Posts tagged as "ASEAN"

អតីត​មន្ត្រីហ្វីលីពីន​ហៅ ហ៊ុន សែន ជា​«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា»

អតីត​មន្ត្រីហ្វីលីពីន​ហៅ ហ៊ុន សែន ជា​«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា»

«នៅថ្ងៃនេះ លោក ហ៊ុន សែន គ្រប់គ្រងប្រទេសកម្ពុជា បានទាំងស្រុង។ លោកត្រូវបានគេជឿថា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ដ៏គួរឲ្យកត់សម្គាល់ ប៉ុន្តែទំនងជាធ្វើឡើង ដោយមិនខ្វល់ពីសេរីភាព សិទ្ធិ និងច្បាប់ទម្លាប់ជាច្រើន។ (...) ហើយលោក ហ៊ុន សែន ទំនងជានៅអង្គុយក្នុងតំណែង ជាបន្តទៅទៀត បន្ទាប់ពីការបោះឆ្នោតជាតិ លើកក្រោយ។»

ឃ្លាខាងលើ ជាការដកស្រង់​ចេញពី​អត្ថបទមួយ របស់សារព័ត៌មានដ៏ធំឈ្មោះ «The Philippine Daily Inquirer» ផ្សាយចេញជាភាសាអង់គ្លេស របស់ប្រទេសហ្វីលីពីន ដែលឧទ្ទិសទាំងស្រុង ជូននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលសារព័ត៌មានបានហៅ នៅត្រង់ចំណងជើងធំៗថា «Cambodia’s one-eyed strongman» ឬបកប្រែជាខេមរភាសា «បុរសខ្លាំងភ្នែកទោលកម្ពុជា»។

[...]

អាមេរិក​ហៅ​ការ​ចោទ​ស្ថានទូត​ខ្លួន ពី​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ថា​«គ្មាន​មូលដ្ឋាន»

អាមេរិក​ហៅ​ការ​ចោទ​ស្ថានទូត​ខ្លួន ពី​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ថា​«គ្មាន​មូលដ្ឋាន»

«ភាគីសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ការចោទប្រកាន់ និងការរិះគន់ ដោយគ្មានមូលដ្ឋាន ទៅលើសហរដ្ឋអាមេរិក ក៏ដូចជាទៅលើមន្ត្រីការទូតអាមេរិក នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងផ្ទុយនឹង​ស្មារតី ​នៃ​ទំនាក់​ទំនង​ទ្វេភាគី ​ប្រកប​ដោយផ្លែផ្កា​ ដែល​កំពុងតែ​ល្អប្រសើរ​ឡើង ​រវាង​ប្រទេស​ទាំងពីរ‍‍»។​

ខាងលើនេះ ជាការដកស្រង់មួយ ពីក្នុងសេចក្ដីថ្លែងការណ៍ របស់ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក ​ប្រចាំ​នៅ​សមាគម​អាស៊ាន បន្ទាប់ពីជំនួបមួយ ក្នុងថ្ងៃនេះ រវាងលោក ប្រាក់​ សុខុន ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ជាមួយ​នឹង​លោក «​Matt Pottinger» ​ជំនួយការរង ​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​និង​លោក​ «Patrick Murphy» ​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក [...]

ឌុយតែតេ វាយ​តម្លៃ គីម ជុងអ៊ុន ថា​«រឹង​ក្បាល»

ឌុយតែតេ វាយ​តម្លៃ គីម ជុងអ៊ុន ថា​«រឹង​ក្បាល»

ក្នុងលើកនេះ ភាសាមិនសំចៃមាត់ របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែរតេ (Rodrigo Duterte) ត្រូវបានធ្វើឡើង សំដៅទៅមេដឹកនាំវ័យក្មេង កូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-Un) ដោយផ្ទាល់តែម្ដង នៅតែប៉ុន្មានម៉ោង មុនកិច្ចជំនួបតំបន់ ដែលត្រូវរៀបចំធ្វើ នៅក្នុងសប្ដាហ៍នេះ ក្នុងរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន ជាមួយនឹងវត្តមានចូលរួម របស់រដ្ឋមន្ត្រីការបរទេស នៃប្រទេស​កូរ៉េខាងជើង​នោះផង។

«មនុស្សចំកួតមួយនេះ!»

លោក រ៉ូឌ្រីចូ ឌុយតែរតេ បានថ្លែងឡើង នៅតាមកញ្ចក់ទូរទស្សន៍ជាតិហ្វីលីពីនថា៖ «មនុស្សចំកួតមួយនេះ វាកំពុងប្រឡែងលេង ជាមួយល្បែង​ដ៏គ្រោះថ្នាក់ ហើយអ្នកឯងកុំទុកចិត្ត មនុស្សដែលមានមុខដូចវា។ មុខមូលកំប្លង់ៗ ដែលមើលទៅ ដូចជាគួរឲ្យស្រឡាញ់​ណាស់។»។

បុរសខ្លាំងហ្វីលីពីន បានបន្តទៀតថា៖ «ភាពរឹងក្បាល របស់អាកូនមីសំផឹង បើសិនជាវាប្រពឹត្តិកំហុសអ្វីមួយ [...]

អាមេរិក និង​ស្ថាប័ន​ផ្សេង​ៗ ស្វាគមន៍​ការ​ដោះ​លែង​មន្រ្តី​ទាំង​៥

អាមេរិក និង​ស្ថាប័ន​ផ្សេង​ៗ ស្វាគមន៍​ការ​ដោះ​លែង​មន្រ្តី​ទាំង​៥

មុនគេបំផុតនោះ គឺសមាគមការពារសិទ្ធិមនុស្ស អាដហុកខ្លួនឯង ដែលបានសំដែងការសាទរ ចំពោះការដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយហៅការសម្រេចចិត្ត របស់ចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានីភ្នំពេញ ថាជា«ជំហានដ៏វិជ្ជមាន»មួយ។ លោក ធន សារាយ ប្រធានសមាគមនេះ បានមានប្រសាសន៍ដូច្នេះ ពីប្រទេសកាណាដាមក និងបានបញ្ជាក់ថា ការសម្រេចនេះ មិនទាន់បានធ្វើឲ្យបុគ្គលិក​របស់​លោក ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ ​ទាំង​ស្រុង​នៅ​ឡើយ​។

លោក ធន សារាយ បានថ្លែងបន្ត​ នៅក្នុងវីដេអូឃ្លីបមួយថា លោក​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ ចំពោះ​សុវត្ថិភាព​ផ្ទាល់ ​របស់​បុគ្គលិក​លោក​ទាំង​នេះ ដោយ​សារ​ពួកគេ ​ស្ថិត​ក្នុង​ការ​ជាប់​ចោទ ​នៅ​ឡើយ។ លោក​ថា ពួកគេ​អាច​នឹង​ត្រូវ​សមត្ថកិច្ច​ ចាប់​ខ្លួន​ឃុំឃាំង​ឡើង​វិញ នៅ​ពេល​រដ្ឋាភិបាល​ មិន​ពេញ​ចិត្ត​ចំពោះ​កិច្ចការ​តស៊ូ​មតិ​របស់​ពួកគេ ហើយបានអំពាវនាវ ទៅកាន់តុលាការ ស្នើសុំឲ្យទម្លាក់ចោល នូវរាល់​ការចោទប្រកាន់ [...]

សមាជិក​សភា​អាស៊ាន​បារម្ភ ចំពោះ​បរិយាកាស​បោះឆ្នោត​នៅ​កម្ពុជា

សមាជិក​សភា​អាស៊ាន​បារម្ភ ចំពោះ​បរិយាកាស​បោះឆ្នោត​នៅ​កម្ពុជា

តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃនេះ សមាជិសភាអាស៊ាន ដែលហៅកាត់ជាភាសាអង់គ្លេស «APHR» បានសម្ដែងក្ដីបារម្ភរបស់ពួកគេ នៅចំពោះការគម្រាមកំហែង ដែលត្រូវបានធ្វើឡើង ម្ដងហើយម្ដងទៀត ដោយសមាជិកជាន់ខ្ពស់ របស់គណបក្សកាន់អំណាច នៅមុនការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឈានមកដល់ នៅថ្ងៃអាទិត្យខាងមុខ ក្នុងប្រទេសកម្ពុជា។

កាលពីប៉ុន្មានសប្ដាហ៍មុន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​​​ថា លោក​សុខចិត្ត​ឲ្យ «ផ្ទុះសង្គ្រាម ក៏ផ្ទុះទៅចុះ» តែ​លោក​ត្រូវ​​បង្ក្រាប​​ឲ្យ​បាន ទោះក្នុងតម្លៃ​ណា​​ក៏ដោយ ប្រឆាំង​​នឹង​ចលនា​ណា​ក៏ដោយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...