Posts tagged as "Khmer"

ម្ចាស់​បណ្ដឹង​ស្នើ​តុលាការ​ឲ្យ ខឹម វាសនា សុំ​ទោស​ជា​សាធារណៈ

ម្ចាស់​បណ្ដឹង​ស្នើ​តុលាការ​ឲ្យ ខឹម វាសនា សុំ​ទោស​ជា​សាធារណៈ

«ខ្ញុំ​មិន​ទាមទារ​អី ​ឲ្យ​គាត់​សង​ជា​ជំងឺ​ចិត្ត ​ជា​លុយ​ជា​កាក់​អី​ទេ» នេះ ជាការអះអាងឡើង របស់លោក សុច សឿង ពលរដ្ឋអ្នករស់នៅ ក្នុងរាជធានី​ភ្នំពេញ​មួយ​រូប ដែលបានដាក់ពាក្យបណ្ដឹង កាលពីដើមសប្ដាហ៍នេះ ប្ដឹង​ប្រឆាំង​លោក​ ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង ឬ LDP) ទៅកាន់​សាលា​ដំបូង​រាជធានី និងទៅកាន់ស្ថាប័នព្រះមហាក្សត្រ។

តែម្ចាស់បណ្ដឹង បានអះអាងថា លោកគ្រាន់តែចង់ឲ្យលោក ខឹម វាសនា ធ្វើការ«សុំទោស» ជាសាធារណៈ បន្ថែម​ពីលើចំណាត់ការ តាមផ្លូវច្បាប់ ពី​សំណាក់​តុលាការ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) លោក សុច សឿង បានថ្លែងដូច្នេះថា៖ «ខ្ញុំ​សុំ​ឲ្យ​គាត់​ហ្នឹង​ធ្វើ​លិខិត​ជា​លាយ​លក្ខណ៍​​អក្សរហ្នឹង​ សុំ​ទោស​ខ្មែរ​យើង ក៏​​ដូច​ជា​រូប​ខ្ញុំ​ជាខ្មែរ​ហ្នឹង​ ជា​សាធារណៈ»។

កាលពីថ្ងៃទី១២ ខែមិថុនានេះ លោក សុច សឿង [...]

ខឹម វាសនា រង​បណ្ដឹង​ទៅ​តុលាការ​និង​ទៅ​ព្រះ​មហាក្សត្រ ​ពី​បទ​ជេរ​ប្រមាថ​​មើល​ងាយ​​ពូជ​សាសន៍​​ខ្មែរ​

ខឹម វាសនា រង​បណ្ដឹង​ទៅ​តុលាការ​និង​ទៅ​ព្រះ​មហាក្សត្រ ​ពី​បទ​ជេរ​ប្រមាថ​​មើល​ងាយ​​ពូជ​សាសន៍​​ខ្មែរ​

ប្រជាពលរដ្ឋ​មួយរូប រស់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ លោក​ សុច សឿង បានដាក់​ពាក្យ​បណ្ដឹង នៅថ្ងៃទី១២ ខែមិថុនានេះ ប្តឹង​ប្រធានគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក​ ខឹម វាសនា ទៅ​កាន់​តុលាការ និង​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ពីបទ​ជេរប្រមាថ​ជា​សាធារណៈ (​ជេរ​ខ្មែរ​) ដើម្បី​សុំ​អន្តរាគមន៍​ពីអាជ្ញាធរ​​រដ្ឋាភិបាល​ ឲ្យទប់ស្កាត់​នូវសកម្មភាព​ របស់អ្នកនយោបាយរូបនេះ​។​

​ពាក្យបណ្តឹង ដែល​ដាក់​ទូលថ្វាយ​ព្រះមហាក្សត្រ និងដែលបានមក​ដល់ដៃ​អ្នកសារព័ត៌មាននៅថ្ងៃនេះ បាន​សរសេរថា៖ «​បុគ្គល ខឹម វាសនា នេះ​​ ជាច្រើន​លើក​ច្រើនសា​ ​នៅ​ស្ទើរ​គ្រប់​វេទិកា​ជួបជុំ​​របស់​ពួកគេ ​បុគ្គល​រូប​នេះ តែងតែ​ប្រើពាក្យ​ជេរប្រមាថ​ ពាសវាល​ពាសកាល​ ទៅលើ​ប្រជាជាតិ​ខ្មែរ ព្រះសង្ឃ រួមទាំង​​​ព្រះមហាក្សត្រ ជាក់​ស្តែង​ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ គេ​បាន​ជេរប្រមាថ​ជាតិខ្មែរ​ យ៉ាង​អសុរោះជាទីបំផុត»។

[...]

ពិធីករ អ៊ិត សេដ្ឋា ទទួល​មរណភាព​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ឃុំ​សង្កាត់

ពិធីករ អ៊ិត សេដ្ឋា ទទួល​មរណភាព​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ឃុំ​សង្កាត់

លោក អ៊ិត សេដ្ឋា ពិធីករខ្មែរមួយរូប ដ៏មានប្រជាប្រិយភាព បានទទួលមរណភាព កាលពីរសៀលថ្ងៃទី ៤ ខែមិថុនានេះ នៅខណៈពេល ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤។ លោកបានផុតដង្ហើម នៅវេលាម៉ោង ២ និង២៥នាទី បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យរ៉ូស្ស៊ី រាជធានីភ្នំពេញ កាលពីព្រឹកម៉ិញ ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់។

ក្រុមគ្រូពេទ្យបានអះអាងថា ស្ថានភាពជំងឺរបស់លោក អ៊ិត សេដ្ឋា មានលក្ខណៈធ្ងន់ធ្ងរណាស់ទៅហើយ។ ប្រភពមួយ ដែលស្និតនឹងគ្រួសាររបស់ពិធីករ បានអះអាងថា លោកមានជំងឺពោះវៀនដ៏រ៉ាំរ៉ៃ តាំងពីច្រើនឆ្នាំមកហើយ។

ប្រធាន​សមាគមសិល្បៈ លោក សុះ ម៉ាច បានសរសេរសារមួយ នៅលើបណ្ដាញសង្គម ទាក់ទងនឹងមរណភាព របស់លោក អ៊ិត សេដ្ឋា នេះថា៖ «សូមវិញ្ញាណក្ខន្ធសម្លាញ់ (អ៊ិុត សេដ្ឋា) បានដល់ឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ! បើមានជាតិក្រោយយើងជូបគ្នាទៀត! អហោសិកម្មនឹងគ្នាផង! [...]

ករណី ដេនី ក្វាន់៖ ខៀវ កាញារីទ្ធ ឲ្យ​ក្រសួង​វប្បធម៌​បង្ហាញ​«ភស្ដុតាង»

ករណី ដេនី ក្វាន់៖ ខៀវ កាញារីទ្ធ ឲ្យ​ក្រសួង​វប្បធម៌​បង្ហាញ​«ភស្ដុតាង»

ដើមទ្រូង របស់តារាសំដែង ចូលចិត្តស្លៀកពាក់ស៊ិចស៊ី នាង ដានី ក្វាន់ ពិតជាមាន«ឥទ្ធិពល»មែន រហូតដល់ថ្នាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅទៅណែនាំ ម្ដងជាពីរដង និងទីបំផុតដាក់ពិន័យ លើតារារូបនេះ លែងឲ្យចេញសំដែង ចំនួន១ឆ្នាំពេញ។ តែមិនមែន តែរឿងប៉ុណ្ណឹងទេ ព្រោះក្រសួងព័ត៌មាន ដែលទើបនឹង​ទទួល​បាន​លិខិតបម្រាមនេះ ពីក្រសួងវប្បធម៌ បានប្រតិកម្មតបវិញ ថាខ្លួន«មិនឈឺក្បាល» និងទាមទារឲ្យក្រសួងវប្បធម៌ បង្ហាញភស្ដុតាង។

ប្រតិកម្មនៃការ«មិនឈឺក្បាល»នេះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក នៅមុននេះបន្តិចដូច្នេះថា៖ «ខ្ញុំមិនដែលស្គាល់នាងទេ ហើយក៏មិនឈឺក្បាល រឿងនាងស្លៀកពាក់ នៅក្រៅឆាកដែរ។ តែការហាមឃាត់ ការសំដែងរបស់នាង ត្រូវមានភស្តុតាងច្បាស់លាស់ (ក្រោយការណែនាំហើយ)។»។

សំណេររបស់លោក ខៀវ កាញារីទ្ធ មានអមមកជាមួយ នូវកំណត់បង្ហាញលិខិត ពីនាយកដ្ឋានរដ្ឋបាល [...]

អ្នក​ទើស​នឹង ចន ច័ន្ទលក្ខិណា មាន​ចំនួន​«ពេញ»​មួយ​ប្រទេស​!

អ្នក​ទើស​នឹង ចន ច័ន្ទលក្ខិណា មាន​ចំនួន​«ពេញ»​មួយ​ប្រទេស​!

តើប្រទេសកម្ពុជាសព្វថ្ងៃ មានចំនួនប្រជាជនប៉ុន្មាននាក់? ស្ថិតិឆ្នាំកន្លងទៅ គិតត្រឹមខែកក្កដា បានឲ្យដឹងថា ប្រជាជនរស់នៅ ក្នុងប្រទេសកម្ពុជា ទាំងចាស់ក្មេង ទាំងស្រីប្រុស មានចំនួន ១៥ ៩៥៧ ២២៣នាក់។ បើអញ្ចឹងទេ សួរថា តើប្រជាជនកម្ពុជា ទាំង១៥លាននាក់នេះ សុទ្ធសឹងជា «មហាជនទើស» ដែលតែងចេញមកវិះគន់ ប្រឆាំងនឹង​តារា​សម្ដែង​ជើង(មិនសូវ)ចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា ឬ?

ព្រោះ​បើតាមការសរសេរ លើកឡើងរបស់តារាសម្ដែង និងជាអ្នកបង្ហាញម៉ូដរូបនេះ នៅលើបណ្ដាញសង្គម គឺបញ្ជាក់ច្បាស់ណាស់ ថា«មហាជន​ទើស»​របស់​នាង គប្បី​ត្រូវទៅចូលរួម ធ្វើបុណ្យសពភរិយាតារាចម្រៀង រិន សាវេត ឲ្យបានគ្រប់​ ទាំង១៥លាននាក់។ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា៖ «ពិធីបុណ្យសព ឬបុណ្យ ៧ថ្ងៃ តាមទំនៀមទំលាប់ខ្មែរយើង គឺយើងទាំងអស់គ្នា អាចចូលរួមបាន ដោយមិនមានការអញ្ជើញ ពីគ្រួសារសពទេ។ ដូច្នេះ សូមមហាជនទើសទាំងឡាយ សូមអញ្ជើញចូលរួមពិធីបុណ្យ៧ថ្ងៃ នៃសពភរិយាលោក រិន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...