តំណាងអ្នកបឹងកក់ បដិសេធព័ត៌មាន«ជួលក្មេងឱ្យធ្វើបាតុកម្ម»
បន្ទាប់ពីមាន ការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថា សហគមន៍ដែលតែង ធ្វើសកម្មភាពតវ៉ា ឱ្យដោះលែងស្រ្តី កំពុងជាប់ពន្ធនាគារ មានជួលកុមារតូចៗ ឱ្យចូលរួមធ្វើបាតុកម្ម តំណាងសហគមន៍បឹងកក់ លោក ចាន់ ពុទ្ធិសក្កិ បានអះអាងថា ក្រុមកុមារៗ ដែលបានមកចូលរួមតវ៉ា ឱ្យមានការដោះលែង សកម្មជនដីធ្លី ដែលកំពុងជាប់ពន្ធនាគារនោះ គឺជាកុមាររងគ្រោះ ពីការបាត់បង់ដីធ្លី ជាពិសេសនោះ ក្នុងចំណោមពួកគេ គឺជាកូនរបស់ស្រ្តី ដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារព្រៃស។ លោកបានពន្យល់ថា កុមារទាំងនោះ មកពីសហគមន៍បឹងកក់ ថ្មគោល និងកុមារមួយចំនួនទៀត គឺជាកុមារដែលបានរង នូវការរំលោភសិទ្ធកុមារ។
ដោយធ្វើការសម្ភាស ជាមួយក្មេងៗតូចៗ ដែលមានចងក្រណាត់ នៅលើក្បាល សារព័ត៌មានក្នុងស្រុកនោះ បានឱ្យដឹងថា ការចូលរួមតវ៉ា របស់ក្មេងៗតូចៗទាំងនោះ ដោយសារតែមានការជួល ពីក្រុមអ្នករៀបចំតវ៉ា។ ពួកគេមិនមែនជាកូន ចៅ ឬ ជាញាតិបង្កើត របស់សកម្មជនដីធ្លី ដែលត្រូវបានចាប់ខ្លួន [...]