឹងនេះ ឲ្យដល់​នគរបាល ដើម្បីធ្វើអន្តរាគមន៍ ជួយបងប្អូនរបស់ខ្លួនពីរនាក់ទៀត។ ក្នុងពេលធ្វើអន្តរាគមន៍នោះ កម្លាំង​នគរបាល​ស៊ុយអែត ក៏បានចាប់ឃាត់ខ្លួន ស្ត្រីជាម្ដាយ អាយុ៥៩ឆ្នាំ យកមកសួរចម្លើយដែរ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួន អ្នកនាំពាក្យរបស់នគរបាល លោក អេវ៉ាហ្គន វ៉េសហ្វត (Ewa-Gun Westford) បានបញ្ជាក់ថា អ្នកម្ដាយរូបនោះ បានបិទសិទ្ធិកូនស្រីរបស់ខ្លួន នៅក្នុងរយៈពេលមួយដ៏វែង។

[...]
ក្រឡា​បញ្ជី​​ម្នាក់​​ទៀត​មាន​ខ្លួន បន្ទាប់​ពី​ឃុំ​ខ្លួន ពេជ្រ ព្រហ្មមុន្នី?

ក្រឡា​បញ្ជី​​ម្នាក់​​ទៀត​មាន​ខ្លួន បន្ទាប់​ពី​ឃុំ​ខ្លួន ពេជ្រ ព្រហ្មមុន្នី?

ក្រឡាបញ្ជីមួយរូប ដែលមានប្អូនជាមេធាវីការពារក្ដី ឲ្យឪពុកម្តាយលោក ថោង សារ៉ាត់ កំពុងរត់ឆ្លេឆ្លា រកអ្នកនេះ​ឬ​អ្នកនោះឲ្យជួយខ្លួន បន្ទាប់ពីឧត្ដមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួន និងដាក់ឃុំជាបណ្ដោះអាសន្ន​នោះ។ នេះជាការសរសេរបញ្ជាក់ របស់មន្ត្រីក្រសួងមហាផ្ទៃ លោក ផែង វណ្ណៈ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។

លោក ផែង វណ្ណៈ ដែលជាមន្ត្រីស្និត នឹងគណបក្សប្រជាជនកម្ពុជា បានស្រង់ប្រភពពីមន្ត្រីតុលាការរាជធានី មក​សរសេរបន្តទៀតថា មេធាវីការពារក្ដីរូបនោះ ជាមួយនឹងលោកឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ជាអ្នកទៅធនាគារ​មួយ ដើម្បីទទួលលុយថ្លៃសេវ៉ារត់ការ។ លោកបានសរសេរថា៖ «គេសង្កេតឃើញ លោកក្រឡាបញ្ជីរូបនោះ ទៅ​ជួបនាយអាវុធហត្ថជាន់ខ្ពស់ម្នាក់។ ប៉ុន្តែគេមិនដឹងថា តើលោកក្រឡាបញ្ជីរូបនោះ មានកិច្ចការអ្វីនោះទេ។»

លោក ផែង វណ្ណៈ ក៏មិនបានបង្ហើបឲ្យដឹង ពីឈ្មោះរបស់ក្រឡាបញ្ជីនោះដែរ ដោយគ្រាន់តែសរសេរបញ្ជាក់ថា [...]

ពេជ្រ ព្រហ្មមុន្នី ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ

ពេជ្រ ព្រហ្មមុន្នី ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ

ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ឡុង កេសរភារម្យ បានចេញដីការឃុំខ្លួន លោកឧត្តម​សេនីយ៍ ពេជ្រ ព្រហ្មមុន្នី នៅពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន បន្ទាប់ពីលោកព្រះរាជអាជ្ញារង លី សុផាណា ចោទ​ប្រកាន់តាមមាត្រា ៦០៩ និង មាត្រា ៦១៩ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ព័ត៌មានជាបឋម ស្តីពីការចោទប្រកាន់លើលោក ពេជ្រ ព្រហ្មមុន្នី មានចំនួនពីរបទល្មើស។ ក្រៅពីបទល្មើស​ទាំង​ពីរ បើតុលាការស៊ើបអង្កេតទៅអាចរកឃើញថា មានបទល្មើសពុករលួយ លោកនឹងត្រូវចោទប្រកាន់ ពីបទស៊ី​សំណូក (ពុករលួយ)។ នេះបើតាមប្រភព ពីមន្ត្រីនៃសាលាដំបូងរាជធានីភ្នំពេញ និងតាមមន្ត្រីគណបក្ស​ប្រជាជន​កម្ពុជា លោក ផែង វណ្ណៈ ដែលផ្សាយដំណឹងនេះ តាមបណ្តាញសង្គមរបស់លោក។

បទល្មើសទីមួយ គឺការជ្រៀតជ្រែកដោយ«ខុសច្បាប់» ទៅក្នុងការបំពេញមុខងារសាធារណ។ បទល្មើសនេះ ត្រូវ​បានផ្ដន្ទាទោសតាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី១ ឆ្នាំ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ២លានរៀល [...]

ថោង សារ៉ាត់ បដិសេធ​ថា​មិន​បាន​ជំពាក់​លុយ​ឧកញ៉ា អ៊ឹង ម៉េងជឺ (vdo)

ថោង សារ៉ាត់ បដិសេធ​ថា​មិន​បាន​ជំពាក់​លុយ​ឧកញ៉ា អ៊ឹង ម៉េងជឺ (vdo)

នៅក្នុងឃ្លីបវីអូទី៣ ដែលទើបនឹងបង្ហោះ ក្នុងបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ កុម្ភៈនេះ លោក ថោង សារ៉ាត់ ថៅកែក្រុមហ៊ុនសាងសង់សំណង់បុរី៩៩៩ បានបដិសេធយ៉ាងដាច់ខាតថា លោកមិនបានជំពាក់​លុយលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនលក់គ្រឿងសំណង់ ស៊ីម៉ងត៍ សញ្ញាត្បូងពេជ្រ ដែលត្រូវឃាតករ​បាញ់សម្លាប់យ៉ាងព្រៃផ្សៃ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នោះឡើយ។

ចំពោះការចុះផ្សាយកន្លងមកថា លោកបានជំពាក់លុយឧកញ៉ា អ៊ឹង ម៉េងជឺ ថ្លៃទិញស៊ីម៉ង់ចំនួន៣០ម៉ឺនដុល្លារនោះ ព័ត៌មាននេះគឺជាការប្រឌិត បំភ្លៃ ដែលវាគឺជាវិធីបញ្ចូលសម្លេងរបស់សារព័ត៌មាន ដែលគ្មានវិជ្ជាជីវៈចង់​បំពុល​ការពិត​តែប៉ុណ្ណោះ។

លោកបន្តថា៖ «ក្នុងរឿងនេះ មិនពិបាករកការពិតទេ គ្រាន់តែចុះទៅអង្កេត លើក្រុមហ៊ុនខ្ញុំបាទ និងក្រុមហ៊ុន​ឧកញ៉ា អ៊ឹង ម៉េងជឺ គឺដឹងទៅហើយ។ ហើយការកស៊ីធំម្លឹងៗ គ្មានអ្នកអាចលាក់បាំងបានទេ ហើយក៏គ្មាន​ហេតុផល​អ្វី ដែលភរិយារបស់លោកឧកញ៉ា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...