អ្នកភ្នាល់បាល់ នៅតែចាក់យកក្រុមប៉ារីសឈ្នះរៀលម៉ាឌ្រីត
បើទោះជាក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) បានចាញ់ក្រុម រៀលម៉ាឌ្រីត (Real Madrid) ក្នុងការប្រកួត«ទៅ» នៃវគ្គ១/៨ផ្ដាច់ព្រ័ត្រ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ក្នុងពិន្ទុដល់ទៅ ១-៣ ហើយក្រុមប៉ារីស បានបាត់បង់ ណីម៉ា (Neymar) កំពូលកីឡកររបស់ខ្លួន (រងរបួសកែងជើង កាលពីសប្ដាហ៍កន្លងទៅ) នោះក៏ដោយ តែសម្រាប់បណ្ដាជនអ្នកចូលចិត្តភ្នាល់បាល់ នៅក្នុងប្រទេសបារាំង មិនបានគិតថា ក្រុមប៉ារីស នឹងប្រកួតចាញ់ក្រុម រៀល ក្នុងការប្រកួត«ត្រឡប់» នៅថ្ងៃទី៦ ខែមីនា នោះទេ។
នៅលើគេហទំព័រ «PMU.fr» ដែលជំនាញខាងការភ្នាល់កីឡា នៅលើបណ្ដាញអ៊ិនធើណែតនោះ បានបញ្ចេញរបាយការណ៍មួយ នៅយប់ថ្ងៃទី៥ ខែមីនានេះថា ក្រុមអ្នកភ្នាល់បាល់ប្រមាណជា ៥៨% បានចាក់យកក្រុមប៉ារីស ថានឹងប្រកួតឈ្នះក្រុម រៀល។ ពីក្នុងចំណោមនោះ បណ្ដាអ្នកឈ្លក់នឹងការភ្នាល់ប្រមាណជា ៩៦% នៅតែជឿជាក់ថា ក្រុមប៉ារីសនឹងបំបាក់ក្រុមរៀល [...]