ឆេះឡកំដៅរបស់ក្លឹបមួយ ព្រោះការប្រហែសរបស់បុគ្គលិក
តាមការបញ្ជាក់របស់ ម្ចាស់ហាងភ្នំពេញ ស្ពតក្លឹប បានឲ្យដឹងថា ឡនោះឆេះ មិនមែនមកពីឆ្លងចរន្តអគ្គិសនីទេ គឺបណ្តាល មកពីបុគ្គលិក មិនបានប្រុងប្រយ័ត្ន បិតភ្លើង ពីឡធ្យូងនោះ នៅពេលចប់ម៉ោងការងារ។ ជាពិសេស នៅជុំវិញឡនោះ សុទ្ធតែជាធ្យូងស្ងួត រីឯឡក៏មានកំដៅខ្លាំងនៅជាប់គ្នា ក៏បណ្តាលឲ្យក្លាយ ទៅជារងើកភ្លើងយ៉ាងឆាប់រហ័ស នៅពេលមានខ្យល់តិចៗ ពេលយប់។ ម្ចាស់ហាងបន្តថា ហេតុនេះហើយ បានជាធ្វើឲ្យរោងឡ ដែលផ្តល់ភ្លើង ទៅបន្ទប់ស្ទិមក្នុងក្លឹប មានបញ្ហាឆេះឡើង ទាំងកណ្តាលយប់។
លោកថា គ្មានបុគ្គលិកណាម្នាក់ មានរបួសនោះទេ ហើយក៏មិនមានប៉ះពាល់ ដល់អ្នកជិតខាង ឬដល់ខាងក្នុងក្លឹបនោះដែរ ដោយសារឡនោះនៅខាងក្រៅ។ ម្យ៉ាងទៀត នៅពេលយប់ គ្មានអ្នកណាចេញមកខាងក្រៅឡើយ បានជាមិនបានចាប់អារម្មណ៍ ពីរឿងទាំងអស់នេះ រហូតដល់មានផ្សែងចេញ ទើបមានការភ្ញាក់ផ្អើល។ អគ្គីភ័យនេះ បានចាប់ផ្តើមពី១២ និង៣០នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងសង្កាត់ទួលទំពូង២ [...]