សម រង្ស៊ី ទម្លាយ«ការស្ទង់មតិសម្ងាត់មួយរបស់ CPP»ដែលថា CNRP ឈ្នះឆ្នោតឆ្នាំ២០១៨
មេដឹកនាំប្រឆាំងធំជាងគេ លោក សម រង្ស៊ី បានទម្លាយជាសាធារណៈ ក្នុងថ្ងៃនេះ នូវឯកសារស្ទង់មតិមួយ ដែលទំព័រហ្វេសប៊ុករបស់លោកអះអាងថា ត្រូវបានគណបក្សប្រជាជនកម្ពុជា ធ្វើឡើងយ៉ាងសម្ងាត់ ដោយបញ្ជាទៅក្រុមហ៊ុនអន្តរជាតិមួយ ជាអ្នកទទួលបន្ទុក។ ទំព័រហ្វេសប៊ុក របស់អតីតប្រធានគណបក្សប្រឆាំង បានសរសេរថា ការស្ទង់មតិនេះត្រូវបានធ្វើឡើង រវាងពីខែឧសភា មកទល់នឹងខែកញ្ញា ឆ្នាំទៅម៉ិញ ហើយបានបង្ហាញថា៖ «គណបក្សប្រជាជនកម្ពុជា នឹងចាញ់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលត្រូវរៀបចំឡើង ក្នុងខែកក្កដា ឆ្នាំ ២០១៨»។
ឯកសារស្ទង់មតិ ដែលមានកម្រាស់៥០ទំព័រ និងដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានបង្ហាញឲ្យដឹង ពីលទ្ធផលនៃការស្ទាបស្ទង់ជាច្រើន ស្ដីពីការស្រឡាញ់ ស្អប់ ខឹង ការជឿជាក់របស់ពលរដ្ឋខ្មែរ ធ្វើឡើងទៅលើច្រើនវិស័យ មានដូចជាក្នុងនោះមាន [...]