Posts tagged as "Accident routiere"

បើក​បុក​រនាំង​ផ្លូវ​ទាំង​ព្រឹក រួច​រត់​គេច​ខ្លូន​ពី​កន្លែង​កើត​ហេតុ

បើក​បុក​រនាំង​ផ្លូវ​ទាំង​ព្រឹក រួច​រត់​គេច​ខ្លូន​ពី​កន្លែង​កើត​ហេតុ

ឡានបង្កគ្រោះថ្នាក់ ធុន តូយូតា (TOYOTA) ពណ៍ទឹកប្រាក់ស្លាកលេខភ្នំពេញ ២AB-៤១៤៩ ត្រូវបានបើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ ឡានបង្កនេះ ត្រូវបានអ្នកឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា បើក​បរក្នុងទិសដៅ ពីជើងទៅត្បួង តាមបណ្តោយផ្លូវ ២៧១ ផ្លូវធំជាប់ផ្សារដើមថ្កូវ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ​ចំកាមន រាជធានីភ្នំពេញ។ លុះមកដល់ចំណុច ជិតកន្លែងលក់ដូរ គ្រឿងសក្ការៈបូជាមួយកន្លែង ទល់មុខ​ពេទ្យ​ធ្មេញ ក៏ជ្រុលចង្កូតទៅបុក ផ្ទាំងថ្មចែកផ្លូវពេញទំហឹង បណ្តាលឱ្យខូចខាតមួយចំនួនធំ។

បន្ទាប់ពីជួបគ្រោះថ្នាក់នេះ រថយន្តតូយ៉ូតា បានរងការខូចខាត ផ្នែកខាងមុខ។ ដោយឡែកម្ចាស់ឡាន ដែលគេ​ដឹងថា មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះ បានបើកទ្វារថយន្ដ ហើយរត់គេចខ្លូនបាត់ស្រមោល ដោយទុករថយន្ត​ចោល នៅកន្លែងកើតហេតុ។

ករណីបង្កគ្រោះថ្នាក់ រួចទុកឡានចោលនេះ បានកើតឡើង កាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ​២០១៥។ ក្រោយពេលកើតហេតុ ប្រមាណ៣០នាទី [...]

ហ៊ីយ៉ានដាយ ប៉ះ តូយូតា ខូចខាតផ្នែកខាងមុខ

ហ៊ីយ៉ានដាយ ប៉ះ តូយូតា ខូចខាតផ្នែកខាងមុខ

រថយន្តដឹកដីធុន ហ៊ឺយ៉ានដាយ បានប៉ះជាមួយរថយន្ត តូយូតា កាលពីវេលាម៉ោង ១០និង ៤០ នាទីព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៥ លើដងផ្លូវមួយ ក្នុងភូមិប្រកា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គ្រោះថ្នាក់នេះ បានបណ្តាលឲ្យខូចខាតរថយន្ត តូយូតា ផ្នែកខាងមុខ និងដាច់កាឡេ ទៅមុខមិនរួច តែមិនបានប៉ះពាល់ ដល់​អាយុជិវិតមនុស្សទេ។

រថយន្តបង្ក ធុន ហ៊ីយ៉ានដាយ គ្មានស្លាកលេខ បើកបរដោយលោក ឡុង សុខ អាយុ ២៥ឆ្នាំ។ យុវជនដែល​មាន​មុខរបរ ជាអ្នកបើករថយន្តដឹកដីរូបនេះ មានស្រុកកំណើតនៅភូមិត្រពាំងលៀប ឃុំផុង ស្រុកបរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ហើយបច្ចុប្បន្នស្នាក់នៅ ក្នុងការដ្ឋានរណ្តៅដីតាហេង ក្នុងភូមិអន្លុងគង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ចំណែករថយន្តរងការខូចខាត ធុន តូយូតា ពាក់ស្លាកលេខ 2W 0610 ភ្នំពេញ បើកបរដោយលោក នៅ សានិត ភេទប្រុសអាយុ ៣៧ ឆ្នាំ។ លោក សានិត ត្រូវបានគេស្គាល់ថា មានមុខរបរ ជាអ្នកបើករថយន្ត [...]

រថយន្ត​ក្រុង​​ថើប​ម៉ូតូ​ពី​ក្រោយ ខូចខាត​តិច​តួច នៅ​ផ្លូវ​មុន្នីរ៉េត

រថយន្ត​ក្រុង​​ថើប​ម៉ូតូ​ពី​ក្រោយ ខូចខាត​តិច​តួច នៅ​ផ្លូវ​មុន្នីរ៉េត

គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ និងម៉ូតូមួយគ្រឿង បាន​កើតឡើងវេលាម៉ោង១៤ និង៤០ នាទីនាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥។ យានយន្ដទាំងពី ដែលបើកស្រប​ទិស​គ្នា បានប៉ះពារគ្នា នៅក្នុងភូមិ៧ សង្កាត់វាលវង ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតម៉ូតូ​តិចតួច ប៉ុន្តែមិនបានធ្វើឲ្យ នរណាម្នាក់រងរបួសនោះទេ។

មូលហេតុ ដែលបង្កឲ្យរថយន្ត ពាក់ស្លាកលេខភ្នំពេញ 3B-6642 បុកម៉ូតូ ម៉ាកឌ្រីមសេរី ២០១៥ ពណ៍ខ្មៅ ពី​ក្រោយ ដោយសារម៉ូតូ ដែលកំពុងនៅប្រកាន់ស្តាំហើយ បែរជាជែងមកកណ្តាលផ្លូវនោះ។ ខណៈឯរថយន្ដ​វិញ ត្រូវបានប្រុងប្រយ័ត្ន ក៏បានប៉ះម៉ូតូនេះ ពីក្រោយតែម្ដង។

បន្ទាប់ពីកើតមានបញ្ហានេះ សមត្ថកិច្ចបានចុះមកវាស់វែង នៅកន្លែងកើតហេតុ ហើយភាគីទាំងសងខាង បាន​សម្រេចចិត្តសម្របសម្រួលគ្នា ដើម្បីបញ្ចាប់រឿង ដោយភាគីខាងរថយន្ត សុខចិត្តសងសំណង ទៅភាគីខាង​ម៉ូតូ​ដែលខូចខាត៕

ទារ​៧០​ដុល្លារ​មិន​បាន រហូត​មាន​តំណាង​ធានា​រ៉ាប់​រង​មក​សម្រួល

ទារ​៧០​ដុល្លារ​មិន​បាន រហូត​មាន​តំណាង​ធានា​រ៉ាប់​រង​មក​សម្រួល

នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោងជាង ៩ ករណីគ្រោះចរាចរណ៍មួយ បានកើតឡើងរវាង រថយន្ត​ធុន​ធ្ងន់ របស់ណាកាវើល (Nakaworld)ប៉ះគ្នាជាមួយរថយន្តបាឡែន ដែលធ្វើដំណើរស្របទិសគ្នា នៅតាមផ្លូវ​មុនី​រ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យរថយន្ត បាឡែន ខូចកញ្ចក់ខាង​ឆ្វេង។

រថយន្តបង្កម៉ាក វូ តុន ពណ៍លឿងពាក់ស្លាកលេខ AT15 3.0652 បើកបរដោយលោក វណ្ណ បណ្តូល អាយុ ២៨ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ត ឲ្យ ណាកាវើល អស់១០ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ចំណែកឯរថយន្ត បាឡែន មានស្លាកលេខភ្នំពេញ 2D 1113 ពណ៍សរ បើកបរ​ដោយ​លោក ជា ចាន់ណាត អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវ២៧១ មាន មុខរបរជានិស្សិត។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបាឡែន បានទារសំណង ពីអ្នកបើកបររថយន្ត វូ តុន ចំនួន៧០ដុល្លារ ដើម្បី​បញ្ចប់រឿង ប៉ុន្តែភាគីខាងរថយន្ត វូ តុន មិនព្រមឲ្យតាមការទាមទារ [...]

ស្រវឹង​បើក​លឿន​ពេក គេច​មិន​ទាន់​បុក​បង្គោល​ភ្លើង

ស្រវឹង​បើក​លឿន​ពេក គេច​មិន​ទាន់​បុក​បង្គោល​ភ្លើង

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង ២៤ និង ៥០ នាទីយប់ ឈានចូលថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៥ ដែលបង្កឡើង ដោយបុរសស្រវឹងស្រាម្នាក់ ដែលបានបើករថយន្តរបស់ខ្លួន ម៉ាក អូឌី ពណ៍ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ 2X 6927 ទៅបុកបង្គោលភ្លើងស្ថិត នៅតាមបណ្តោយផ្លូវ ៣៥៥ ជិតរង្វង់មូល​​អង់តែន​​ទួល​គោក សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលបើកបររថយន្ត ស្ថិតក្នុងភាពស្រវឹង បានបើកក្នុង​ល្បឿន​យ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ រថយន្តវេចង្កូតមិនត្រង់ផ្លូវ ក៏ជ្រុលទៅបុកបង្គោលភ្លើង នៅ​តាម​ផ្លូវ​តែ​ម្តង។ ប៉ុន្តែជាសំណាងល្អ ដែលក្នុងហេតុការណ៍នេះ មិនបានបង្កឲ្យប៉ះពាល់ដល់អាយុ ជីវិតឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ ហើយស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅចរាចរណ៍​រាជធានី ដើម្បីរងចាំម្ចាស់រថយន្ត ចូលមកដោះស្រាយ តាមនិតិវិធីច្បាប់។ ចំណែកឯម្ចាស់រថយន្តបង្ក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...