កឹម សុខា ថា ទីលានប្រជាធិបតេយ្យកំពុងជាប់គុក
អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់លោកកឹម សុខា បានលើកឡើងថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កំពុងបង្ហាញភាពខ្សោយរបស់ខ្លួន តាមរយៈការដាក់«គុក»ទីលានប្រជាធិបតេយ្យ និងគំរាមកំហែងអ្នកហ៊ានរិះគន់ និងតវ៉ា។
ច្រកចេញចូលទីលានប្រជាធិបតេយ្យ គ្រប់ច្រកល្ហកទាំងអស់ ត្រូវបានហ៊ុំព័ន្ធដោយបន្លាលួស។ (រូបថត MONOROOM.info/ C. Nita)
នយោបាយ - «ទីលានប្រជាធិបតេយ្យជាប់គុកទៅហើយ។ គឺរបងលួសព័ទ្ធជុំវិញទៅហើយ។ វាទៅជាគុកទៅហើយ វាមិនមែនទីលានប្រជាធិបតេយ្យទៀតទេ។ គណបក្សប្រជាជន បានប្រែក្លាយទីលានប្រជាធិបតេយ្យទៅជាគុក។ ដូច្នេះកន្លែងហ្នឹងទៅជាគុកហើយ»។ នេះជាការបញ្ជាក់របស់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងសន្និសីទសារព័ត៌មាន [...]