ឌុយតែតេ៖ អាមេរិក និងកូរ៉េខាងជើង លេងល្បែងដែលមិនសប្បាយលេង
«សូមកុំប្រឡែងលេង ជាមួយនឹងភ្លើង» នេះជាសារខ្លី តែមានន័យវែង ធ្វើទៅកាន់ភាគីពាក់ព័ន្ធ នៅក្នុងសំនុំរឿងកូរ៉េខាងជើង ដែលជាសារ កើតចេញពីការសម្រេចរួម របស់បណ្ដាប្រទេសទាំង១០ របស់សមាគមប្រជាជាតិអាស៊ាន នៅក្នុងជំនួបកំពូល លើកទី៣០ រៀបចំធ្វើត្រូវវេន នៅក្នុង (រដ្ឋធានី ម៉ានីល ) ប្រទេសហ្វីលីពីន តាំងពីថ្ងៃសៅរ៍ម្សិលម៉ិញ និងបញ្ចប់ទៅ នៅថ្ងៃអាទិត្យនេះ។
សារខ្លីនេះ ក៏ត្រូវបានលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីនៃកោះហ្វីលីពីន យកមកប្រកាសឡើងវិញ នៅក្នុងសន្និសីទសារព័ត៌មាន នាពេលបញ្ចប់ជំនួបនេះដែរ។ លោកបានថ្លែងក្នុងនាមជាម្ចាស់ផ្ទះ ដែលជាអ្នករៀបចំជំនួបថា តំបន់ (អាស៊ីខាងកើត) ទាំងមូល មានក្ដីបារម្ភខ្លាំងណាស់ នៅចំពោះការវិវត្តន៍ទៅមុខ នៃស្ថានការណ៍ប្រឈមមុខ ជាពិសេសនៅចំពោះ ការបាញ់កាំជ្រួចអន្តរទ្វីបថ្មីចុងក្រោយបង្អស់ របស់របបកុម្មុយនីស។ ជាមួយគ្នា លោកប្រធានាធិបតីបានថ្លែងអំពាវនាវ ទៅសហរដ្ឋអាមេរិក [...]