ចៅនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលក់អាវុធតាមហ្វេសប៊ុក?
សារមួយអមនឹងរូបថត ចំនួនពីរសន្លឹក ដែលលោក ហ៊ុន បញ្ញាបុត្រ បានបង្ហោះនៅលើគណនីរបស់លោក បានសរសេរជាភាសាអង់គ្លេស ប៉ុន្មានម៉ាត់យ៉ាងដូច្នេះថា៖ «Inbox for Price. XDS-45» ដែលមានន័យថា «ផ្ញើរសារជាឯកជនមក បើចង់ដឹងពីតម្លៃ របស់កាំភ្លើងខ្លី ប្រភេទ XDS-45»។ សារនិងរូបថតនេះ ត្រូវបានបង្ហោះ នៅលើគណនី «Hun Panhaboth» កាលពីថ្ងៃទី៣១ ខែសីហាម្សិលម៉ិញ ប៉ុន្តែត្រូវបានលប់ចេញទៅវិញ នៅប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីទទួលបានការសាកសួរពីតម្លៃ តាមការបញ្ចេញមតិយោបល់ជាច្រើន ពីសំណាក់ប្រិយមិត្តរបស់ខ្លួន។
នៅក្នុងគណនីដដែលនេះ គេឃើញលោក ហ៊ុន បញ្ញាបុត្រ ដែលត្រូវជាកូនប្រុស របស់អ្នកស្រី ហ៊ុន ចន្ធូ កូនស្រីលោក ហ៊ុន ណេង (បងប្រុសរបស់លោក ហ៊ុន សែន) បង្ហោះនូវរូបថតមួយចំនួន បង្ហាញថា លោកមានកាន់ នូវប្រភេទកាំភ្លើងផ្សេងទៀត។ គេមិនដឹងថា តើលោក ហ៊ុន បញ្ញាបុត្រ ទទួលបានអាវុធទាំងនេះ [...]