Posts tagged as "ASEAN"

ADB៖ វិបត្តិ​នយោបាយ​កម្ពុជា មិន​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​ជំនួយ

ADB៖ វិបត្តិ​នយោបាយ​កម្ពុជា មិន​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​ជំនួយ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ទោះជាវិបត្តិនយោបាយកម្ពុជា បន្តអូសបន្លាយក៏ដោយ ក៏វិបត្តិនេះ នឹងមិនប៉ះពាល់ដល់ការផ្តល់ជំនួយ របស់ស្ថាប័នខ្លួនដល់រដ្ឋាភិបាលកម្ពុជា នោះទេ។ តែមជ្ឈដ្ឋានសង្គមស៊ីវិល និងអ្នកសេដ្ឋកិច្ចឯករាជ្យ បានសម្តែងការព្រួយបារម្ភ ជុំវិញការលើកឡើងនេះ។


ការិយាល័យកណ្ដាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ (រូបថត Wikipedia.org)

ជំនួយ - លោកអេរីក ស៊ីកវីក (Eric Sidgwick) នាយកធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែង​សង្កត់​ធ្ងន់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះថា៖ «ជម្លោះនយោបាយ ជាសាច់រឿងរបស់អ្នកនយោបាយ មិនថា​តែ​កម្ពុជា​នោះទេដែលមិន ប៉ះពាល់ [...]

ក្រុង​ហាណូយ និង​ម៉ានីល បន្ត​​ក្ដៅ​ក្រហាយ​​ក្រុង​ប៉េកាំង នៅ​ជំនួប​​អាស៊ាន

ក្រុង​ហាណូយ និង​ម៉ានីល បន្ត​​ក្ដៅ​ក្រហាយ​​ក្រុង​ប៉េកាំង នៅ​ជំនួប​​អាស៊ាន

ប្រទេសវៀតណាម និងហ្វីលីពីន បានបរិហារទីក្រុងប៉េកាំង ទាក់ទងនឹងចរិករំលោភបំពាន នៅក្នុងសមុទ្រចិន​ខាង​ត្បូង កាលពីថ្ងៃអាទិត្យទី១១ ខែឧសភានេះ នៅក្នុងជំនួបកំពូលអាស៊ាន ដែលបានប្រារព្ធធ្វើជាលើកទីមួយ នៅក្នុង​ប្រទេសភូមា។


វានាចិនប្រើប្រដាប់បាញ់ទឹកដាក់នាវាល្បាតរៀតណាម នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៤។ (រូបថត Reuters)

ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ ឧសភា ២០១៤
-----------------------------------

ជម្លោះដែនទឹក - ការប្រឈមមុខគ្នា រវាងនាវាចម្បាំងចិន និងវៀតណាមនៅក្បែរនឹងប្រជុំកោះប៉ារ៉ាសែល [...]

ការ​ត្រៀម​ខ្លួន​ទាំង​១០ របស់​កម្ពុជា ដើម្បី​អាស៊ាន​ឆ្នាំ​២០១៥ មាន​អ្វី​ខ្លះ?

ការ​ត្រៀម​ខ្លួន​ទាំង​១០ របស់​កម្ពុជា ដើម្បី​អាស៊ាន​ឆ្នាំ​២០១៥ មាន​អ្វី​ខ្លះ?

សម្រាប់សហគមអាស៊ានឆ្នាំ២០១៥ បើទោះជាកម្ពុជាជួបបញ្ហាវិបត្តិសេដ្ឋកិច្ច បូរណភាពទឹកដី និងគ្រោះធម្មជាតិ​យ៉ាងណាក៏ដោយ តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច តាមរយៈការបង្កើតក្រុមការងារស្រាវជ្រាវ ទៅលើ១០ផ្នែក។ នេះបើតាមការលើកឡើង របស់លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអនុប្រធានទីមួយនៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។ តើក្រុមការងារ១០ផ្នែក នោះមានអ្វីខ្លះ។


កម្ពុជារៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន» ថ្ងៃទី១៨-២០វិច្ឆិកា ឆ្នាំ២០១២។ (រូបថត MONOROOM.info/ Phnom Thom)

សហគមន៍អាស៊ាន -  កម្ពុជាទទួលបានជោគជ័យលើវិស័យ១០ផ្នែក ដែលបានមកពីក្រុមការងារស្រាវជ្រាវទាំង១០ សម្រាប់​ត្រៀមខ្លួនចូលរូម ​ក្នុងសហគម​អាស៊ានឆ្នាំ២០១៥។ លោក គាត ឈន់ [...]

ជប៉ុន​បន្ត​ជំរុញ​បក្ស​សង្រ្គោះ​ជាតិ និង​បក្ស​ប្រជាជនជួប​គ្នា​ឲ្យ​បាន​ឆាប់

ជប៉ុន​បន្ត​ជំរុញ​បក្ស​សង្រ្គោះ​ជាតិ និង​បក្ស​ប្រជាជនជួប​គ្នា​ឲ្យ​បាន​ឆាប់

ជាថ្មីម្តងទៀតប្រទេសជប៉ុន បានបង្ហាញការយកចិត្តទុកដាក់ចំពោះជម្លោះនយោបាយនៅកម្ពុជា ដោយប្រទេស​ជប៉ុនបានបន្តជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គប្បីបន្តការចរចានយោបាយ​ឡើងវិញ​ឲ្យបានឆាប់ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយនេះ និងជាការធ្វើឲ្យស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា វិល​ទៅរក​ភាពប្រក្រតីឡើងវិញ។


ទង់ជាតិជប៉ុន និងកម្ពុជាចង់ផ្អោបជាប់គ្នា។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - ក្នុងជុំនួបជាមួយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់របស់​គណបក្ស​ប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ លោកគូម៉ាម៉ារ៉ូ យូជី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើក​ឡើងថា រាជរដ្ឋាភិបាលជប៉ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង [...]

ជប៉ុន ផ្តល់​ជំនួយ​សម្រាប់​គម្រោង​ផ្គត់​ផ្គង់​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ខេត្ត​កែប

ជប៉ុន ផ្តល់​ជំនួយ​សម្រាប់​គម្រោង​ផ្គត់​ផ្គង់​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ខេត្ត​កែប

ដោយសារតែភាពខ្វះខាតនៃការប្រើប្រាស់ទឹកស្អាត នៅតែកើតមាននៅឡើយនោះ រដ្ឋាភិបាលនៃចក្រភពជប៉ុន​បាន​ផ្តល់ជំនួយ សំរាប់​មន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តកែប ដើម្បីរៀបចំប្រព័ន្ធផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ឲ្យដល់​ប្រជាជន និងភ្ញៀវ​ទេសចរណ៍នៅក្នុងខេត្តកែប។


ទិដ្ឋភាពនៅមាត់សមុទ្រ នាក្រុងកែប។ (រូបថត wikipedia.org)

ប្រព័ន្ធទឹកស្អាត - នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤នេះ ស្ថានទួតជប៉ុនប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថារដ្ឋាភិបាលជប៉ុន បានផ្តល់ទឹកប្រាក់ចំនួន ១១២,៤២៣ដុល្លារ សម្រាប់​គម្រោង​តម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដល់មន្ទីឧស្សាហកម្មរ៉ែ និងថាមពលខេត្តកែប។

កិច្ចសន្យាផ្តល់ជំនួយនេះដែរ ត្រូវបានចុះហត្ថលេខា ដោយលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...