Posts tagged as "Kem Sokha"

បក្ស​សង្រ្គោះ​ជាតិ​ទទូច​ឲ្យ​បក្ស​ប្រជាជន​ឈប់​ប្រើ​អំពើ​ហិង្សា

បក្ស​សង្រ្គោះ​ជាតិ​ទទូច​ឲ្យ​បក្ស​ប្រជាជន​ឈប់​ប្រើ​អំពើ​ហិង្សា

ភាពជាប់គាំងផ្នែកនយោបាយ ចាប់ពីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីខែក្កដាឆ្នាំ២០១៣ បាន​ជម្រុញឲ្យមានការប៉ះទង្គិចគ្នាយ៉ាងហិង្សា រវាងបាតុករគាំទ្រគណបក្សសង្រ្គោះជាតិ និងកម្លាំងសមត្ថកិច្ច​គ្រប់​គ្រង​ដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលបណ្តាលឲ្យមានអ្នកស្លាប់ រងរបួស និងត្រូវឃាត់ខ្លួនជាបន្តបន្ទាប់។ ក្នុងករណីនេះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់បានទម្លាក់​ការទទួលខុសត្រូវទៅលើ គណបក្ស​ប្រជាជនកម្ពុជា ហើយបានទទូចដល់គណបក្សគ្រប់គ្រងអំណាចនេះឈប់ប្រើអំពើហិង្សាលើប្រជាពលរដ្ឋខ្មែរ។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា [...]

ហ៊ុន សែន ធ្លោយ​ឲ្យ​គេ​យល់​ពី​ឥទ្ធិពល​ខ្លួន លើ​តុលាការ​កម្ពុជា

ហ៊ុន សែន ធ្លោយ​ឲ្យ​គេ​យល់​ពី​ឥទ្ធិពល​ខ្លួន លើ​តុលាការ​កម្ពុជា

ការសង្ស័យពីឯករាជ្យភាពនៃតុលាការកម្ពុជា ដែលមជ្ឈដ្ឋានទូទៅតែងតែចោទប្រកាន់ថា មានភាពលំអៀង និង​គ្រាន់តែជា«ម៉ាស៊ីនកាត់ក្ដី»របស់គណបក្សកាន់អំណាចនោះ ត្រូវបានបង្ហាញឲ្យយល់កាន់តែច្បាស់ឡើង តាម​រយៈការថ្លែងជាសាធារណៈដោយពាក្យសម្ដីប៉ុន្មានម៉ាត់ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ ការថ្លែង​ដែលធ្វើឲ្យគេកាន់តែមើលឃើញថា បុរសខ្លាំងរូបនេះ មានឥទ្ធិពលយ៉ាងលើសលប់ ទៅលើស្ថាប័នយុត្តិធម៌នៃ​ព្រះរាជា​ណាចក្រ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

នយោបាយកម្ពុជា - ថ្លែងជាសាធារណៈនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០១៤ បុរសខ្លាំងដែល​ក្រុមប្រឆាំងចាត់ទុកជានាយករដ្ឋមន្ត្រីចាំផ្ទះ នៅប្រទេសកម្ពុជា បានបញ្ជាក់តាមពាក្យសម្ដីរបស់លោក [...]

កម្ពុជា៖ ឯកភាព​​ជាតិ​​ប្រេះ​ឆារ​ក្រោយ​ការ​ប្ដេជ្ញា កឹម សុខា - ហ៊ុន សែន

កម្ពុជា៖ ឯកភាព​​ជាតិ​​ប្រេះ​ឆារ​ក្រោយ​ការ​ប្ដេជ្ញា កឹម សុខា - ហ៊ុន សែន

ពាក្យ«បង្រួបបង្រួមជាតិ និងឯកភាពជាតិ» ដែលអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់មាន ព្រះរាជបន្ទូល កំពុងប្រឈមនឹងការបំពារបំពាន គួរឲ្យព្រួយបារម្ភ ក្នុងកាលៈទេសៈនៃការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតដ៏ប្រទាំងប្រទើស ព្រោះគណបក្សប្រជាជនកម្ពុជា និងគណសង្រ្គោះជាតិ ចុងក្រោយនេះ បាន​ប្រើប្រាស់វិធីការពារអំណាច និងទាមទារអំណាច ផ្ទុយពីលិទ្ធិប្រជាធិបតេយ្យ​នដែលជាសញ្ញាបង្ហាញថា​«ឯកភាព​ជាតិខ្មែរ» អាចនឹងត្រូវបែកបាក់។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - ឆ្លើយតបនឹងការអំពាវនាវរបស់គណបក្សង្រ្គោះជាតិ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា [...]

មេដឹកនាំ​បក្ស​ប្រឆាំង៖ បើ​ទោះ​យក​តុលាការ​មក​គម្រាម ក៏​មិន​ខ្លាច​ដែរ

មេដឹកនាំ​បក្ស​ប្រឆាំង៖ បើ​ទោះ​យក​តុលាការ​មក​គម្រាម ក៏​មិន​ខ្លាច​ដែរ

បន្ទាប់ពីត្រូវបានកោះហៅអោយចូលទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញរួចមក ហើយមិនត្រូវបានចោទ​ប្រកាន់​នោះ លោក សម រង្សី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងប្រកាសជំហរថា នឹងនៅតែបន្តទាមទារ​រក​យុត្តិធម៌ជូនប្រជាជន ដើម្បីអោយមានការបោះឆ្នោតឡើងវិញ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែតរបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - «ខ្ញុំសូមប្រាប់ទៅអ្នកដែលចង់ធ្វើបាប សម រង្សី កឹម សុខាអោយដឹងថា បើចង់ធ្វើបាប​គឺមិនអាច​ធ្វើរួចបានទេ» នេះជាការថ្លែងរបស់លោកកឹម សុខា ទៅកាន់អ្នកចួលរួមជាច្រើនរយនាក់ នៅទីស្នាក់ការរបស់ខ្លួន ក្រោយពីចេញពីការចូលទៅបំភ្លឺរួច [...]

ជនជាតិកូរ៉េ ទឹក​ចិត្ត​ជា​ខ្មែរ៖ ប្រជាជន​កម្ពុជា​កំពុង​ស្រេក​ឃ្លាន​យុត្តិធម៌

ជនជាតិកូរ៉េ ទឹក​ចិត្ត​ជា​ខ្មែរ៖ ប្រជាជន​កម្ពុជា​កំពុង​ស្រេក​ឃ្លាន​យុត្តិធម៌

«កម្ពុជាចង់ឲ្យពិភពលោកមើលឲ្យច្បាស់ កម្ពុជាឋិតនៅភាពយ៉ាងអយុត្តិធម៌។ (...) ប្រជាជនកម្ពុជាកំពុងតែស្រេក​ឃ្លានយុត្តិធម៌។ (...) ពិភពលោកជួយមនុស្សទាំងអស់ផង។ (...) ហ៊ុន សែនចុះចេញ!។ (...)»។ ពាក្យទាំងអស់ខាង​លើនេះត្រូវបានចារលើដងខ្លួន និងដៃទាំងពីរនៃបុរសជនជាតិកូរ៉េម្នាក់ ឈ្មោះ«ឃីកឃី»ដោយប្រជាពលរដ្ឋខ្មែរ និង​បរទេស។ ក្នុងសំណេរពាក្យពេជន៍នៅលើរាងកាយនេះ មានសរសេរជាបួនភាសា៖ ជាភាសារខ្មែរ ភាសារអង់គ្លេស ភាសាបារាំង និង​ភាសា​កូរ៉េ។


ជនជាតិកូរ៉េឈ្មោះ ឃីតឃី លើកក្រដាសឡើងបង្ហាញថា «Free Human Right Defender» នៅមុខសាលា​ដំបូង​រាជធានីភ្នំពេញថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.vary)

កូរ៉េ និងកម្ពុជា - ស្របពេលសាលាដំបូងរាជធានីភ្នំពេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...