Posts tagged as "Accident routiere"

ស្រវឹង បើក​ម៉ូតូ​បុក​ទ្រូង​ផ្លូវ រង​របួស​ធ្ងន់​ដល់​សន្លប់

ស្រវឹង បើក​ម៉ូតូ​បុក​ទ្រូង​ផ្លូវ រង​របួស​ធ្ងន់​ដល់​សន្លប់

ស្រវឹងជិះលឿន មិនបានប្រយ័ត្ន បង្កគ្រោះថ្នាក់ខ្លូនឯង នៅកណ្តាលផ្លូវរហូតមានរបួស។ ករណីនេះ កើតឡើងដោយ​សារ​បុរសម្នាក់ ដែលបានទទួលទាន ស្រាស្រវឹងជ្រុល ហើយបានបើកម៉ូតូ​ បុកទ្រូងផ្លូវ បណ្តាលឲ្យខ្លូនឯងមានរបួស ហើយ​ម៉ូតូ​រងការខូចខាត មួយចំនួនទៀត។ គ្រោះថ្នាក់មិនបង្ករបញ្ហា ទៅដល់អ្នកផ្សេង រហូតរបួសស្នាម ឬដល់ជីវិតឡើង ដោយ​សារ​បុរសខាងលើ បានបើកបរតែម្នាក់ឯង ហើយទទួលរងគ្រោះ ក៏តែម្នាក់ឯងដែរ។

ប្រពភព័ត៌មានបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ឈ្មោះ គិន សុង ជិះម៉ូតូម៉ាក រីវ៉ូ ស្លាកលេខ​ភ្នំពេញ ១CS-៥១៨៧ តាមបណ្តោយផ្លូវព្រះសីហនុ ស្រាប់តែមកដល់ ទល់មុខក្រុមហ៊ុនសេលកាត មានផ្លូវត្រូវបត់ តែ​បត់​មិនទាន់ ព្រោះម្ចាស់ម៉ូតូ មើលទៅទំនងជាស្រវឹងជោគ ក៏បានបុកពេញទំហឹង ជាមួយរបងចែកទ្រូងផ្លូវ បណ្តាលឲ្យសន្លប់​ភា្លមៗ នៅកន្លែងកើតហេតុ។ អ្នកនៅទីនោះ បានបន្តថា មុនដំបូងបើបុរសខាងលើដឹងថា ស្រវឹងហើយ បើកតិចៗ [...]

ដំណើរ​កំសាន្ត​១គ្រួសារ ស្លាប់​៣នាក់ ដោយ​ក្រឡាប់​ឡាន

ដំណើរ​កំសាន្ត​១គ្រួសារ ស្លាប់​៣នាក់ ដោយ​ក្រឡាប់​ឡាន

ប្រភពព័ត៌មាន ដ៏ទុកចិត្តមួយ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ ក្រឡាប់ឡាន អស់មួយគ្រួសារនេះ បានកើតឡើង តាំងពី​រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ មកម្លេះ នៅចំណុចនិយមកា ភូមិត្រុំខាងជើង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្ត​សៀមរាប។ គ្រោះថ្នាក់នេះ បានបណ្តាល ឲ្យមនុស្ស៣នាក់ស្លាប់ និង៥នាក់ផ្សេងទៀត រងរបួស។ ប្រភពពីទីកន្លែង​កើត​ហេតុ បានបញ្ជាក់ទៀតថា ហេតុការណ៍នេះ គ្មានរថយន្តណាមួយ នៅក្បែរនោះទេ គឺត្រួវបានក្រឡាប់ ដោយខ្លួនឯង ធ្លាក់​ចេញ​ពីផ្លូវ ប្រមាណ១០ម៉ែត្រ។

សាក្សី ដែលបានឃើញករណីគ្រោះថ្នាក់ ដ៏រន្ធត់នេះ បានរៀបរាប់ថា ឡានដែលកើតហេតុ បើកបរតាមបណ្តោយ ផ្លូវជាតិ​លេខ៦៨ ធុន ហាយឡេនឌ័រ ពណ៍ខ្មៅស៊េរី២០០២ ពាក់ស្លាកលេខ សៀមរាប 2B-1345 បើកបរដោយឈ្មោះ សារិក ណាន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ ដែលមានអ្នកនៅក្នុងរថយន្ត ៧នាក់ ជា​ក្រុម​គ្រួសាររបស់ខ្លួនទាំងអស់។

ប្រភពដដែលនោះ [...]

នគរបាល​កម្ពុជា មាន​សិទ្ធិ​ជេរ​ប្រមាថ​ដាក់​ជន​ល្មើស​ឬ?

នគរបាល​កម្ពុជា មាន​សិទ្ធិ​ជេរ​ប្រមាថ​ដាក់​ជន​ល្មើស​ឬ?

«បើគ្រាន់តែចង់ផាក ខ្ញុំមិនថាទេ តែនេះ និយាយអាក្រក់ជាមួយខ្ញុំ មិនឲ្យខ្ញុំបន្តដំណើរ និយាយមិនផ្តល់តម្លៃ ឲ្យខ្ញុំបន្តិចសោះ ទំនងចង់ចាប់ខ្ញុំទៅណាមិនដឹង» ទាំងនេះជាសម្តីរបស់ស្ត្រីម្នាក់ ដែលមិនប្រាប់ឈ្មោះ និងដែលត្រូវបាន មន្ត្រីសមត្ថកិច្ច នៅ​ក្នុង​រាជធានីភ្នំពេញ គម្រាមសំលុត មិនឲ្យបន្តដំណើរទៅមុខទៀត ព្រោះជិះម៉ូតូគ្មានមួកសុវត្តិភាព នៅពេលល្ងាច ត្រង់​ចំណុច​ស្ពានអាកាស ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

គេមិនដឹងថា តើមន្ត្រីនគរបាលចរាចរណ៍ក្នុងតួនាទីណានោះ បានប្រើពាក្យសម្ដីអ្វីខ្លះ ជាមួយស្ត្រីនោះទេ។ តែវីដេអូមួយ ដែល​ត្រូវបានបង្ហោះ តាមបណ្ដាញសង្គម បានបង្ហាញ ពីការប្រទាញប្រទង់គ្នា គ្មានជំនាញ ដែលធ្វើឡើង ដោយមន្ត្រី​នគរបាល​មួយរូប ដើម្បីធ្វើការឃាត់ខ្លួន ស្ត្រីម្ចាស់ម៉ូតូម្នាក់។ សូមទស្សនាវីដេអូខាងក្រោម៖

ក្រុម​គ្រួសារ​ជន​រង​គ្រោះ នៅ​ខេត្ត​ស្វាយ​រៀង បារម្ភ​ខ្លាច​ជន​បង្ក​ត្រូវ​ដោះ​លែង

ក្រុម​គ្រួសារ​ជន​រង​គ្រោះ នៅ​ខេត្ត​ស្វាយ​រៀង បារម្ភ​ខ្លាច​ជន​បង្ក​ត្រូវ​ដោះ​លែង

ការព្រួយបារម្ភ របស់ក្រុមគ្រួសារ នៃជនរងគ្រោះរបួស និងស្លាប់នេះ បានកើតឡើង ខណៈមានអ្នកស្និទ្ធ នឹងស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀងម្នាក់ បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួន បុរសជនជាតិយួន ជាអ្នកបើកបរ​រថយន្តក្រុង របស់ក្រុមហ៊ុនវៀតណាម15SH ដែលបើកក្នុងល្បឿនលឿន ជែងជ្រុលទៅបុកពេញទំហឹង លើ​រថយន្តដឹក​កម្មករ កម្មការិនីខ្មែរនោះ គឺមានក្រុមហ៊ុនធានារ៉ាប់រងមួយ ដែលគេមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ មកទាក់ទងធានា រត់ការឲ្យបាន ស្ថិតនៅក្រៅការឃុំភ្លាមៗ ទោះបីបុរសជាអ្នកបើកបរយានជំនិះ ជនជាតិវៀតណាមរូបនេះ បើកបរមិន​ប្រុង​ប្រយ័ត្ន ធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់មានមនុស្សស្លាប់ និងរងរបួស ច្រើននាក់ក៏ដោយ។

តៃកុងរថយន្ដក្រុងខាងលើ ត្រូវបានគេឲ្យដឹងថា ឈ្មោះ ង្វៀង វ៉ាន់ទឹង ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិវៀតណាម មាន​ទីលំនៅខេត្តវិនឡុង ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោក ង្វៀង វ៉ាន់ទឹង ជាអ្នកបើកឡានក្រុង [...]

ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន ត្រូវ​ឡាន​បុក​របួស​ធ្ងន់​បាក់​ជើង

ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន ត្រូវ​ឡាន​បុក​របួស​ធ្ងន់​បាក់​ជើង

ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ខណៈម្ចាស់រថយន្ដ ត្រូវបានមន្ត្រីសមត្ថកិច្ច ឃាត់​ខ្លួន​ជាបណ្ដោះអាសន្ន ព្រមទាំងប្រមូលវត្ថុតាង ដើម្បីទុកធ្វើការដោះស្រាយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ លេខ៥៩៨ ត្រង់ចំណុចផ្លូវបែកជាបួន ក្បែរស្ថានីយ៍ប្រេងតេលា ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ម្ចាស់ម៉ូតូរងគ្រោះឈ្មោះ គៀម ស៊ីវ័ន្ត អាយុ២៤ឆ្នាំ បានបាក់ជើងខាងស្តាំ ចំណែកម៉ូតូគាប នៅពីក្រោមឡាន ខូច​ខាត​ជាទម្ងន់។

សាក្សីនៅទីតាំងកើតហេតុ បានរៀរាប់ឲ្យដឹងថា ឡាន និងម៉ូតូ ដែលបង្ករគ្រោះថ្នាក់ខាងលើ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ស្រាប់តែមកដល់កន្លែងកើតហេតុ ដែលមានផ្លូវបំបែកជាបួន ម៉ូតូបានបត់ ដោយមិនបានឃើញឡាន ដែលមកដល់​ដំណាល​គ្នាដែរ។ ម៉ូតូ និងរថយន្ដ បានបុកគ្នាពេញទំហឹង រហូតដល់ដួលម៉ូតូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...