Posts tagged as "Corée du Nord"

មេ​ដឹក​នាំ​អាស៊ាន៖ មិន​ធ្វើ​អន្តរជាតូ​បនីយកម្ម លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បួង

មេ​ដឹក​នាំ​អាស៊ាន៖ មិន​ធ្វើ​អន្តរជាតូ​បនីយកម្ម លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បួង

ភ្នំពេញ៖ សេចក្តីប្រកាសទីក្រុងភ្នំពេញ ស្តីពីសិទ្ធិមនុស្ស របស់អាស៊ាន ត្រូវបានចុះហត្ថលេខាអនុម័ត្រ។ នេះជាការថ្លែង​អោយដឹង របស់លោក កៅ គឹមហួន រដ្ឋលេខធិការក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ស្តីពីលទ្ធិផល នៃកិច្ច​ប្រជុំពេញអង្គ របស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបានអាស៊ាន ពេញមួយថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅនេះ។ នៅក្នុងសន្និសិទ្ធកាសែត ដែលបានរៀបចំធ្វើ នៅមេឌៀសិនធ័រ វេលាម៉ោងប្រាំមួយល្ងាច ថ្ងៃដដែល លោករដ្ឋលេខាធិការបានបញ្ជាក់ផងដែរ ពីការ​អនុម័ត្រនូវសេចក្ដីសម្រេចជាច្រើនទៀត។


លោក កៅ គឹមហួន ក្នុងសន្និសិទ្ធកាសែត នៅមេឌៀសិនធ័រ ថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០១២។
រូបថត MONOROOM.info/ Phnom Thom

[...]
កូរ៉េខាងជើងថា មានលទ្ធភាព អាចវាយអាមេរិកបាន

កូរ៉េខាងជើងថា មានលទ្ធភាព អាចវាយអាមេរិកបាន

អ្នកជំនាញជាច្រើន បានវាយតំលៃថា ជាជំហានមួយថ្មីទៀត នៃការគំរាមកំហែងផ្នែកពាក្យសំដី របស់ទីក្រុង ព្យុងយ៉ាង ក្រោយពេលផលិតកាំជ្រួចអន្ដរទ្វីប មិនបានសម្រេច កាលពីពេលថ្មីៗនេះ។


អគ្គមគ្គុទេសថ្មីវ័យក្មេង គីម ជុង អ៊ុង នៅពីមុខហ្វូងព្យុហយាត្រារំលឹកខួប១០០ឆ្នាំ នៃកំណើតរបស់គីម អ៊ីល​ ស៊ុង។

ប្រទេសកូរ៉េខាងជើង បានតម្លើងសម្លេងរបស់ខ្លួន កាលពីថ្ងៃអង្គារទី០៩តុលានេះ ថាខ្លួនឯងបានផលិតសម្រេចហើយ នូវកាំជ្រួចយុទ្ធសាស្ត្រ ដែលមានសមត្ថភាព នឹងអាចបាញ់ទៅដល់ទឹកដីសហរដ្ឋអាមេរិក។ តែសំរាប់អ្នកវិភាគ លើសំនុំ រឿងនេះ ចាត់ទុកថាជាការគម្រាមថ្មីមួយ ដើម្បីឆ្លើយតបនឹងកិច្ចព្រមព្រៀងមួយ ដែលបានធ្វើឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល [...]

កូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេច ដើម្បីជជែកពី បញ្ហានុយក្លេអ៊ែរ

កូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេច ដើម្បីជជែកពី បញ្ហានុយក្លេអ៊ែរ

កូរ៉េខាងជើង បានអះអាងប្រាប់កម្ពុជាថា ខ្លួនបានត្រៀមរួចជាស្រេច ក្នុងការចូលរួមតុចចារ ៦ភាគី ពីបញ្ហានុយក្លេអ៊ែរ។ នេះ ជាការថ្លែងប្រាប់ ទៅអ្នកសារពត៌មាន របស់រដ្ឋាភិបាលកម្ពុជា  ដោយមិនបាននិយាយ​ពីលក្ខខ័ណ្ឌ​ជាមុន របស់ប្រទេស កូរ៉េខាងជើង ដើម្បីនឹងត្រឡប់ ចូលមកតុចចារវិញនោះទេ។​

លោក កុយ គួង​ អ្នកនាំពាក្យរបស់​ក្រសួងការបរទេសខ្មែរ បានលើកឡើងក្នុងសន្និសិទ្ធសារពត៌មានថា «លោកប្រមុខ ការទូត របស់ប្រទេសកូរ៉េខាងជើង ប៉ាក អ៊ី ឈុន (Pak Ui-Chun) បានជួបជាមួយដៃគូសន្ទនាកម្ពុជា នៅរាជធានីភ្នំពេញ ហើយបាន ប្រកាសយ៉ាងច្បាស់ ពីសារធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួម ក្នុងតុចចារ ៦ភាគី។» លោកបន្ថែមថា «កម្ពុជាទទួលស្វាគមន៍ ពីជំហ៊ានវិជ្ជមាននេះ ហើយលោក ប៉ាក អ៊ី ឈុន មិនបាន ដាក់លក្ខខ័ណ្ឌ អ្វីទាំងអស់ នៅក្នុងពេលជួបសន្ទនានោះ។»

ភាពតានតឺងបានកើតមានជាថ្មីឡើងវិញ [...]

កូរ៉េខាងត្បូង បន្តសកម្មភាពយោធា ក្រោម​ក្រសែរ​ភ្នែក​របស់​ព្យុងយ៉ាង

កូរ៉េខាងត្បូង បន្តសកម្មភាពយោធា ក្រោម​ក្រសែរ​ភ្នែក​របស់​ព្យុងយ៉ាង

យោងតាមកាសែតប្រចាំថ្ងៃ របស់បារាំង RFI.fr ដែល ផ្សាយនៅលើ internet ថ្ងៃ  ២០ កុម្ភះ ២០១២ បាននិយាយពី ភាពតានតឹងបានកើតមានឡើងវិញ នៅឧបទ្វីបកូរ៉េ ខណៈដែលកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិក បានសម្រេចចិត្តបន្ត​ ធ្វើសកម្មភាពយោធា នៅក្នុងសមុទ្រលឿង បង្កអោយព្យុងយ៉ាង ក្ដៅក្រេបក្រោប ហើយសន្យាថានឹងតបតរ​ ដោយគ្មានអាសូរ ។

កាលពីព្រឹកថ្ងៃ ច័ន្ទ វិទ្យុជាតិ របស់កូរ៉េខាងជើង បានផ្សព្វផ្សាយ ជាមួយនឹងពាក្យជេរប្រទេច និង ការគំរាមកំហែង ជាចំលើយឆ្លើយតប ដល់ការធ្វើសមយុទ្ធ​នេះ ដែលកូរ៉េខាងជើង ចាត់ទុកថា ជាការ ប្រកាសសង្គ្រាម ។ ប៉ុន្តែ មេបញ្ជាការកងទ័ព របស់កូរ៉េខាងត្បូង បានរក្សាភាពនឹងនរ ដោយសហការជាមួយ យោធាអាមេរិករ នូវគំរោងការសមយុទ្ធ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...