អ៊ុំ សំអាន ថា វ៉ា គឹមហុង ធ្លាប់យកផែនទីក្លែងក្លាយឲ្យស្ដេចទត
បន្ទាប់ពីសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥នេះ បង្ហាញពីផែនទីកំណត់ ព្រំដែន កម្ពុជា-វៀតណាម របស់កម្ពុជា ដែលបាននឹងកំពុងប្រើប្រាស់ ក្នុងការគូសវាសព្រំដែន នៃប្រទេសទាំងពីនោះ លោក វ៉ា កឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា បានជួបជជែកគ្នា ជាមួយលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ អំពីបញ្ហាផែនទីនេះ ក្រោមក្រសែភ្នែក នៃអ្នកសារព័ត៌មានយ៉ាងច្រើន។
តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅតែមិនទទួលស្គាល់ផែនទី ដែលលោក វ៉ា គឹមហុង នោះ បង្ហាញដដែល ដោយលោកបានអះអាងថា ជាផែនទីនោះ មិនត្រឹមត្រូវ និងមិនមែនជាផែនទី ដែលបានតម្កល់ នៅអង្គការសហប្រជាជាតិនោះទេ។ លោក អ៊ុំ សំអាន បានរំលឹកកាលពីឆ្នាំ២០០០ មកវិញថា លោក វ៉ា គឹមហុង បានចូលក្នុងព្រះបរមរាជវាំង ដើម្បីជួបព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ។ តែនៅពេលនោះ សម្ដេច ព្រះនរោត្ដម សីហនុ [...]