សម រង្ស៊ី ប្រកាសចូល CNRP វិញ នៅថ្ងៃទី១៦វិច្ឆិកា២០១៧
«ខ្ញុំសុំប្រកាស ថានៅថ្ងៃទី១៦ [ខែវិច្ឆិកា ឆ្នាំ២០១៧] ហ្នឹង បើគេរំលាយគណបក្សសង្គ្រោះជាតិ ឬក៏មិនរំលាយក៏ដោយ [ខ្ញុំ]ឧបមា (...) ខ្ញុំសុំចូលគណបក្សសង្គ្រោះជាតិវិញ»។
ខាងលើនេះ ជាការថ្លែងឡើងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អះអាងពីការត្រឡប់ វិលចូលគណបក្សសង្គ្រោះជាតិវិញ បន្ទាប់ពីលោកបានលាលែងចេញពីគណបក្ស ដើម្បីអ្វីមួយ ដែលលោកពន្យល់នៅក្នុងការលាលែងនោះ ថាជាការការពារគណបក្ស ឲ្យស្របតាមច្បាប់គណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្ម ម្ដងជាពីរដង កាលពីប៉ុន្មានខែមុន។
ការប្រកាសវិលចូលគណបក្ស ដែលរូបលោកជាសហស្ថាបនិកនោះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី «សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា (ត្រូវជាព្រឹកថ្ងៃអាទិត្យ ម៉ោងនៅកម្ពុជា) ក្នុងក្រុង ឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក។
មេដឹកនាំប្រឆាំង [...]