អតីតគណបក្ស កែម ឡី ប្រកាសគាំទ្រចលនាសង្គ្រោះជាតិ
ក្នុងលិខិតមួយច្បាប់ របស់គណបក្សខ្មែរតែមួយ ចុះហត្ថលេខាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ដោយលោក គុជ លី អនុប្រធានគណបក្ស និងជាអ្នកនាំពាក្យគណបក្ស បានសរសេប្រកាសគាំទ្រ និងចូលរួមធ្វើសកម្មភាព ជាមួយចលនាសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី។ លិខិតនេះ ធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសទទួលស្គាល់ និងចុះក្នុងបញ្ជីជាផ្លូវការ ពីការសុំបង្កើតគណបក្សខ្មែរតែមួយ ដែលមុននេះចង់ដាក់ឈ្មោះ គណបក្សកែមឡី។
លិខិតរបស់គណបក្សខ្មែរតែមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទទួលបានដែរនោះ បានសរសេរថា៖ «ដើម្បីផលប្រយោជន៍ជាតិខ្មែរ និងប្រជាជាតិខ្មែរ ខ្ញុំ គុជ លី តំណាងឲ្យ គណបក្សខ្មែរតែមួយ សូមប្រកាសគាំទ្រ និងចូលរួមធ្វើសកម្ម[ភាព] ជាមួយចលនាសង្គ្រោះជាតិ ដឹកនាំដោយលោកប្រធាន សម រង្ស៊ី»។
លិខិតបានអំពាវនាវ ទៅអ្នកគាំទ្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ [...]