Posts tagged as "Kem Sokha"

ហ៊ុន សែន បញ្ជា​ឲ្យ​កែ​«រដ្ឋធម្មនុញ្ញ» ដើម្បី​ប្រឆាំង​មនុស្ស​ម្នាក់?

ហ៊ុន សែន បញ្ជា​ឲ្យ​កែ​«រដ្ឋធម្មនុញ្ញ» ដើម្បី​ប្រឆាំង​មនុស្ស​ម្នាក់?

ឈប់ជ្រលក់មាត់ ជាមួយគណបក្សប្រឆាំងទៀតហើយ! ប៉ុន្តែធាតុពិត ដូចជាមិនដូច្នេះទេ ព្រោះគ្រាន់តែកូនស្រីម្នាក់ របស់មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងមានវត្តមាន​នៅក្រៅប្រទេស កំពុងធ្វើឲ្យលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ខ្វាយខ្វល់មិនលែងឡើយ និងឈានទៅកែរដ្ឋធម្មនុញ្ញ ដើម្បីកុំឲ្យជនកម្ពុជា ដូចជារូបនាងនេះ «ធ្វើសកម្មភាពឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ជាតិ ទាំងក្នុងនិងក្រៅប្រទេស»។

គម្រោងការ«កែរដ្ឋធម្មនុញ្ញ»នេះ ត្រូវបានលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងឡើងដោយផ្ទាល់មាត់ កាលពីថ្ងៃទី២៨ ខែធ្នូនេះ នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៧ និងលើកទិសដៅ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។ លោកបានអះអាងថា លោកនិងសហការី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ឲ្យទទួលបន្ទុក ក្នុងការធ្វើ«វិសោធនកម្មរដ្ឋធម្មនុញ្ញ» ដែលប្រហែលជាមាន៧ចំណុច ហើយសម្រេចយកតែ៣ចំណុច។

[...]

ករណី​ឃុំ​ខ្លួន កឹម សុខា «ត្រូវ​បាន​ប្ដឹង​ឡើង​ទៅ អ.ស.ប»

ករណី​ឃុំ​ខ្លួន កឹម សុខា «ត្រូវ​បាន​ប្ដឹង​ឡើង​ទៅ អ.ស.ប»

កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ដែលកំពុងមានវត្តមាន នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ករណីឃុំខ្លួនឪពុករបស់កញ្ញា ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជា ត្រូវបានក្រុមមេធាវីអន្តរជាតិ ក្រោមការពឹងពាក់ របស់ក្រុមគ្រួសាររបស់កញ្ញា ដាក់ទៅកាន់ក្រុមការងារ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកករណីឃុំខ្លួន តាមទំនើងចិត្ត ហើយពាក្យបណ្ដឹងនោះ ត្រូវបានក្រុមការងារខាងលើ ទទួលយកទៅចាត់ការហើយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។ 

មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងដូច្នេះនៅក្នុងវីដេអូផ្សាយផ្ទាល់មួយ នៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា កាលពីមុននេះបន្តិច។ កញ្ញាអះអាងថា៖ «ក្នុងពេលទៅមុខទៀត អ្វីដែលនឹងអាចកើតឡើង គឺគេ(ក្រុមការងារ)នឹងសិក្សា ពីពាក្្យបណ្ដឹងនោះ គេនឹងទាក់ទងទៅខាងអាជ្ញាធរកម្ពុជា និងរដ្ឋាភិបាលជាដើម ដើម្បីសុំព័ត៌មានបន្ថែម ហើយគេក៏អាចបង្កើតជាការស៊ើបអង្កេតមួយ ដែលនឹងចុះទៅត្រួតពិនិត្យផ្ទាល់ [...]

ដំណោះ​ស្រាយ​១៣​ចំណុច ដែល​​សភា​​អ៊ឺរ៉ុប​អនុម័ត​ដាក់​ប្រឆាំង​រដ្ឋាភិបាល ហ៊ុុន សែន

ដំណោះ​ស្រាយ​១៣​ចំណុច ដែល​​សភា​​អ៊ឺរ៉ុប​អនុម័ត​ដាក់​ប្រឆាំង​រដ្ឋាភិបាល ហ៊ុុន សែន

សេចក្ដីស្នើដំណោះស្រាយ ទាំង១៣ចំណុច លេខ«RC-B8-0686/​2017» ត្រូវបានសមាជិកសភាអ៊ឺរ៉ុបជាច្រើនសិបនាក់ ស្នើឡើងតាំងពីច្រើនថ្ងៃហើយ និងរងការកែតម្រូវជាច្រើនដង មុននឹងសេចក្ដីស្នើដំណោះស្រាយនេះ ចេញជាអត្ថបទផ្លូវការ កាលពីថ្ងៃទី១៣ ខែធ្នូ និងក្លាយជាសេចក្ដីសម្រេច លេខ «P8_TA​(2017)​0497» ដែលត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទ និងជាស្ថាពរ ដោយអង្គប្រជុំនៃសភាអ៊ឺរ៉ុប ក្នុងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ អត្ថបទសេចក្ដីសម្រេច ត្រូវបានសរសេរបកប្រែ ចេញជា២៣ភាសា ដែលជាភាសាផ្លូវការ [...]

សមាជិក​ស្និត ខឹម វាសនា ប្រកាស​ចាក​ចេញ​ពី LDP ដោយ​​ថា​បក្ស​នេះ​ដូច CPP

សមាជិក​ស្និត ខឹម វាសនា ប្រកាស​ចាក​ចេញ​ពី LDP ដោយ​​ថា​បក្ស​នេះ​ដូច CPP

ទន្ទឹមនឹងយុទ្ធនាការចុងក្រោយ របស់លោក ខឹម វាសនា ដែលមានបំណងចង់បញ្ចុះបញ្ចូល ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឲ្យមក«រួមរស់» ជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ (ហៅខ្លួនឯងថា បក្សជួង) របស់លោកនោះ សមាជិកដ៏សំខាន់ម្នាក់ នៃគណបក្សនេះ ប្រចាំក្នុងសហរដ្ឋអាមេរិក បែរជាប្រកាសចាកចេញពីគណបក្ស«ជួង»នេះទៅវិញ។ មូលហេតុសំខាន់នៃការចាកចេញ ត្រូវបានសមាជិកដ៏ចំណាស់រូបនោះ ពន្យល់ថា ព្រោះគណបក្ស «ជួង» ឬ «LDP» មានជំហរនយោបាយ ដូច(ឬរួមគ្នាតែមួយ ជាមួយ)គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។

សមាជិករូបនោះ ដែលប្រធានគណបក្ស លោក ខឹម វាសនា ចាត់ទុកដូចឪពុក មានឈ្មោះថា ផាន់ សុផាន។ លោក បានផ្ញើរលិខិតសុំចាកចេញនេះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយបានគូសបញ្ជាក់ពីចំណងទាក់ទង ដែលបុរសចំណាស់រូបនេះ ធ្លាប់ប្រាស្រ័យ​ជាមួយលោក ខឹម វាសនា ជាពិសេសបានសរសើរ​«ប្រមុខ​បក្ស»​រូបនេះ ថាបានបង្រៀនរូបលោក និងបណ្ដាសមាជិកបក្សផ្សេងៗ [...]

សហភាព​អ៊ឺរ៉ុប​​ដាក់​ទណ្ឌកម្ម​ទីមួយ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​នេះ

សហភាព​អ៊ឺរ៉ុប​​ដាក់​ទណ្ឌកម្ម​ទីមួយ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​នេះ

បន្ទាប់ពីសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុបកំពុងបន្តចាត់វិធានការ ដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ដូចគ្នា។ នៅថ្ងៃនេះ ស្ថាប័នអ៊ឺរ៉ុប ដែលតំណាងឲ្យលំហរទីផ្សារនាំចេញ ដ៏ធំជាងគេរបស់កម្ពុជា បានសម្រេចផ្អាកការផ្ដល់ជំនួយទាំងឡាយណា ដែលទាក់ទងនឹងវិស័យបោះឆ្នោត មកឲ្យប្រទេសកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍នយោបាយ នៅក្នុងប្រទេសនេះ បានផ្ទុះឡើងជាបន្តបន្ទាប់ ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ទទួលបានការគាំទ្រ ពីពលរដ្ឋជិតពាក់កណ្ដាលនគរ។

លិខិតមួយរបស់សហភាពអ៊ឺរ៉ុប ដែលបានផ្ញើរទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប) និងដែលបានធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន​ដែរនោះ បានសរសេរច្បាស់ៗ និងខ្លាំងៗថា៖  «ដំណើរការបោះឆ្នោត ដែលគណបក្សប្រឆាំងដ៏សំខាន់មួយ ត្រូវបានរំលាយចោល តាមអំពើចិត្តនោះ ពុំអាចចាត់ទុកថា ជាការបោះឆ្នោតស្របច្បាប់ បាននោះទេ»។

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...