Posts tagged as "Frontiere"

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា តម្រូវ​ឲ្យ​វៀតណាម​សុំ​ទោស​រឿង​ទឹក​ដី

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា តម្រូវ​ឲ្យ​វៀតណាម​សុំ​ទោស​រឿង​ទឹក​ដី

មាននិស្សិតខ្មែរយ៉ាងតិច១០០ គ្រោងនឹងធ្វើបាតុកម្មអហិង្សា នៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីបង្ខំឲ្យ​រដ្ឋាភិបាលប្រទេសវៀតណាម គម្បីទទួលស្គាល់ប្រវត្តិសាស្រ្តពិត ចំពោះទឹកដីខ្មែរកម្ពុជាក្រោម។


ស្ថានទូតវៀតណាម នៅរាជធានីភ្នំពេញ។ (រូបថត សហការី)

ទឹកដី - សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ពួកគេមិនអាចទទួលយកបាន ចំពោះការប្រមាថ និងការក្រលៃប្រវត្តិសាស្រ្ត របស់រដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន ដែលអះអាងថា​ទឹកដីខ្មែរកម្ពុជា​ក្រោម ជារបស់ប្រទេសវៀតណាម តាំងពីដើមរៀងមក បានទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា ពួកនឹងដឹកនាំនិស្សិតខ្មែរជាង១០០នាក់ [...]

រដ្ឋាភិបាល​កម្ពុជា​មាន​«ចិត្ត​ធ្ងន់» ជា​មួយ​វៀតណាម​ក្នុង​រឿង​ទឹក​ដី

រដ្ឋាភិបាល​កម្ពុជា​មាន​«ចិត្ត​ធ្ងន់» ជា​មួយ​វៀតណាម​ក្នុង​រឿង​ទឹក​ដី

មកដល់ពេលនេះ គេមិនទាន់ឃើញមន្រ្តីជាន់ខ្ពស់ របស់រដ្ឋាភិបាលកម្ពុជាណាម្នាក់ ឬអង្គភាពព័ត៌មាន និងប្រតិកម្ម​រហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា ធ្វើប្រតិកម្មតបចំពោះការអះអាងដ៏រសើប របស់ស្ថានទូតវៀតណាម​ប្រចាំ​កម្ពុជាជុំវិញទឹកដីកម្ពុជាក្រោមនៅឡើយទេ។ ការអះអាងរបស់ប្រទេសវៀតណាម ដែលបំភ្លៃប្រវត្តិសាស្រ្តថា បារាំង​មិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមទេ ហើយថាតាំងពីដើមមក ទឹកដីកម្ពុជាក្រោម គឺជារបស់វៀតណាម​ ដោយមិនអាចប្រកែកបាន។


ផ្លាកបង្ហាញពីខ្សែក្រវ៉ាត់ព្រំដែនមួយ រវាងប្រទេសកម្ពុជា និងវៀតណាម។ (រូបថតឯកសារ)

យុត្តិធម៌ - អ្នកនាំពាក្យនៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជាលោកត្រឹង វ៉ាន់ថុង [...]

ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​ឲ្យ​វៀតណាម​សុំ​ទោស​រឿង​ប្រវត្តិសាស្រ្ត

ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​ឲ្យ​វៀតណាម​សុំ​ទោស​រឿង​ប្រវត្តិសាស្រ្ត

សមាគមខ្មែរកម្ពុជាក្រោម គ្រោងនឹងធ្វើការតវ៉ាផ្លូវការជាថ្មី ដល់រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម វៀតណាម ត្រូវ​ទទួលស្គាល់ប្រវត្តិសាស្រ្តពិត ដែលខ្មែរកម្ពុជាក្រោមអះអាងថា ប្រទេសវៀតណាមកំពុងក្រលៃប្រវត្តិសាស្រ្តពិត ធ្វើឲ្យ​ពលរដ្ឋខ្មែរកម្ពុជាក្រោម មានការឈឺចាប់បំផុត។


ខេត្ត​ខ្មែរ​នៅកម្ពុជាក្រោម ដែល​បារាំង​បាន​កាត់​ឲ្យ​យួន​នៅ​ថ្ងៃ​៤ មិថុនា ១៩៤៩។ (រូបថត​ ឯកសារ)

យុត្តិធម៌ - «ក្នុងនាមអ្នកនាំពាក្យស្ថានទូត ដែលជាតំណាងឲ្យរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ត្រឹង វ៉ាន់ថុង មិនបង្ហាញឯកសារដែលបញ្ជាក់ថា ទឹកដីកម្ពុជាក្រោមជាទឹកដីវៀតណាម ជាយូរយារមកហើយទេនោះ ត្រូវតែសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ [...]

ការ​បាត់​បង់​«កោះ​ត្រល់» ជា​កំហុស​រដ្ឋាភិបាល ហ៊ុន សែន?

ការ​បាត់​បង់​«កោះ​ត្រល់» ជា​កំហុស​រដ្ឋាភិបាល ហ៊ុន សែន?

កោះត្រល់ - លោក ហ៊ុន សែន មិនត្រូវបានតុលាការកម្ពុជា ចោទប្រកាន់ពី«ទោសក្បត់ជាតិ» ឬដាក់ឲ្យ​ជាប់​ទោស​មួយជីវិត ព្រោះតែលោកបាន«ចុះ»ហត្ថលេខាប្រគល់កោះត្រល់ ឲ្យទៅប្រទេសវៀតណាម​គ្រប់​គ្រង​នោះទេ។ នេះជា​ការបញ្ជាក់របស់លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ នៅមុខសាលាឧទ្ធរណ៍​ក្នុង​ពេល​ថ្មីៗ នេះកន្លងមក។

ប៉ុន្តែជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ប្រធានក្រុមយុវជនខ្មែររូបនេះ បានត្រឡប់ទៅធ្វើការ​ក្រើន​រំលឹក និងជំរុញដល់សាលាឧទ្ធរណ៍ ឲ្យប្រញាប់លើករឿងលោកប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មក​ចាត់​ការ​ឲ្យបាន​ឆាប់។  លោក នាង សុឃុន បានដាក់ពាក្យបណ្ដឹងប្ដឹងឧទ្ធរណ៍មួយ ទៅកាន់សាលាក្តីនេះ កាល​ពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ ប្ដឹងលោក ហ៊ុន សែន ពីបទ«ក្បត់ជាតិ» ក្នុងករណីកោះត្រល់។ ការតស៊ូបន្តពាក្យ​បណ្តឹងឧទ្ធរណ៍ របស់​យុវជនរូបនេះ បាន​ធ្វើឡើង [...]

កោះ​ត្រល់៖ រដ្ឋាភិបាល​ថា​ទារ​មក​វិញ​«មិន​បាន» តែ​អ្នក​វិភាគ​ថា​«បាន»

កោះ​ត្រល់៖ រដ្ឋាភិបាល​ថា​ទារ​មក​វិញ​«មិន​បាន» តែ​អ្នក​វិភាគ​ថា​«បាន»

ជាថ្មីម្តងទៀតរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាប្រទេសកម្ពុជា ពិតជាមិនអាច​ទាមទារកោះត្រល់ ពីប្រទេសវៀតណាមមកវិញបានទេ ហើយអ្វីដែលគណបក្សសង្រ្គោះជាតិលើកឡើង គឺគ្រាន់តែ​ជាឈុត​ឆាកនយោបាយ ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា កម្ពុជាមិនគម្បី​ថាខ្លួនឯងមិន​អាច​ទាមទារបាន ក្នុងពេលដែលខ្លួនឯង នៅតែមានលទ្ធភាពទាមទារកោះត្រល់ ពីវៀតណាមមកវិញ។


ឆ្នេរនៅលើកោះត្រល់។ (រូបថត ឯកសារ)

អធិបតេយ្យជាតិ - ការបញ្ជាក់ ពីការមិនអាចទាមទារកោះត្រល់បាន ដោយរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាប្រតិកម្មតបចំពោះគណបក្សសង្រ្គោះជាតិ ម្តងហើយម្តងទៀត អះអាងថា នឹងទាមទារកោះ​ត្រល់​មកវិញតាមច្បាប់អន្តរជាតិ ពេលដែលគណបក្សខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...