Posts tagged as "Ban Ki-moon"

កូរ៉េ​ខាង​ជើង​​ធ្វើ​បុណ្យ​អោយ​មេ​ដឹក​នាំ ខណៈ​វ៉ាស៊ីតោន​ស្នើ​អោយ​ឈប់​លេង​ភ្លើង

កូរ៉េ​ខាង​ជើង​​ធ្វើ​បុណ្យ​អោយ​មេ​ដឹក​នាំ ខណៈ​វ៉ាស៊ីតោន​ស្នើ​អោយ​ឈប់​លេង​ភ្លើង

ប្រទេសកូរ៉េខាងជើង បានពញ្ញាក់ពិភពលោកបន្ថែមទៀត នៅថ្ងៃព្រហស្បត្តិ៍នេះ ជាមួយនឹងពិធីបុណ្យអបអរមេដឹកនាំ ទាំង​ស្លាប់ទាំងរស់ របស់ខ្លួន ដោយមិនខ្ចីរវល់ នឹងសំនើសុំរបស់ទីក្រុងវ៉ាស៊ីនតោន អោយបញ្ឈប់«ការលេងភ្លើង» និងបោះបង់​ចោល ការបាញ់សាកល្បងកាំជ្រួច។


ទាហានកូរ៉េខាងជើង ក្នុងការត្រៀមជើងការរបស់ខ្លួន។

ប្រធានាធិបតីអាមរិក លោកបារ៉ាក់ អូបាម៉ា បាន អំពាវនាវអោយទីក្រុងព្យុងយ៉ាង អោយផ្លាស់ប្ដូរគំនិត នៅក្នុងជំនួបមួយ​នៅសេតវិមាន ជាមួយនឹងលោកបាន គី-មូន (Ban Ki-moon) អគ្គលេខាធិការនៃអ.ស.ប.។ លោកបានថ្លែងថា «យើងទាំង​ពីរនាក់ យល់ព្រម នៅលើចំនុច ដែលថាវាដល់ពេលសម្រាប់ប្រទេសកូរ៉េខាងជើង អោយបញ្ឈប់ទៅ នូវរបៀបសម្លុត​គម្រាមកំហែង ដែលមានសព្វថ្ងៃ»។

ចំណែកលោក បាន គី-មូន វិញ បានអំពាវនាវ [...]

អគ្គលេខាធិកាអ.ស.ប. រំលឹក​កូរ៉េ​ខាង​ជើង​ជា​ថ្មី ថា​កុំ​បង្ក​ហេតុ​«បន្ថែម»​ទៀត

អគ្គលេខាធិកាអ.ស.ប. រំលឹក​កូរ៉េ​ខាង​ជើង​ជា​ថ្មី ថា​កុំ​បង្ក​ហេតុ​«បន្ថែម»​ទៀត

អគ្គលេខាធិកា នៃអង្គការសហប្រជាជាតិ លោកបាន គី-មូន (Ban Ki-moon) បានអំពាវនាវ ទៅកូរ៉េខាងជើង អោយ​ជៀស​វាងនូវគ្រប់«ការបង្កហេតុ»ថ្មីៗបន្ថែមទៀត។ សេចក្ដីអំពាវនាវនេះ បានធ្វើឡើង នៅក្រោយពេលទីក្រុងសេអ៊ូល (កូរ៉េខាង​ត្បូង) បានជូនដំណឹង កាលពីព្រឹកថ្ងៃដដែល ថាកូរ៉េខាងជើង កំពុងត្រៀមការសាកល្បងនុយក្លេអ៊ែរ និងកាំជ្រួចបញ្ជាពី​ចម្ងាយជាថ្មីទៀត ក្នុងពេលខាងមុខនេះ។


លោកបាន គី-មូន អគ្គលេខាធិកា នៃអង្គការសហប្រជាជាតិ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសហូឡង់ នៅទីក្រុងឡាអេ ថ្ងៃច័ន្ទទី០៨ខែមេសានេះ លោកអគ្គលេខាធិការនៃ អ.ស.ប. បានថ្លែងអោយដឹងថា «ខ្ញុំសូមអំពាវនាវជាបន្ទាន់ ទៅពួកគេ មិនអោយប្រើប្រាស់វិធីណាមួយ ដែលជាការបង្កហេតុ​ថ្មីទៀត»។

លោក បាន គី-មូន បានបញ្ជាក់ថា [...]

កូរ៉េខាងជើង៖ អ្នក​ការទូត​បរទេស​មិន​«ជម្លៀស»​ខ្លួន​ភ្លាមៗ​ទេ ខណៈ​ចិន​ថា​ត្រូវ​ជជែក​គ្នា

កូរ៉េខាងជើង៖ អ្នក​ការទូត​បរទេស​មិន​«ជម្លៀស»​ខ្លួន​ភ្លាមៗ​ទេ ខណៈ​ចិន​ថា​ត្រូវ​ជជែក​គ្នា

ក្រុមអ្នកការទូតបរទេស ដែលមានទីស្នាក់ការនៅទីក្រុងព្យុងយ៉ាង ទំនងជាបានសម្រេចចិត្ត កាលពីថ្ងៃសៅរ៍ទី០៦​ខែមេសា​នេះ ថានឹងបន្តបេសកកម្មការទូតរបស់ខ្លួនទៅទៀត បើទោះជារបបកុម្មុយនីស បានស្នើអោយមានការជម្លៀសពួកគេចេញ យ៉ាងណាក៏ដោយ។


ព្យុះហយាត្រា បង្ហាញពីរថយន្ដបាញ់កាំជ្រួចម៊ីលស៊ីល របស់ប្រទេសកូរ៉េខាងជើង។

ចំណែកឯក្រុងវ៉ាស៊ីនតោនវិញ ក៏ទំនងជាចង់អោយស្ថានភាពស្ងប់ស្ងៀមដែរ ដោយបាន«លើកថ្ងៃ»នៃការសាកល្បង​កាំជ្រួចអន្តរទ្វីបបញ្ជាពីចម្ងាយ ដែលជាធម្មតា បានកំណត់ធ្វើក្នុងរដ្ឋកាលីហ្វ័នីរសប្ដាហ៍ក្រោយ ដោយសារតែភាពតានតឹង​ចេះតែកើនឡើង នៅក្នុងឧបទ្វីបកូរ៉េនេះ។ សូមអានអត្ថបទដែលទាក់ទងនឹងការ«លើកថ្ងៃ»នៃការសាកល្បងកាំជ្រួច របស់អាមេរិក

វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ៖ បាន គី-មូន ថា​នុយក្លេអ៊ែរ​មិន​មែន​ជា​«ល្បែង​លេង»

វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ៖ បាន គី-មូន ថា​នុយក្លេអ៊ែរ​មិន​មែន​ជា​«ល្បែង​លេង»

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គី-មូន (Ban Ki-moon) បានពន្យល់ប្រាប់កូរ៉េខាងជើង នៅថ្ងៃ​អង្គារ​ទី០២ខែមិនានេះ ថាវិបត្តិនៅឧបទ្វីបកូរ៉េ បានទៅ«ឆ្ងាយជ្រុលពេក»ហើយ។ ប្រតិកម្មរបស់លោកបាន កើតមានឡើង នៅ​បន្ទាប់ពីកូរ៉េខាងជើង បានប្រកាសក្នុងថ្ងៃដដែលថា នឹងបើកអោយដើរឡើងវិញ នូវម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​មួយ ដែល​ធ្លាប់ត្រូវបានបញ្ឈប់ លែងអោយមានដំណើរការ កាលពីឆ្នាំ២០០៧កន្លងទៅ។


លោក បាន គីម-មូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលទស្សនកិច្ចទៅកាន់រាជាណាចក្រ អង់ដ័រ (Andorre) លោកបាន គី-មូន បានថ្លែង​ថា «ក្នុងនាមជាអគ្គលេខាធិការ វាជាភារកិច្ចរបស់ខ្ញុំដែលត្រូវទប់ កុំអោយមានសង្គ្រាមផ្ទុះកើតឡើង និងស្វែងរក​សន្តិភាព​មក​វិញ។ [...]

ព្ស៉ាយ នឹង​ចេញ​ចម្រៀង​ថ្មី នៅ​ខែ​មេសា​ខាង​មុខ

ព្ស៉ាយ នឹង​ចេញ​ចម្រៀង​ថ្មី នៅ​ខែ​មេសា​ខាង​មុខ

ម្ចាស់បទ ហ្គាំណាម ស្តាយ៍ (Gangnam Style) បានប្រកាសបន្ថែមទៀត ថានឹងបង្ហាញខ្លួន នៅក្នុងការប្រគុំតន្ត្រីដ៏ធំ នៃ​ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលនឹងមានការផ្សាយបន្តផ្ទាល់ តាមអ៊ីនធើណែត។

«ព្ស៉ាយ» អ្នកចម្រៀងដ៏ល្បី ជាអន្តរជាតិមួយរូបនេះ មិនបាននៅស្ងៀមទេ តាំងពីគាត់បានចេញបទចម្រៀងហ្គាំណាម ស្តាយ៍ (Gangnam Style) នោះមក។ បទចម្រៀង ដែលធ្វើអោយគេអត់ទ្រាំមិនរាំតាមមិនបាន ហើយធ្វើអោយគេ​អញ្ជើញ​ម្ចាស់បទ អោយទៅធ្វើការបកស្រាយ និងសម្ដែងផ្ទាល់ នៅគ្រប់ទិសទី ក្នុងពិភពលោក។

អ្នកចម្រៀង ដែលមានឈ្មោះពិតថា ប៉ាក ជេ-សង់ (Park Jae-Sang) បានប្រកាសតាមវីដេអូមួយ ដាក់ផ្សាយលើយូធូប (YouTube) កាល​ពី​ថ្ងៃសុក្រទី០៨ខែមិនានេះថា លោកនឹងចេញចម្រៀងថ្មីមួយទៀត នៅអំឡុងខែមេសាខាងមុខ ហើយ​ទន្ទឹមនឹងនោះ លោក​ក៏នឹងចេញទៅសម្ដែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...