បក្សកាន់អំណាច និងបក្សប្រឆាំង៖ ប្រសិទ្ធិភាពរវាងការអនុវត្ត និងការសន្យា
នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ថ្វីបើគណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ តែគណបក្សនេះនៅតែមានការគាំទ្រខ្ពស់ ពីប្រជាពលរដ្ឋ។ លោកថា ករណីសំខាន់ក្នុងអាណត្តិទីប្រាំនេះ គណបក្សចំណាស់របស់លោក បានថមថយនូវកម្លាំងអាសនៈក្នុងរដ្ឋសភា ដោយសារមានកំណើនសម្លេងខ្លាំង ទៅរកគណបក្សប្រឆាំង។
យ៉ាងនេះក្តី លោកបានចាត់ទុកថា នេះជាបរិបទមួយថ្មី ដែលគណបក្សប្រជាជនកម្ពុជាកំពុងជួបប្រទះ និងត្រូវស្វែងរកដំណោះស្រាយ។ លោកបញ្ជាក់ដូច្នេះថា៖ «ប្រការនេះ តម្រូវឲ្យយើងត្រូវសិក្សា ឲ្យបានគ្រប់ជ្រុងជ្រោយអំពីមូលហេតុ ដែលនាំឲ្យកើតមានស្ថានភាពដូច្នេះ។ (…) ចំណុចខ្លាំង ចំណុចខ្សោយ មេរៀន បទពិសោធន៍ថ្មីៗរបស់គណបក្ស [...]