Posts tagged as "Ban Ki-moon"

សម រង្ស៊ី សរសេរ​លិខិត​ទៅ បាន គីមូន អគ្គ​លេខា​ធិការ​អ.ស.ប រឿង​ឆ្នោត«បន្លំ»​

សម រង្ស៊ី សរសេរ​លិខិត​ទៅ បាន គីមូន អគ្គ​លេខា​ធិការ​អ.ស.ប រឿង​ឆ្នោត«បន្លំ»​

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលិខិតមួយទៅ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដើម្បីថ្លែងប្រាប់អំពីភាពមិនប្រក្រតី ដែលបានកើតមានឡើង នៅជុំវិញការបោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ២០១៣នេះ។ លិខិតនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍កម្ពុជាមើលឃើញថា លោកកំពុងស្វះស្វែងរកការគាំទ្រ ឲ្យ​កាន់តែមានទម្ងន់ថែមទៀត មិនត្រឹមតែសម្រាប់ការទាមទារឲ្យមានការត្រួតពិនិត្យឡើងវិញ នូវរាល់ដំណើរការបោះឆ្នោត​ទាំងនេះ​ទេ តែក៏សម្រាប់ឲ្យចលនានយោបាយរបស់គណបក្សលោកផងដែរ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

បន្ទាប់ពីបានចាកចេញប្រកបដោយភាពមន្ទិល ពីប្រទេសកម្ពុជានៅយប់ថ្ងៃទី០៦ ចូលថ្ងៃទី០៧ខែសីហា ដើម្បីធ្វើដំណើរ​ទៅចូលរួមក្នុងពិធីមង្គលការ [...]

គ.ជ.ប បដិសេធ​សមាសភាព​អង្គការ​សហ​ប្រជាជាតិ ក្នុង​គណៈកម្មាការ​ចម្រុះ

គ.ជ.ប បដិសេធ​សមាសភាព​អង្គការ​សហ​ប្រជាជាតិ ក្នុង​គណៈកម្មាការ​ចម្រុះ

ភ្នំពេញៈ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធនូវសំណើរ របស់គណបក្ស​សង្គ្រោះ​ជាតិ ដែលទាមទារឲ្យមានការបញ្ចូលសមាសភាព អង្គការសហប្រជាជាតិជាអាជ្ញាកណ្តាល នៅក្នុងគណៈកម្មការចម្រុះ ដើម្បី​ត្រួតពិនិត្យលើភាពមិនប្រក្រតីនានា នៅក្នុងការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាកន្លងមក។


លោកបាន គី-មូន អគ្គលេខាធិកា នៃអង្គការសហប្រជាជាតិ។

ប្រធានគជប លោក អ៊ឹម សួស្តី ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីកិច្ចប្រជុំជាមួយមន្ត្រីខ្លួនថា គ.ជ.ប មានការសោក​ស្តាយ ដោយសារគ.ជ. ខិតខំប្រឹងប្រែង និងបើកទូលាយអស់ហើយ។ លោកបញ្ជាក់ថា៖ «តាមសំណូមពររបស់​គណបក្ស​ទាំងពីរ គឺចង់ឲ្យចូលមកធ្វើទាំងអស់គ្នា តែលក្ខខណ្ឌទាំងអស់ ចេះតែថែមលក្ខខណ្ឌហើយថែមទៀត តែយ៉ាងណាគ.ជ.ប ចេះតែធ្វើទៅមុខ ទៅតាមច្បាប់ដែលបានកំណត់»។

[...]
កូរ៉េខាងជើង​បាញ់​កាំជ្រួច​គ្រាប់​ទី​បួន ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន

កូរ៉េខាងជើង​បាញ់​កាំជ្រួច​គ្រាប់​ទី​បួន ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន

អ្នកនាំពាក្យខាងការពារជាតិ របស់ទីក្រុងសេអ៊ូល បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់កាំជ្រួច​បញ្ជា​ពីចម្ងាយមួយទៀត ពីឆ្នេរខាងកើតរបស់ខ្លួន នៅថ្ងៃអាទិត្យទី១៩ខែមេសានេះ មួយថ្ងៃក្រោយការបាញ់កាំជ្រួចរយៈខ្លី ចំនួន​បីផ្សេងទៀត ទៅក្នុងទិសដៅដូចគ្នា (សមុទ្រជប៉ុន)។


កាំជ្រួចដាក់តាំងបង្ហាញ របស់ប្រទេសកូរ៉េខាងជើង។

ប្រទេសកុម្មុយនីសបានធ្វើការបាញ់សាកល្បង ការបាញ់កាំជ្រួចប្រភេទនេះ ជាញឹកញយដង តែសកម្មភាពនេះ​បានកើត​មានឡើង បន្ទាប់ពីយន្ដការផ្នែកការទូត ដើម្បីបន្ថយភាពតានតឹងរវាងប្រទេសបងប្អូនគូរសត្រូវទាំងពីរ បានចាប់ផ្ដើម​ដំណើរការរបសខ្លួនរួចហើយនោះ។

ទីក្រុងព្យុងយ៉ាងបានគម្រាម សឹងជារៀងរាល់ថ្ងៃ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ [...]

វិបត្តិឧបទ្វីបកូរ៉េ៖ បាន គីមូន​ឲ្យ​ជជែក​គ្នា ចន ឃែរី ថា​របប​កុម្មុយនីស​«នឹង​ដួល​រលំ»

វិបត្តិឧបទ្វីបកូរ៉េ៖ បាន គីមូន​ឲ្យ​ជជែក​គ្នា ចន ឃែរី ថា​របប​កុម្មុយនីស​«នឹង​ដួល​រលំ»

អគ្គលេខាធិការនៃអ.ស.ប. លោកបាន គីមូន (Ban Ki-moon) បានអះអាងថា ការសាកល្បងនុយក្លេអ៊ែរចុងក្រោយបំផុត របស់កូរ៉េខាងជើង ការគម្រាម និងកាយវិការបង្កហេតុទាំងឡាយ របស់ប្រទេសនេះ បានជម្រុញឲ្យសហគមន៍អន្តរជាតិ យល់ស្របគ្នា ដាក់កំណត់មិនចង់ឲ្យរបបកុម្មុយនីសដែលកំពុងតែឯកោស្រាប់ ក្លាយជារដ្ឋនុយក្លេអ៊ែរ។


ការហ្វឹកហាត់យោធា របស់កងទ័ពកូរ៉េខាងត្បូង។ (រូបថត Reuter)

លោក បាន ដែលមានដើមកំណើតពីប្រទេសកូរ៉េខាងត្បូង បានប្រកាសក្នុងសន្និសិតកាសែត នៅថ្ងៃពុធទី១៧ខែមេសានេះ ថាស្ថានភាពនៅឧបទ្វីបកូរ៉េ នឹងអាចប្រែប្រួលបានយ៉ាងឆាប់រហ័សជាទីបំផុត។ លោកបានបង្ខំប្រទេសទាំងអស់ នៅក្នុង​តំបន់ ឲ្យបង្កើនការខំប្រឹង ក្នុងវិស័យការទូតរបស់ខ្លួន ដើម្បីបន្ថយភាពតានតឹង និងបញ្ជៀសនូវការគិតខុស ឬវិន្និច្ឆ័យ​លំអៀង​ទាំងឡាយ [...]

កូរ៉េខាងត្បូង មិនជឿថា ព្យុងយ៉ាង មាន​សមត្ថភាព​ភ្ជាប់​គ្រាប់​នុយក្លេអ៊ែរ

កូរ៉េខាងត្បូង មិនជឿថា ព្យុងយ៉ាង មាន​សមត្ថភាព​ភ្ជាប់​គ្រាប់​នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រទី១២ខែមេសានេះ ថា«នៅសង្ស័យ» ពីសមត្ថភាព​របស់កូរ៉េខាងជើង ក្នុងការបាញ់កាំជ្រួចបញ្ជាពីចម្ងាយ មានភ្ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរ ដូចទៅនឹងការអះអាង​របស់​របាយការណ៍«ព័ត៌មានយោធា» របស់អ្នកតំណាងរាស្ត្រអាមេរិកាំង ដែលចេញផ្សាយមកមុនហ្នឹង។


កាំជ្រួចរបស់កូរ៉េខាងជើង ក្នុងក្បួនព្យុហយាត្រានៅទីក្រុងព្យុងយ៉ាង។

«ប្រទេសកូរ៉េខាងជើង បានឈានទៅដល់ការសាកល្បងនុយក្លេអ៊ែរ បីដង ប៉ុន្តែវានៅតែជាការសង្ស័យនៅឡើយ ដែល​ថាកូរ៉េខាងជើង បានផលិតក្បាល់គ្រាប់នុយក្លេអ៊ែរ ដែលមានទំហំតូច និងស្រាល ហើយអាចដាក់តម្លើងនៅលើ​កាំជ្រួច​បាននោះ» នេះជាការប្រកាសអោយដឹង របស់អ្នកនាំពាក្យក្រសួងការពារជាតិ កូរ៉េខាងត្បូង លោក គីម មីន-សេអក (Kim Min-Seok)។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...