ចន ច័ន្ទលក្ខិណា ហៅអ្នករិះគន់ ជាអ្នកជេរអាជីពនិងផ្កាប់មុខ
នៅក្នុងឈុតឆាកលើកទីបីនេះ អ្នកនាង ចន ច័ន្ទ ទំនងជាចង់ការពារសិទ្ធិនៃការបញ្ចេញមតិរបស់ខ្លួន និងបន្ថយទម្ងន់នៃការរិះគន់ ដែលបណ្ដាលមកពីឈុតឆាកលើកទី១ និងលើកទីពីរ។ អ្នកនាងបានសរសេរបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «បងប្អូនណា ក៍មានសិទ្ធិបញ្ចេញមតិដែរ ប៉ុន្តែពិតហេីយ (ការបញ្ចេញមតិនោះ) នឹងមានការគាំទ្រ និងប្រឆាំង»។
» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ៖ ចលនាប្រឆាំង ចន ច័ន្ទលក្ខិណា កក្រើកជាថ្មី ពេញហ្វេសប៊ុក
បន្ទាប់មក តារាសម្ដែងវ័យជ្រេរូបនេះ បានក្លែមសំដីលេបខាយ ដាក់ត្រឡប់ទៅអ្នករិះគន់ថា៖ «ខ្ញុំមិនភ្ញាក់ផេី្អលទេ សំរាប់បងប្អូន ដែលគាំទ្រគណបក្សណាមួយផ្កាប់មុខ ហេីយខ្ញុំដឹងច្បាស់ថា ក្រុមអ្នកជេរអាជីពទាំងនោះ បេីមិនជេរ គឺនឹងដាច់អាជីពហេីយ»។