តារាបង្ហាញម៉ូដស្វីស ឆេះដុំដាក់អ្នកផ្ញើររូបថត«លិង្គ»ឲ្យនាង លើហ្វេសប៊ុក
មនុស្សមិនតិចជាង ២០.០០០នាក់ទេ ដែលបានតាមដានគណនី របស់នាង អេនហ្សា ហ្សៃល័រ (Anja Zeidler) នៅលើបណ្ដាញសង្គម ហ្វេសប៊ុក។ អ្នកចូលមកតាមដាននាង ដោយហេតុថា តារារាងបានរូបនេះ តែងបានសរសេរ នូវពាក្យពេជ្រណែនាំជាច្រើន នៅលើគណនីរបស់នាង ដើម្បីជួយឲ្យរូបរាងកាយ នៅស្រឡូនស្អាត។ ប៉ុន្តែមនុស្សមួយចំនួនទៀត ក៏បានចូលមកតាមដាននាង ព្រោះនាងមានរូបសម្ផស្សស្អាត និងស៊ិចស៊ីផុតគេនោះផង។
ដោយសារបែបនេះហើយ ទើបតារាដែលសម្បូរ ដោយប្រជាប្រិយភាព ត្រូវបានមនុស្សជាច្រើន ផ្ញើរសារមកឲ្យនាង ដែលមានទាំងរូបថតរបស់ពួកគេផង។ តែអ្វីដែលចម្លែកខ្លាំងនោះ គឺម្ចាស់គណនី (ដែលសុទ្ធសឹងជាគណនីមែនទែន មិនមែនជាគណនីខ្មោច) បានផ្ញើរទាំងរូបថត «លិង្គកំពុងងើបរឹង» មកជាមួយផង។
នៅចំពោះសកម្មភាពនេះ នាង អេនហ្សា ហ្សៃល័រ មិនអាចនៅស្ងៀម ដោយមិនធ្វើប្រតិកម្មឡើយ។ នាងបានសរសេរនៅលើគណនីរបស់នាងថា៖ «អេ... ប្រិយមិត្តស្រីៗទាំងឡាយ! និយាយឲ្យច្បាស់មកមើល [...]