Posts tagged as "Facebook"

កម្ពុជា៖ ជន​៤នាក់​​ជាប់​គុក ព្រោះ​សរសេរ ឬ​​និយាយ​លើ​ហ្វេសប៊ុក

កម្ពុជា៖ ជន​៤នាក់​​ជាប់​គុក ព្រោះ​សរសេរ ឬ​​និយាយ​លើ​ហ្វេសប៊ុក

មកដល់ពេលនេះ មនុស្សចំនួនបួននាក់ហើយ ដែលត្រូវអាជ្ញាធរនៃប្រទេសកម្ពុជា ចាប់ដាក់ពន្ធនាគារ ដោយ​សារពួកគេទាំងនេះ បានសរសេរ និងនិយាយផ្សាយ ពីបទ«គម្រាម» ឬ«ក្លែងបន្លំ»នៅលើបណ្ដាញសង្គម។ ផ្ទុយ​ទៅវិញ រហូត​មកដល់ពេលនេះ ជនម្នាក់ទៀតឈ្មោះ ផែង វណ្ណៈ ដែលបានបង្ហោះសារគម្រាមសម្លាប់ តាម​ហ្វេស​ប៊ុក​​ដែរ​នោះ មិន​ដែលត្រូវបានអាជ្ញាធរខ្វាយខ្វល់ ចាប់ខ្លួនដាក់ពន្ធនាគារ រួចទើបធ្វើការ​ស៊ើប​អង្កេត​នោះ​ឡើយ។

និស្សិតឈ្មោះ តៅ សាវឿន ជាមនុស្សចុងក្រោយ ក្នុងចំណោមជនទាំងបួន ដែលត្រូវបានបានចាប់ខ្លួនដាក់ឃុំ ដោយសារនិស្សិតរូបនេះ បានសរសេរជាយោបល់ (Comment) នៅលើហ្វេសប៊ូក (Facebook) ក្នុងការ​គម្រាម​សម្លាប់ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោក តៅ សាវឿន ត្រូវបាននគរបាលការិយាល័យ​ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែកញ្ញា និងបានបញ្ជូនទៅ​កាន់​តុលាការ។ យុវជនអាយុ ២៦ឆ្នាំ រូបនេះ [...]

ហ្វេសប៊ុក រៀបចំ​ឲ្យ​មាន​ប៊ូតុង «មិន​ចូល​ចិត្ត»

ហ្វេសប៊ុក រៀបចំ​ឲ្យ​មាន​ប៊ូតុង «មិន​ចូល​ចិត្ត»

«យើងពិតជាបានស្ដាប់ឮ នូវការចង់បានរបស់លោកអ្នក» នេះជាចម្លើយខ្លី តែមានន័យវែង របស់អគ្គនាយក​ស្ថាបនិក របស់ក្រុមហ៊ុន ហ្វេសប៊ុក លោក ម៉ាក ហ្សូគ័រប៊ែរ (Mark Zuckerberg) នៅក្នុង​វេទិកាសំណួរ​និង​ចម្លើយ រៀបចំធ្វើជាសាធារណៈ ពីឧទ្យាន«Menlo Park» នៃសង្កាត់«Silicon Valley» ក្នុង​រដ្ឋ​កាលីហ្វ័រនី សហរដ្ឋ​អាមេរិក។

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប បានសួរទៅកាន់លោកនាយកវ័យក្មេង របស់ហ្វេសប៊ុក ថាហេតុអ្វី​បាន​ជាគ្មានប៊ូតុង «ខ្ញុំសោកស្ដាយ» «គួរឲ្យចាប់អារម្មណ៍» ឬ«មិនចូលចិត្ត» បន្ថែមពីលើប៊ូតុង «ចូលចិត្ត» ដែល​ជាផ្នែកមួយ នៃអត្តសញ្ញាណរបស់ហ្វេសប៊ុក ដើម្បីអាចឲ្យគេបញ្ចេញយោបល់ យ៉ាងឆាប់បំផុត ទៅលើ​ការ​ចុះផ្សាយអ្វីមួយ នៅលើបណ្ដាញសង្គម?

តបនឹងសំនួរនេះ លោក ម៉ាក ហ្សូគ័រប៊ែរ បានថ្លែងឡើងថា៖ «មនុស្សជាច្រើន បានស្នើសុំបង្កើតប៊ូុង "មិន​ចូលចិត្ត" តាំងពីច្រើនឆ្នាំមកហើយ។ ប៉ុន្តែថ្ងៃនេះ ជាថ្ងៃដ៏ពិសេស [...]

មូលហេតុ​ដែល ហ៊ុន សែន ប្រកាស​ប្រើ​ទំព័រ​ហ្វេសប៊ុក ជា​ផ្លូវការ

មូលហេតុ​ដែល ហ៊ុន សែន ប្រកាស​ប្រើ​ទំព័រ​ហ្វេសប៊ុក ជា​ផ្លូវការ

តាមសេចក្តីជូនដំណឹង របស់ខុទ្ធកាល័យ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើ់កឡើងថា ដោយកន្លងមក មាន​ការបង្ហាញតាមប្រព័ន្ធ Social Media ពិសេសតាមប្រព័ន្ធ Facbook នូវ«ផេក»មួយចំនួន ដែលអះអាងថា ជា​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអាចមានការភ័ន្ធច្រលំnM ខុទ្ធកាល័យនាយករដ្ឋមន្រ្តី សូមប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ ជាផ្លូវការ នូវផេកហ្វេសប៊ូឲុក លោកនាយករដ្ឋមន្រ្តីកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister»។

ការប្រកាសឲ្យប្រើប្រាស់ នូវទំព័រហ្វេសប៊ុកមួយនេះ បានធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន ខ្លួនលោកបាន​ចេញ​មុខបដិសេធ ជាច្រើនដង ថាលោកមិនដេលមានគណនេយ្យ ឬទំព័រហ្វេសប៊ុក ប្រើប្រាសនោះទេ។ សម្រាប់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ត្រីវិញ បានលើកឡើង ពីហេតុផលមួយចំនួន ដែលទំព័រ «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។

[...]
រថយន្ត​បុក​ម៉ូតូ ដាច់​ជើង​មួយ​ចំហៀង​និង​ធ្លាយ​គ្រឿង​ក្នុង​ចេញ​ក្រៅ

រថយន្ត​បុក​ម៉ូតូ ដាច់​ជើង​មួយ​ចំហៀង​និង​ធ្លាយ​គ្រឿង​ក្នុង​ចេញ​ក្រៅ

បើតាមគណនីហ្វេសប៊ុក ដែលបានយកករណីនេះ មកបង្ហោះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី ០៨ខែ កញ្ញា ឆ្នាំ២០១៥ រវាងរថយន្តធន់ធ្ងង់ និងម៉ូតូ ស្ថិត​នៅ​តាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៩០ និងលេខ១៩១ ត្រង់ចំណុចផ្លូវកោង ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដូចនៅក្នុងរូបថតបញ្ជាក់ស្រាប់ បុរសជាអ្នកជិះម៉ូតូ បានរងគ្រោះ​ដាច់ជើងមួយចំហៀង និងបានធ្លាយគ្រឿងក្នុង ចេញមកក្រៅ។

គណនីហ្វេសប៊ុកដដែល បានឲ្យដឹងទៀតថា រថយន្តធន់ធ្ង ដែលពាក់ស្លាកលេខ ភ្នំពេញ 3B 9590 នេះ បាន​បើកបរតាមបណ្តោយផ្លូវជាតិ ៤ រហូតមកកដល់ត្រង់ចំណុចផ្លូវកោង ក្នុងភូមិព្រៃនប់១ ទើបបានបុក​ជាមួយ​ម៉ូតូ។ បុរសម្ចាស់ម៉ូតូ ដែលជារងគ្រោះ ដាច់ជើង និងធ្លាយគ្រឿងក្នុងនោះ មានឈ្មោះ ស៊ុន ទ្រី មានអាយុ ៥៧ ឆ្នាំមានមុខរបរកម្មករ ស្នាក់នៅក្នុង ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

[...]
នៅ​កម្ពុជា ជេរ​ប្រមាថ និង​គម្រាម​តាម​ហ្វេសប៊ូក ត្រូវ​«​មាន​ទោស»

នៅ​កម្ពុជា ជេរ​ប្រមាថ និង​គម្រាម​តាម​ហ្វេសប៊ូក ត្រូវ​«​មាន​ទោស»

បន្ទាប់ពីត្រូវបានសាកសួរ ដោយព្រះរាជអាជ្ញា លោក សៀង សុខ រួច យុវជន ផង់ សីហា ត្រូវបានបញ្ជូន ទៅ​ឃុំ​ខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស តាមអំណាចក្រមព្រហ្មទណ្ឌ មាត្រា២៣៣ ដែលត្រូវផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារចន្លោះ ពី៦ខែ ដល់ ២ឆ្នាំ ពីបទ «គំរាមថានឹងសម្លាប់» លោក សុខ ទូច ប្រធានក្រុម​ការងារស្រាវ​ជ្រាវព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជា តាមបណ្តាញសង្គម នាពេលកន្លងមក។

ចំណាត់ការយ៉ាងរហ័ស របស់សមត្ថកិច្ច ក្នុងការចាប់ខ្លួនយុវជនរូបនេះ ក៏ទទួលបានការគាំទ្រដែរ ពីបណ្តាមន្រ្តី នៃអង្គការសង្កមស៊ីវិលមួយចំនួន។ ប៉ុន្តែមន្រ្តីអង្គការសង្គមស៊ីវិលទាំងនោះ បានស្នើឲ្យសមត្ថកិច្ចជំនាញ​ទាំង​នោះ អនុវត្តដោយឈរលើគោរលការណ៍ច្បាប់ ឯករាជ្យ អព្យរាក្រិត្យ និងតម្លាភាព ក្នុងការបង្ហាញភស្តុតាង ចំពោះ​ការចោទប្រកាន់ ដែលស៊ីចង្វាក់។

មន្រ្តីអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងច្បាប់ សិទ្ធិមនុស្ស បានស្នើឲ្យមានវិធានការដូចគ្នានេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...