ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ប្រគុំភ្លេងសង្គ្រោះកុមារលើកទី៨៨៨
ស្ថាបនិកមន្ទីពេទ្យដ៏ល្បី ដែលជួយសង្គ្រោះកុមារ ដោយមិនគិតប្រាក់ លោក ប៊ីត រីស្ន័រ (Beat Richner) បានសម្ដែងការប្រគុំតន្ត្រី របស់លោកជាថ្មីទៀត នៅថ្ងៃសៅរ៍នេះ ដើម្បីសង្គ្រោះកុមារកម្ពុជា ហើយការប្រគុំតន្ត្រីលើកនេះ គឺជាលើកទី៨៨៨ហើយ។ លោកបានសរសេរទៀតថា អ្នកអ្នកទេសចរណ៍ជាច្រើន មកពីគ្រប់ទិសទី នៃពិភពលោក បានចូលទស្សនា ការប្រគុំតន្ត្រីរបស់លោក ដែលធ្វើឡើង សឹងជារៀងរាល់ថ្ងៃសៅរិ៍ ចុងសប្តាហ៍។ លោកឲ្យដឹងបន្ថែមថា នៅក្នុងចំណោមភ្ញៀវទេសចរណ៍ ដែលចូលទស្សនា មាន១០ ទៅ២០% ដែលមកពីប្រទេសស្វីស។
លោកវេជ្ជបណ្ឌិត ដែលមានដើមកំណើត ជាជនជាតិស្វីស តែមានជំនក់ចិត្តខាងតន្រ្តីរូបនេះ បានអះអាងឲ្យដឹងថា មានសប្បុរសជនជាច្រើន ជុំវិញពីភពលោក បានបរិចាកដល់មន្ទីពេទ្យគន្ធបុប្ផា។ សម្រាប់ប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោកវិញ ក៏បានបរិចាកថវិកា ជាច្រើនរាប់សិបលានដុល្លារ រួចមកហើយផងដែរ។ មួយចំណែក នៃថវិកាទាំងនោះ [...]