គូស្នេហ៍មួយនេះ រួមរ័ក្សភិសម័យលើឆ្នេរខ្សាច់ នៅប៊ែលហ្សិក
ជំនោរសមុទ្រក្នុងរដូវក្ដៅ ដែលបក់មកដ៏ត្រសៀកៗ ពិតជាបង្កភាពត្រេកត្រអាល រហូតធ្វើឲ្យគូស្នេហ៍ទាំងឡាយ អត់ទ្រាំមិនបានអញ្ចឹងឬ? ជាហេតុការណ៍ ដែលបានកើតឡើង កាលពីដើមសប្ដាហ៍កន្លងទៅ នៅលើឆ្នេរខ្សាច់ «Blankenberge» ស្ថិតនៅភាគខាងជើង នៃប្រទេសប៊ែលហ្សិក។
អ្នកនៅក្នុងហេតុការណ៍នោះ មានច្រើននាក់ ព្រោះវាជាកន្លែងសាធារណៈ។ ប៉ុន្តែ គេអាចរាប់បានតួឯកសំខាន់ៗចំនួនតែបីនាក់ប៉ុណ្ណោះ៖ ពីរនាក់ (ស្រីម្នាក់ប្រុសម្នាក់) កំពុងសម្រេចកាម និងម្នាក់ទៀត កំពុង«លួច»ថត សកម្មភាពរបស់អ្នកទាំងពីរ ជាវីដេអូ។
បន្ទាប់ពីថតបានរួច ម្ចាស់វីដេអូបានយករូបភាព ដែលខ្លួនថតបាន ទៅបង្ហោះនៅលើគណនីហ្វេសប៊ុក «Knokke» របស់ខ្លួន ជាមួយនឹងសំណេរអមថា៖ «Shame on you (ភាពអាម៉ាសរបស់អ្នកឯង)»។ វីដេអូ ត្រូវបានគេចែករំលែកយ៉ាងសន្ធឹកសន្ធាប់ និងបន្ថែមបន្ថយដោយពាក្យរិះគន់ខ្លាំងក្លា ទៅកាន់ជនប្រព្រឹត្តិកាម ជាសាធារណៈទាំងពីររូប។
[...]