ទស្សនៈអ្នកលេងហ្វេសប៊ុក៖ ឈាង វុន មានកិត្តិយស ចុះអ្នកដទៃ?
លិខិតមួយ របស់លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា ដាក់ទៅកាន់ ចាងហ្វាង និងអគ្គនាយកកាសែតភ្នំពេញប៉ុស្តិ៍ បានសរសេរថា អត្ថបទនៃកាសែតភ្នំពេញប៉ុស្តិ៍នេះ បានធ្វើឲ្យប៉ះពាល់កិត្តិយសលោក និងរដ្ឋសភាយ៉ាងធ្ងន់ធ្ងរ ដោយបានបញ្ជាក់ត្រង់ពាក្យ «បងធំបងតូចនៅក្នុងរដ្ឋសភា» ថាជាពាក្យ ដែលលោកផ្ទាល់ មិនអាចទទួលយកបាន។ លិខិតចុះថ្ងៃទី០៩ ខែកក្កដា របស់លោក ឈាង វុន បានលើកឡើងថា៖ «ខ្ញុំមានកិត្តិយស សូមជម្រាបលោកចាងហ្វាងថា អត្ថបទរបស់លោកតុង សុប្រាជ្ញ បាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរបំផុត។»
ប៉ុន្តែ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្ដាសង្គម មួយភាគវិញ បានបន្ត«រឿងភាគ»របស់ពួកគេ ក្នុងការប្រត្តិកម្មតប ទៅលោក ឈាង វុន វិញថា មនុស្សទាំងអស់ មានកិតិ្តយសដូចគ្នា សិទ្ធិស្មើគ្នា និងបានការពារដោយច្បាប់ តែមួយដូចគ្នា។ ម្ចាស់គណនេយ្យម្នាក់ លោក ប៊ី ថាណាត (Bee Thanath) [...]