Posts tagged as "HIV"

បាត់ដំបង៖ ពលរដ្ឋ​ឃុំ​រកា​ជិត​១០០​នាក់​«ឆ្លង»​ជំងឺ​អេដស៍​ដោយ​គ្មាន​មូលហេតុ

បាត់ដំបង៖ ពលរដ្ឋ​ឃុំ​រកា​ជិត​១០០​នាក់​«ឆ្លង»​ជំងឺ​អេដស៍​ដោយ​គ្មាន​មូលហេតុ

«មេរោគអេដស៍» ដែល​ជា​ជំងឺ​មួយ មាន​ការ​«ស្អប់» និង​មិន​ចង់​លឺ​ឈ្មោះ ពី​សំណាក់​ប្រជា​កសិករ​នោះ បាន​នឹង​កំពុងចូល​មក​«សង្ងំ» រស់​រាន​មាន​ជីវិត​ក្នុង​ខ្លួន​ប្រជា​កសិករ និង​ពលរដ្ឋ​មួយ​ចំនួន​ នៃ​ភូមិ​រកា ភូមិ​អំបែង​ថ្ងែ និង​ភូមិ​តាហែន​មួយ ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទាំង​«មិន»​ដឹង​ខ្លួន។

ភូមិទាំងបី ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​ទី​រួម​ខេត្ត​បាត់ដំបង​ឡើយ។ បន្ទាប់​ពី​មាន​អ្នក​ភូមិ​ភាគ​ច្រើន បាន​ទៅ​ពិនិត្យ​ឈាម ឃើញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​នោះ ប្រជា​ពលរដ្ឋ​ស្ទើរ​តែ​ទាំង​ភូមិ បាន​នាំ​គា្ន​ទៅ​ពិនិត្យ​ឈាម ជា​បន្ត​បន្ទាប់ ព្រោះ​តែ​ការ​ភ័យ​ខ្លាច និង​ចង់​ដឹង។

ចាប់ពីថ្ងៃទី៨ ខែធ្នូ មកត្រឹមថ្ងៃទី១៦ ម្សិលម៉ិញនេះ មានអ្នកភូមិប្រមាណជិត៧០០នាក់ បានមកធ្វើតេស្តឈាម ក្នុងនោះយ៉ាងហោចណាស់ មនុស្សជាង៩០នាក់ រកឃើញរោគសញ្ញា និងកំពុងផ្ទុកមេរោគអេដស៍។ ការ​សម្រុក​មកពិនិត្យឈាម របស់ប្រជាពលរដ្ឋនេះ [...]

នាយ​ទាហាន​​សម្រេច​ចិត្តចង ក ព្រោះ​ផ្ទុក​អេដស៍​ជាង​១០​ឆ្នាំ

នាយ​ទាហាន​​សម្រេច​ចិត្តចង ក ព្រោះ​ផ្ទុក​អេដស៍​ជាង​១០​ឆ្នាំ

បុរសដែលមានអាជីព​ជា​នាយ​ទាហាន​ជើង​ទឹក​មួយ​រូប បាន​ធ្វើ​អត្តឃាត​ដោយ​ចង​ក កាល​ពី​យប់​ថ្ងៃ​ទី០៥ ចូល​មក​ថ្ងៃ​ទី០៦ ខែ​ធ្នូ នៅ​ក្នុង​បន្ទប់​ជួល នៃ​ផ្ទះ​សំណាក់​មួយ​ឈ្មោះ មិត្តភាព ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​គរ ខ័ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ បុរស​ដែល​បាន​គិត​ខ្លី​នេះ ឈ្មោះ រ័ត្ន សត្យា អាយុ ៣៩ឆ្នាំ រស់​នៅ​ភូមិ ដុំ​រទេះ ឃុំ​ជាំសង្កែ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

បើតាមសម្តីរបស់ស្ត្រីម្ចាស់​ផ្ទះ​សំណាក់ បាន​ឲ្យ​ដឹង​ថា បុរស​ខាង​លើ​នេះ បាន​មក​ជួល​ផ្ទះ​សំណាក់​របស់​អ្នក​ស្រី កាល​ពី​វេលា​ម៉ោង ៦:៣០នាទី​ល្ងាច ថ្ងៃ​ទី ០៥ ខែ​ធ្នូ​កន្លង​មក។ ហើយ​ការ​ធ្វើ​អត្តឃាត​នេះ បុគ្គលិក​របស់​អ្នក​ស្រី មិន​បាន​ដឹង​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ទូរស័ព្ទ​មក​ប្អូន​ប្រុស ជា​នាយ​ទាហាន​រូប​នេះ ហើយ​គ្មាន​នរណា​លើក ស្ត្រី​ជា​បង​បាន​ប្រញាប់​ប្រញាល​មក​រក​ប្អូន​ជា​បន្ទាន់។ នៅ​ពេល​មក​ដល់​បន្ទប់ បង​ស្រី​រូប​នោះ [...]

រ៉ៃយ៉ាណា និង​មីឡី ស៊ីរ៉ឺស ស្លៀក​ឈុត​បង្ហាញ​សុដន់ ផ្អើល​អ៊ីនធើណែត

រ៉ៃយ៉ាណា និង​មីឡី ស៊ីរ៉ឺស ស្លៀក​ឈុត​បង្ហាញ​សុដន់ ផ្អើល​អ៊ីនធើណែត

ចែក​ស្រោម​អនាម័យ​ជាង​២សែន ដល់​ពលរដ្ឋ​ទូទៅ ក្នុង​ពីធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១៤

ចែក​ស្រោម​អនាម័យ​ជាង​២សែន ដល់​ពលរដ្ឋ​ទូទៅ ក្នុង​ពីធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១៤

ដើម្បីចូលរួមទប់​ស្កាត់​ការ​រីក​រាល​ដាល នៃ​ជំងឺ​អេដស៍​នៅ​កម្ពុជា មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺ​អេដស៍ (AHF) ​បាន​ត្រៀម​ស្រោម​អនាម័យ ចំនួន​២៥០​ពាន់​ស្រោម សម្រាប់​ចែក​ជូន​ពលរដ្ឋ​ទូទៅ ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ដែល​បាន​ប្រារព្វ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ២០១៤​នេះ។ នេះបើតាមការអះអាង របស់​​លោក​​វេជ្ជបណ្ឌិត សេម ប៉េងស៊ាន ប្រធាន​​ប្រតិបត្តិ​ការ​ផ្នែក​អាស៊ាន នៃ​អង្គការមួយនេះ នៅ​សណ្ឋាគារ​បៃតង កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា​នេះ។

ប្រធាន​ប្រតិបត្តិ​ការ​ផ្នែក​អាស៊ាន នៃ​​អង្គការ​មូលនិធិ​​ថែទាំ​​សុខភាព​​អ្នក​​ជំងឺ​​អេដស៍រ បាន​បន្ត​ថា ជា​មួយ​នឹង​ការ​ចែក​ជូន​នេះ ក៏​មាន​ភ្ជាប់​ជា​មួយ​នូវ​ការ​បង្រៀន ពី​របៀប​ប្រើ​ប្រាស់ និង​ពន្យល់​ពី​បញ្ហា​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​ជំងឺ​អេដស៍​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត តាម​វិធី​ណា​ខ្លះ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ [...]

កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ល្អ សម្រាប់​បំបាត់​ជម្ងឺ​អេដស៍ នៅ​ឆ្នាំ​២០២០

កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ល្អ សម្រាប់​បំបាត់​ជម្ងឺ​អេដស៍ នៅ​ឆ្នាំ​២០២០

នយោបាយប្រយុទ្ធប្រឆាំង នឹងជម្ងឺអេដស៍ ឬស៊ីដា នៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងបំបាត់ជម្ងឺនេះបន្តិចម្ដងៗ  ហើយ​ឈានទៅបំបាត់ទាំងស្រុងនៅឆ្នាំ២០២០ខាងមុខ។ នេះជាការថ្លែងឲ្យដឹងក្នុងពេលជាមួយគ្នា របស់រដ្ឋាភិបាលកម្ពុជា និង​អង្គការសុខភាពពិភពលោក។


មេរោគនៃជម្ងឺអេដស៍ឬស៊ីដា។ (រូបភាពជំនួស)

លទ្ធផលនៃការសិក្សាស្រាវជ្រាវផ្លូវការមួយ ដោយអាជ្ញាធរសុខភាពរបស់ប្រទេសកម្ពុជា បានរាយការណ៍ថា ចំនួនអ្នកជម្ងឺ​ឆ្លងប្រចាំឆ្នាំ បានថយចុះពី១៥៥០០នាក់នៅក្នុងទស្សវត្តន៍ឆ្នាំ៩០ មកនៅត្រឹម១០០០នាក់ ក្នុងឆ្នាំ២០១១។ តួលេខគិត​ជា​ភាគរយ ដែលជម្ងឺនេះបានកើតនៅលើមនុស្សធំ អាយុរវាងពី១៥ទៅ៤៩ឆ្នាំ បានថយចុះពី១,៧% ក្នុងឆ្នាំ១៩៩៨ មកត្រឹម​០,៧% ក្នុងឆ្នាំ២០១២។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញនៅថ្ងៃសុក្រទី១០ខែមេសា បាននិយាយថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...