Posts tagged as "Khmer"

អាជ្ញាធរ​អប្សរា ចុះ​រុះរើ​តូប​​លក់​ដូរ នៅ​ជាប់​ជើង​ប្រាសាទ​ប្រែ​រូប

អាជ្ញាធរ​អប្សរា ចុះ​រុះរើ​តូប​​លក់​ដូរ នៅ​ជាប់​ជើង​ប្រាសាទ​ប្រែ​រូប

នាព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរា សហការជាមួយកម្លាំងសមត្ថកិច្ច​ពាក់ព័ន្ធ មាន​ដូចជា នគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌ បានចុះទៅរៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរ ដែល​អាជ្ញាធរ​​យល់​ថា គ្មានរបៀបរៀបរយ នៅក្នុងបរិវេណប្រាសាទបែ្ររូប ដោយមានការរុះរើតូប និងរោង​របស់​អាជីវករ ចំនួន ១៨ តូប (គ្រែ៥ និងតុ១៣)។ តូប និងរោងអាជីវករទាំងនោះ ត្រូវបានអះអាងថា បាន​សង់​ឡើង ដោយ​គ្មាន​ការ​អនុញ្ញាត ពីអាជ្ញាធរជាតិអប្សរា។

ប្រភពពីអាជ្ញាធរអប្សរា បានឲ្យដឹងថា មុននឹងឈានដល់ ការចុះរើតូបរបស់អាជីវករទាំងនោះ អាជ្ញាធរជាតិ​អប្សរា ធ្លាប់បានប្រាប់ណែនាំ ដល់អ្នកលក់ក្នុងបរិវេណប្រសាទ ទាំងស្ពាយលក់ និងលក់តាមតូប ទៅលក់នៅ​ម្ខាង នាងផ្លូវខាងក្រៅបរិវេណប្រាសាទ ដែលមានអាជីវករ ផ្សេងៗទៀត កំពុងលក់ដូរនៅទីនោះដែរ។ ប៉ុន្តែ​ក្រុម​អាជីវករ មិនបានធ្វើតាមការណែនាំ និងការរៀបចំរបស់អាជ្ញាធរទេ ហើយនាំគ្នាមកបោះទីតាំងលក់ នៅ​ជាប់ នឹងជើងប្រាសាទទឿត [...]

អាជ្ញាធរ​អប្សរា​រក​ឃើញ​រូប​​បដិមា​​ព្រះពុទ្ធ​​បុរាណ​​២អង្គ នៅ​ភ្នំ​គូ​លែន

អាជ្ញាធរ​អប្សរា​រក​ឃើញ​រូប​​បដិមា​​ព្រះពុទ្ធ​​បុរាណ​​២អង្គ នៅ​ភ្នំ​គូ​លែន

យោងតាមគេហទំព័រ របស់អាជ្ញាធរអប្សរា បានរៀបរាប់ឲ្យដឹងថា ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ មានកម្ពស់ ២៧ សង់ទីម៉ែត្រ ទទឹង ១៩ សង់ទីម៉ែត្រ និងមួយអង្គទៀត មានកម្ពស់ ៣០សង់ទីម៉ែត្រ ទទឹង ១៦ សង់ទីម៉ែត្រ ស្ថិត​ក្នុង ព្រះឥរិយាបថសមាធិ និងផ្ចាញ់មា ហើយកសាងពីលោហធាតុ។ ព្រះពុទ្ធបដិមាទាំងពីរ ត្រូវបានលោក ហែម ម៉ៃ បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ ប្រទះរកឃើញ នៅពេលលោក កំពុង​បំពេញការងារ។

មុនពេលរកឃើញបដិមានេះ នៅល្ងាចថ្ងៃទី ២៤ មានលោកតាអាចារ្យម្នាក់ មកប្រាប់លោក ហែម ម៉ៃ ថាក្មេងៗ​បានឃើញ រូបស្នាមព្រះបាទ នៅលើផ្ទាំងថ្មធំមួយ លុះព្រឹកឡើង លោកបានទៅពិនិត្យ ជាមួយក្រុមការងារ ក៏​ប្រទះឃើញស្នាមព្រះបាទ មិនទាន់ឆ្លាក់រួច នៅផ្ទាំងថ្មនោះមែន ហើយស្នាមព្រះបាទនេះ មានប្រវែងបណ្តោយ ២.៥ម៉ែត្រ ទទឹង ១.៣ម៉ែត្រ និងមានជម្រៅ ២.៨៥ ម៉ែត្រ។

នៅទីនោះ មានដើមឈើដុះពីលើ ស្លឹកឈើជ្រុះកប់ក៏ច្រើន និងមានទឹកជ្រៅទៀត [...]

សម្ភាស៖ អក្សរ​យួន សំខាន់​ជាង​អក្សរ​ខ្មែរ​ឬ?

សម្ភាស៖ អក្សរ​យួន សំខាន់​ជាង​អក្សរ​ខ្មែរ​ឬ?

រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា នៅត្រង់ជំពូកទី១ មាត្រា៥បានចែងថា៖ «ភាសា និងអក្សរ ដែលប្រើជាផ្លូវការគឺ ភាសា និងអក្សរខ្មែរ»។ ដោយឡែករថយន្ដ​ក្រុង​មួយគ្រឿង ស្លាកលេខ ភ្នំពេញ ៣C-៦៨៥៧ ដែលជាស្លាកលេខនៅកម្ពុជា និងដែលបានចត នៅតាមបណ្តោយផ្លូវ ព្រះសីហនុ ជាផ្លូវ​សាធារណៈ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥នេះ មាន​សរសេរ​បីប្រភេទ នៅពីលើផ្នែកខាងមុខ ។ អក្សរធំៗ នៅលើគេបង្អស់ ជាអក្សរយួន (ទំនងជាឈ្មោះក្រុមហ៊ុន PHUONG TRINH) ខណៈអក្សរខ្មែរ «កម្ពុជា វៀតណាម» ត្រូវបានដាក់នៅខាងក្រោម និងមានកំហុស​អក្ខរាវិរុទ្ធ​នោះទៀត (សរសេរថា វៀគណាម មិនមែន វៀតណាម)។ បន្ទាប់មក នៅជួរខាងក្រោមបង្អស់ ទើប​មាន​អក្សរអង់គ្លេស សរសេរដាក់ថា «Cambodia Vietnam»។

តាមប្រសាសន៍របស់លោក ទូច គីមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សសាស្ត្រជាតិ និងវប្បធម៌ខ្មែរ និងជាមន្ត្រី​នៃក្រុមជំនុំព្រះត្រៃបិដក [...]

ពលរដ្ឋ​​ឃុំ​ព្រែក​តាទែន ថា​មន្រ្តី​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​យឺត​យ៉ាវ​

ពលរដ្ឋ​​ឃុំ​ព្រែក​តាទែន ថា​មន្រ្តី​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​យឺត​យ៉ាវ​

ស្រ្តីម្នាក់ដែលមានកូនតូច នៅក្នុងដៃកំពុងឈរចាំមន្រ្តីមូលដ្ឋាន តាមសេចក្តីប្រកាស ឲ្យមកធ្វើអត្តសញ្ញាណ​ប័ណ្ណ អ្នកស្រី លឹម សុខឹម បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥នេះ​ថា អ្នកស្រីមកដល់កន្លែងធ្វើ (អត្តសញ្ញាណប័ណ្ណ) ហើយតែគ្មានមន្រ្តីណាម្នាក់ ចាប់ផ្តើមធ្វើការងារនេះទេ។ ពេល​គាត់ទៅសួរមន្រ្តីទាំងនោះ គេប្រាប់ថា មិនទាន់មានឯកសារគ្រប់គ្រាន់ ដើម្បីចាប់ផ្តើម។

អ្នកស្រី និងពលរដ្ឋជាច្រើននាក់ទៀត ដែលកំពុងចំណាយពេលរង់ចាំដូចគ្នា បានបន្តថា បើមិនទាន់​មាន​ឯកសារ​គ្រប់គ្រាន់ ហេតុអ្វីបិទប្រកាស ឲ្យពលរដ្ឋមកធ្វើពេញភូមិធ្វើអ្វី? ឥឡូវមកដល់មិនបានធ្វើហើយ ត្រូវ​ចំណាយពេលរង់ចាំទៀត។ បន្ទាប់ពីការរអ៊ូរទាំរួច អ្នកខ្លះមានភារៈកិច្ចចាំបាច់ នៅផ្ទះខានមិនបាន សម្រេច​ចិត្ត​ចាកចេញ មិននៅរង់ចាំបន្ត។ ពលរដ្ឋខ្លះព្យាយាមចាំបន្ត ពីម៉ោង៧ ព្រឹក ដល់ម៉ោង ៩ ឈានដល់ម៉ោង១០ [...]

កម្ពុជា​ចូលរួម​ក្នុង​ទិវា​«គ្រូសារ​អាស៊ាន» នៅបារាំង

កម្ពុជា​ចូលរួម​ក្នុង​ទិវា​«គ្រូសារ​អាស៊ាន» នៅបារាំង

តាមពិតទៅ កម្មវិធី«ទិវាគ្រួសារអាស៊ាន (Asean Family Day)»នេះ មិនមែនទើបនឹងរៀបចំធ្វើ នៅក្នុងឆ្នាំនេះ​នោះ​ទេ ប៉ុន្តែវាត្រូវបានក្រុមប្រទេសទាំង១០ ឆ្លាស់គ្នាធ្វើម្នាក់ម្ដងៗ ជារៀងរាល់ឆ្នាំ។ រីឯឆ្នាំនេះ កម្មវិធីនេះ ត្រូវ​បាន​ប្រទេសភូមា ទទួលបន្ទុកជាអ្នករៀបចំ កាលពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងទីក្រុង ដ្រាវៃ (Draveil - 91210) ភាគខាងត្បូងនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។

ក្នុងកម្មវិធី ដែលតែងប្រារព្ធឡើងនៅខែមិថុនា (ជារៀងរាល់ឆ្នាំ) នោះ ប្រទេសអាស៊ានទាំង១០ ត្រូវបានអញ្ជើញ ឲ្យតម្លើងជាស្តង់របស់ខ្លួន និងដាក់ដោតជាទង់ជាតិ តំណាងប្រទេសរៀងៗខ្លួន ដើម្បីឲ្យអ្នកចូលរួមទាំងឡាយ បានស្គាល់។ អ្វីដែលគួរអោយចាប់អារម្មណ៍ គឺសម្រាប់ប្រទេសនីមួយៗ មានការរៀបចំនូវម្ហូបចំណី សម្រាប់​ដាក់​តាំង និងដើម្បីផ្លាស់ប្តូរគ្នាទទួលទាន ដោយមិនគិតប្រាក់។

ប៉ុន្តែបើអ្នកចូលរួមទាំងអស់ ត្រូវបានអញ្ជើញឲ្យភ្លក្សម្ហូបចំណី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...