Posts tagged as "Corée du Nord"

ក្រុមប្រឹក្សសន្តិសុខនៃអ.ស.ប. ថ្កោលទោស​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង

ក្រុមប្រឹក្សសន្តិសុខនៃអ.ស.ប. ថ្កោលទោស​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង

ទីក្រុងព្យុងយ៉ាង បានសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីទៀត កាលពីថ្ងៃអង្គារទី១២ខែកុម្ភះ ជាលើកទីបី នៅក្នុងប្រវត្តិសាស្ត្រ​របស់ខ្លួន។ សកម្មភាព ដែលបង្កអោយមានប្រតិកម្មតបតរយ៉ាងខ្លាំង ពីសហគមអន្តរជាតិ។


កិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក។

ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានថ្កោលទោស យ៉ាងដាច់អហង្កា ទៅលើការសាកល្បងជាថ្មីទៀត របស់ប្រទេសកូរ៉េខាងជើង ហើយបានប្រកាសថា នឹងចេញនូវ«វិធានការសមស្រប» តាមរយះដំណោះស្រាយ​ថ្មីមួយ​ទៀត។ សេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលអានដោយលោក គីម ស៊ុងហ្វាន (Kim Sung-hwan) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៃ​ប្រទេសកូរ៉េខាងត្បូង ប្រទេស«ប្រធានផ្លាស់វេន» [...]

ក្រុម​ប្រឹក្សា​សន្តិសុខ នៃអ.ស.ប. ថ្កោល​ទោស​កូរ៉េ​ខាង​ជើង ក្នុង​ការ​បង្ហោះ​កាំជ្រួច

ក្រុម​ប្រឹក្សា​សន្តិសុខ នៃអ.ស.ប. ថ្កោល​ទោស​កូរ៉េ​ខាង​ជើង ក្នុង​ការ​បង្ហោះ​កាំជ្រួច

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលបានជួបប្រជុំជាបន្ទាន់ និងបិតទ្វាជិត នៅម៉ោង១១ ម៉ោងនៅទីក្រុងញ៉ូយក ថ្ងៃ​ពុធទី១២ធ្នូនេះ បានសម្រេចថ្កោលទោស នូវការបាញ់បង្ហោះ កាំជ្រួចដោយប្រទេសកូរ៉េខាងជើង និងបន្តជជែកពិភាក្សាគ្នា ដើម្បីរក ចម្លើយឆ្លើយតបសមស្របមួយ។


មជ្ឈមណ្ឌលអវកាស សូហាវ (Sohae) ដែលកូរ៉េខាងជើង ត្រៀមបាញ់បង្ហោះកាំជ្រួច។​ រូបថត DigitalGlobe, Inc.។

សូមអានអត្ថបទមុនៗ របស់មនោរម្យព័ងអាំងហ្វូ ដើម្បីជ្រាបបន្ថែមពីពត៌មានទាំងនេះ។

តាមអ្នកតំណាងការទូត មានវត្តមានក្នុងក្រុមប្រឹក្សាសន្តិសុខ បានអោយដឹងថា ការជជែកពិភាក្សាថ្មីៗទៀត នឹងអាចអោយគេរក​ឃើញ [...]

កូរ៉េ​ខាង​ជើង​សាកល្បង​កាំជ្រួច​រំលង​កោះ​ជប៉ុន ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប នឹង​ប្រជុំ​បន្ទាន់

កូរ៉េ​ខាង​ជើង​សាកល្បង​កាំជ្រួច​រំលង​កោះ​ជប៉ុន ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប នឹង​ប្រជុំ​បន្ទាន់

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានថ្កោលទោស ការបាញ់សាកល្បងកាំជ្រួចបាលីស្ទីក របស់ប្រទេសកូរ៉េខាងជើង ហើយ បានសុំអោយមានកិច្ចប្រជុំជាបន្ទាន់មួយ នៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។


កាំជ្រួចបង្ហោះ ដែលកូរ៉េខាងជើងត្រៀម នឹងបាញ់កាលពីខែមេសាឆ្នាំ២០១២នេះ។

នៅថ្ងៃពុធទី១២ធ្នូនេះ ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចមួយ ទៅក្នុងអវកាសជាលើកទីមួយរបស់ខ្លួន ប្រកបដោយ​ជោគជ័យ។ ការបាញ់នេះបានបង្កអោយមាន ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័នមិត្ត ដែលបានបរិហាថា ជាការបាញ់កាំជ្រួចបាស៊ីលីក ជាថ្មីទៀត ជម្រុញអោយមានការកោះប្រជុំ ជាបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ​សហ​ប្រជាជាតិ។ [...]

ចិន​ព្រួយ​បារម្ភ ពី​ការ​សាកល្បង​បាញ់​កាំជ្រួច របស់​កូរ៉េ​ខាង​ជើង

ចិន​ព្រួយ​បារម្ភ ពី​ការ​សាកល្បង​បាញ់​កាំជ្រួច របស់​កូរ៉េ​ខាង​ជើង

ប្រទេសចិន កាលពីថ្ងៃអាទិត្យទី២វិច្ឆិកា បាននិយាយពីភាពព្រួយបារម្ភរបស់ខ្លួន នៅក្រោយបន្ទាប់ពីការប្រកាស របស់ប្រទេស​កូរ៉េ​ខាងជើង ដែលមានគម្រោងចង់បាញ់កាំជ្រួច នៃប្រព័ន្ធផ្កាយរណបរបស់ខ្លួន។ ការព្រួយបារម្ភនេះ បានកើតមានឡើង បើទោះជា​គេដឹងថា ប្រទេសចិន និងកូរ៉េខាងជើង ជាសម្ព័ន្ធភាព ខាងវិស័យសេដ្ឋកិច្ច និងការទូតនោះក៏ដោយ។


ព្យុះហយាត្រា របស់កងទ័ពកូរ៉េខាងជើង ក្នុងថ្ងៃបុណ្យជាតិរបសប្រទេសនេះ។

ជាគម្រោងការបាញ់កាំជ្រួចមួយ ដែលទីក្រុងវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក និងទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង បានប្រឆាំង​យ៉ាងដាច់ណាត់ ថាជាការរំលោភថ្មីមួយទៀត របស់ប្រទេសកុម្មុយនីសមួយនេះ ក្នុងខណៈនៅមានទណ្ឌកម្ម ពីសហគមអន្តរជាតិ​នោះផងនៅឡើយ។

[...]
កូរ៉េខាងជើង ទំនង​កំពុង​រៀបចំ​បាញ់​កាំជ្រួច​ថ្មី​ទៀត

កូរ៉េខាងជើង ទំនង​កំពុង​រៀបចំ​បាញ់​កាំជ្រួច​ថ្មី​ទៀត

រូបភាពថតដោយ ប្រព័ន្ធផ្កាយរណប បានបង្ហាញពីការរៀបចំមួយ ដែលមានទម្រង់ដូចការរៀបចំបាញ់កាំជ្រួច កាលពីខែមេសា​កន្លងទៅ។


កូរ៉េខាងជើង ក្នុងពេលដែលកំពុងត្រៀមរៀបចំ បាញ់បង្ហោះកាំជ្រូចរបស់ខ្លួន។

«ប្រទេសកូរ៉េខាងជើង ទំនងដូចជាត្រៀមរៀបចំ ការបាញ់សាកល្បងកាំជ្រួច ចម្ងាយឆ្ងាយមួយ។» នេះបើតាមរូបភាពចាប់ដោយ យុទ្ធនាការពាណិជ្ជកម្មខាងរូបភាព របស់ក្រុមហ៊ុន ឌីហ្សីថល គ្លប អ៊ីន។ ម្ចាស់យុទ្ធនាការនេះបាននិយាយថា «រូបភាពថ្មីៗទាំងនេះ បានបង្ហាញពីសកម្មភាពយ៉ាងរស់រវើកបន្ថែមទៀត នៅតំបន់ស៊ូអេ ផ្នែកពាយព្យនៃប្រទេស»។ តំបន់នេះធ្លាប់បានប្រើប្រាស់ ដើម្បី​បាញ់សាកល្បងមិនបានសម្រេច កាលពីខែមេសាកន្លងទៅ នូវកាំជ្រួចមួយដែលប្រទេសនេះប្រកាសថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...