ការដង្ហែសព កែម ឡី ត្រូវបានពន្យាពេលជាថ្មី
បន្ទាប់ពីបានផ្លាស់ប្ដូរ កាលវេលានៃការដង្ហែសពលោក កែម ឡី យកទៅបញ្ចុះ មិនតិចជាងពីរដងកន្លងមក នៅលើកនេះ ការសម្រេចដង្ហែ ដែលបានកំណត់នៅថ្ងៃទី១៧ ខែកក្កដានេះ ត្រូវបានផ្លាស់ប្ដូរជាថ្មីទៀត ដោយត្រូវពន្យាពេលទៅថ្ងៃក្រោយវិញ។ តំណាងក្រុមគ្រួសារសព អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី និងតំណាងគណៈកម្មការរៀបចំបុណ្យ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ជាអ្នកប្រកាសពីការពន្យាពេលនេះ ដោយខ្លួនឯង នៅប្រមាណជាមួយម៉ោងមុននេះ។
សាមីម្ចាស់បុណ្យសព បានអះអាងថា ការផ្លាស់ប្ដូរនេះ ដោយយោងទៅតាមសំណូមពរជាច្រើន របស់ប្រជាពលរដ្ឋ ដែលនៅតែបន្តចង់មកសម្ដែងគារវកិច្ច និងគោរពវិញ្ញាណក្ខន្ធលោក កែម ឡី។ និងម្យ៉ាងទៀត ដោយសារការរក្សាសព អាចនឹងធ្វើតទៅមុខទៀត ដោយមានជំនួយពីគ្រែទឹកកក ដែលដាក់តំកល់សព នៅក្នុងមឈូសកញ្ចក់ និងមានយោបល់ ពីសំណាក់គ្រូពេទ្យជំនាញនោះផង។
» វីដេអូ ដែលបង្ហាញពីការប្រកាសពន្យាពេល នៃការដង្ហែសពលោក កែម ឡី៖
[...]