ធី សុវណ្ណថា គំរាមចាត់ការជន«បង្កអសន្តិសុខសង្គម»
យុវតីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា កញ្ញា ធី សុវណ្ណថា បានហៅបណ្ដាជនជាច្រើន នៅក្នុងបណ្ដាញសង្គម ថា«គឺកំពុងបង្កអសន្តិសុខសង្គម» ហើយបានគម្រាមនោះ ថានឹងស្នើទៅសមត្ថកិច្ច ឲ្យចាត់ការជនទាំងនោះ ទៅតាមច្បាប់។ តែក្រុមជន ដែល«កំពុងបង្កអសន្តិសុខសង្គម»នោះ មិនមែនដោយសារអ្នកទាំងនោះ បានប្រពឹត្តិអំពើឆក់ប្លន់ បាញ់បោះ ឬកាប់សម្លាប់ទេ តែដោយសារសារជនទាំងនោះ ប្រើ«ពាក្យអសុរោះ ជេរ លាបពណ៌» ដូចជា «មី ង៉ែង យួន សំផឹង ក្បត់ជាតិ លក់ក្បាល អាចម៌ ឆ្កែ...»។
ខាងលើនេះ ជាដំណកស្រង់ ចេញពីការអះអាង របស់កញ្ញា ធី សុវណ្ណថា «ចៅតា» ដែលបានសរសេរដូច្នេះ នៅមុននេះបន្តិច ក្នុងទំព័រហ្វេសប៊ុករបស់នាង។ អតីតអ្នកគាំទ្រគណបក្សប្រឆាំង ដែលងាកមកគាំទ្រគណបក្សកាន់អំណាច បានសរសេរថា៖ «ខ្ញុំស្វាគមន៍ Comments បញ្ចេញមតិស្រប រឺប្រឆាំង តែខ្ញុំមិនស្វាគមន៍ទេ ពាក្យអសុរោះ ជេរ ចោទលាបពណ៌»។ «ចៅតា» [...]