Posts tagged as "Manille"

ការផ្ទុះ​មួយ ធ្វើ​ឲ្យ​មនុស្ស​បី​នាក់​ស្លាប់ នៅ​ក្រុង​ម៉ានីល

ការផ្ទុះ​មួយ ធ្វើ​ឲ្យ​មនុស្ស​បី​នាក់​ស្លាប់ នៅ​ក្រុង​ម៉ានីល

ការផ្ទុះដ៏ខ្លាំងមួយ ដែលទំនងបណ្ដាលមកពីសម្ភារះចង្ក្រានបាយដែលខូច បានកំទេចអាគារមួយនៃសង្កាត់អ្នកមាន ក្នុង​រដ្ឋធានីម៉ានីសប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃសុក្រ ហើយបានសម្លាប់មនុស្សបីនាក់ នៅក្នុងរថយន្ដ ដែលចតនៅក្បែរ​នោះ។ នេះជាការប្រកាសឲ្យដឹង របស់អាជ្ញាធរក្នុងតំបន់។

ការផ្ទុះបានធ្វើឲ្យមានប្រហោងយ៉ាងធំ ជញ្ជាំងអាគារនោះ និងបានធ្វើឲ្យខ្ទាតបេតុង ធំៗជាច្រើនដុំ ធ្លាក់មកនៅលើដី និងផ្លូវ​ខាងមុខ។ សហគ្រាសម្ចាស់អាគារ បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា មនុស្សបីនាក់ ដែលស្ថិតក្នុង​រថយន្ដ​ដឹក​ទំនិញនៅក្រោមអាគារ បានរងគ្រោះដល់ជីវិត ដោយសារដុំបេតុងទាំងនោះបានធ្លាក់សង្កត់លើ និងមានមនុស្ស៤នាក់ផ្សេង​ទៀត បានរងរបួស។

ស្ត្រីម្នាក់ធ្វើការក្នុងការិយាល័យនគរបាលជិតនោះ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា [...]

ហ្វីលីពីន៖ មនុស្ស១៤នាក់​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​ដ៏​សម្បើម

ហ្វីលីពីន៖ មនុស្ស១៤នាក់​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​ដ៏​សម្បើម

មេបញ្ជាការកងទ័ពមួយរូប បានថ្លែងកាលពីថ្ងៃអាទិត្យទី២៦ខែឧសភាថា យ៉ាងហោចណាស់ទាហាន និងសកម្មជនប្រយុទ្ធ នៃក្រុមអាប៊ូ សៃយ៉ាហ្វ (Abou Sayyaf) ចំនួន១៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការជួបប្រយុទ្ធដ៏សម្បើម ដែលបានកើតឡើង ខណៈមានការស្វែងរកការដោះលែង ជនចំណាប់ខ្មាំង៦នាក់ (ជាជនបរទេស និងហ្វីលីពីន) ពីក្នុងដៃពួកឧទ្ទាម។


សាកសពទាហាន និងក្រុមឧទ្ទាម មុននឹងដាក់បញ្ជូនតាមយន្ដហោះទៅទីក្រុងម៉ានីល។

យុទ្ធនាការយោធាបានចាប់ផ្ដើមនៅថ្ងៃសៅរ៍ និងមានទទួលការគាំទ្រពីសហរដ្ឋអាមេរិកផង បានបង្ខំឲ្យសកម្មជនប្រយុទ្ធ ដែលមានជាប់ទាក់ទងនឹងបណ្ដាញភេវរនិយមអាល់កៃដា (al-Qaïda) ឲ្យបញ្ឈប់ការចាប់ពង្រត់ចំណាប់ខ្មាំង នៅខាងត្បូង​ប្រទេស។

កងទ័ព៧នាក់ និងកងស្ម័គ្រប្រយុទ្ធរបស់អាប៊ូ សៃយ៉ាហ្វ ៧នាក់ដែរ ត្រូវបានសម្លាប់ [...]

ហ្វីលីពីន៖ ដំណើរ​ឆ្លង​កាត់​របស់​ព្យុះ​បូផា សម្លាប់​មនុស្ស​ជាង៤៧៥​នាក់

ហ្វីលីពីន៖ ដំណើរ​ឆ្លង​កាត់​របស់​ព្យុះ​បូផា សម្លាប់​មនុស្ស​ជាង៤៧៥​នាក់

ព្យុះដ៏កំណាច ឈ្មោះ បូផា បានបក់កាត់ប្រទេសហ្វីលីពីន បង្កអោយមានទឹកជំនន់ និងការខូចខាតដល់ផ្ទះសម្បែង ដីស្រែចំការ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាផង របស់ប្រទេសនេះ។ តុល្យភាពចុងក្រោយ នៃគ្រោះថា្នក់នេះ បានកើនឡើងជាលំដាប់ ដោយ​មានមនុស្សច្រើនជាង ៤៧៥នាក់បានស្លាប់។ តួលេខនេះ នៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ ដោយមនុស្សរាប់សិបរយនាក់ផ្សេងទៀត នៅកំពុងបាត់ខ្លួននៅឡើយ។


ជនរងគ្រោះដល់ជីវិត ដែលគេស្រង់ និងកាយរកឃើញមកវិញ។ រូបថត EPA។

មនុស្សជិត ៥០០នាក់ បានស្លាប់ - ៣៧៩នាក់ បានបាត់ខ្លួន - និងប្រមាណជា ២០០ ០០០នាក់ផ្សេងទៀត បាត់បង់ជំរក។ នេះគឺជា​តុល្យភាព​ចុងក្រោយ នៅថ្ងៃព្រហស្បត្តិទី ៦ធ្នូ ក្រោយពេលដែលព្យុះកំណាច បូផា បានឆ្លងកាត់ប្រទេសហ្វីលិពីន ផ្នែកខាងត្បូង [...]

ទីក្រុងមានីល លិចលង់ដោយសារ ភ្លៀងម៉ូសុង

ទីក្រុងមានីល លិចលង់ដោយសារ ភ្លៀងម៉ូសុង

ភ្លៀងម៉ូសុង បានស្រោចស្រពយ៉ាងខ្លាំង នៅក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទៅលើកោះហ្វីលីពីន ហើយបានបង្ក អោយទៅជាទឹកជំនន់ យ៉ាងជោរជន់ នៅក្នុងទីក្រុងម៉ានីល។ ទឹកជំនន់ដែលបានផ្ដាច់ លែងអោយមានដំណើរការ នូវសេវាកម្មដឹកជញ្ជូន រដ្ឋបាល សាលារៀន និងស្ថាប័នផ្សេងៗទៀតជាច្រើន។ តាមដំណឹង ដែលទើបតែនឹងធ្លាក់មក ចុងក្រោយនេះ មានមនុស្សប្រមាណជា ៦៨នាក់បានស្លាប់។


ជនរងគ្រោះ នឹងទឹកជំនន់ កំពុងហែលទឹកឆ្លងផ្លូវ។

កងទ័ពត្រូវបានគេហៅ អោយចុះមកជួយស្ដារស្ថានការ និងជួយសង្គ្រោះបណ្ដាជនអ្នករងគ្រោះ ជាពិសេសអ្នកដែលបាន ទៅរស់នៅជាន់លើនៃអាគាររស់នៅរបស់ខ្លួន និងខ្លះទៀតបានឡើងទៅនៅក្រោមដំបូលផ្ទះ។​ គ្រោះភ្លៀងធម្មជាតិនេះ បានសំលាប់មនុស្សក្នុងទីក្រុងប្រមាណជា ១៨នាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...