ធី សុវណ្ណថា គំរាមប្ដឹងអ្នកសារព័ត៌មាន សាន្ដ ប៊ុនធឿន
មានអ្វីថ្មី មកពីម្ដុំ ធី សុវណ្ណថា? មាន! នោះគឺការគម្រាម ដាក់ពាក្យបណ្ដឹងជាថ្មី ដើម្បីប្ដឹងប្រឆាំងអ្នកសារព័ត៌មានមួយរូប ដែលយុវតីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារូបនេះ និយាយថា បានធ្វើឲ្យការអត់ធ្មត់របស់នាង «ដល់ដែនកំណត់ហើយ»។ កញ្ញា ធី សុវណ្ណថា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាង កាលពីយប់ម្សិលម៉ិញថា៖ «ខ្ញុំអធ្យាស្រ័យឲ្យអ្នក អ្នកកាន់តែមើលងាយខ្ញុំ។ ការអត់ធ្មត់របស់ខ្ញុំ ដល់ដែនកំណត់ហើយ។ ជួបគ្នា [នៅ]សាលាដំបូង សាន្ត ប៊ុនធឿន...»។
នៅមុននេះបន្តិច កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សប្រឆាំង បានសរសេរសួរទៀតថា៖ «បងប្អូនណាខ្លះគាំទ្រខ្ញុំ... ប្តឹង សាន្ត ប៊ុនធឿន ? ចុច Like !»។
គេមិនដឹងថា តើយុវតីវ័យជាង២០ឆ្នាំរូបនេះ ប្ដឹងប្រឆាំងលោក សាន្ដ ប៊ុនធឿន ពីរឿងអ្វីទេ។ ប៉ុន្តែនៅក្នុងវីដេអូ ចេញផ្សាយចុងក្រោយ ដែលអ្នកសារព័ត៌មានរូបនេះបានធ្វើសម្ភាស [...]