សំនុំរឿងម៉ម សូណង់ដូ៖ សាលាឧទ្ធណ៍បានប្តូរបទចោទ ព្រោះគ្មានអ្វីដាក់បន្ទុក
សវនាកានៅតុលាការសាលាឧទ្ធរណ៍ នារសៀលថ្ងៃពុធទី៦ ខែមីនានេះ បានត្រូវបានបញ្ចប់វេលាម៉ោងជិតបួន។ មេធាវីការពារលោក ម៉ម សូណង់ដូ បានស្នើសុំឲ្យសហចៅក្រម ទម្លាក់ចោលបទចោទប្រកាន់ ព្រោះតុលាការ មិនមានភស្តុតាងអ្វីមួយ ដើម្បីជាសំអាងក្នុងការចោទប្រកាន់លោក ម៉ម សូណង់ដូ នោះទេ។ ឯតំណាងអគ្គព្រះរាជអាជ្ញា ក៏បានប្តូរបទចោទប្រកាន់ លើលោកប្រធានវិទ្យុសម្បុកឃ្មុំរូបនេះដែរ ពី«មេក្លោងបង្កើតតំបន់អបគមន៍» មកជា «បទល្មើសព្រៃឈើ»វិញ។
លោក ម៉ម សូណង់ដូ នៅសាលាឧទ្ទរណ៍ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣។ MONOROOM.info photo/ O. Vary។
ក្រោយពីបានបញ្ចប់សវនាការជាសាធារណៈ ក្នុងរយៈពេលពេញពីរថ្ងៃមកនេះ បុរស ចំណាស់ វ័យ ៧១ ឆ្នាំរូបនេះ បានដើរចេញពីបន្ទប់សវនាការទាំងទឹកមុខញញឹម និងមានអមដំណើរដោយភរិយារបស់លោកផងនោះ [...]