ក្រឡាប់រ៉ឺម៉កកង់បីពីផ្លូវចោត ធ្លាក់អ្នកបើកម្នាក់ស្លាប់យ៉ាងរន្ធត់
ជាមេរៀនមួយ សម្រាប់អ្នកដឹករបស់ធ្ងន់ ឡើងចំណោត ទាំងឡាយផ្សេងទៀត។ បើកម្លាំងយាន អូសឡើងទួលមិនរួច ឬទំងន់ផ្ទុក ធ្ងន់ជាកម្លាំងទប់របស់យាន នោះគេមិនគួរឡើង ឬចុះទួលឡើយ ព្រោះវាអាចបង្ក ឲ្យក្លាយជាវិនាសកម្មបាន។ ដូចករណីគ្រោះថ្នាក់ដល់ជីវិត របស់ម្ចាស់យានកង់បីនេះ ជាដើម។
ហេតុការណ៍ គ្រោះថ្នាក់ដ៏រន្ធត់ កើតឡើង នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥។ រ៉ឺមកកង់បី និងដែកផ្ទុក នៅលើរ៉ឺមក បានបែរក្រឡាប់ មកសង្កត់អ្នកបើកបរ នៅត្រង់ចំណុចកំពង់ដរ អរិយក្សត្រ ស្ថិតនៅឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ គ្រោះថ្នាក់ ដែលបានកើតឡើង នៅវេលាម៉ោង២ និង៤០នាទីរសៀលនេះ បានសម្លាប់អ្នកបើករ៉ឺមក ឈ្មោះ ទ្រី តា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរជាជាងដែក មានទីលំនៅ ក្នុងឃុំស្រុកខាងលើ។
តាមប្រភពព៍ត័មាន ពីកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានបើករ៉ុម៉ក ដឹកដែកពេញមួយរ៉ឺម៉ក ពីភ្នំពេញ មកដល់កំពង់ដ អរិយក្សត្រ [...]