កែ ឃីម៖ មិនត្រឹមជាជនរងគ្រោះដោយដីធ្លី តែឈឺចិត្តនឹង«ទង្វើ»អាជ្ញាធរ
ការដោះស្រាយ«បញ្ហា» របស់រដ្ឋាភិបាល ដែលកើតឡើងក្រោយការបោះឆ្នោត បានធ្វើឲ្យសាធារណៈមតិទូទៅ រិះគន់ និងសម្តែងការមិនពេញចិត្ត ដោយសារតែក្រោម«ហេតុផលរក្សាសណ្ដាប់ធ្នាប់ សន្តិសុខសុវត្ថិភាពសង្គម» អាជ្ញាធរតែងតែបានប្រើធម៌ក្ដៅបំបែកនូវរាល់ការជួបជុំ បង្ក្រាបការប្រមូលផ្តុំ របស់ប្រជាពលរដ្ឋ។ ការជួបជុំប្រមូលផ្ដុំ ដើម្បីសម្តែងមតិ និងការប្រើប្រាស់សិទ្ធិដោយសន្តិវិធី ដែលក្រុមអ្នកតវ៉ានិយាយថា ក្នុងគោលបំណងសម្តែងពីទុក្ខលំបាករបស់ខ្លួន និងចង់បានដំណោះស្រាយពីសំណាក់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ តែទន្ទឹមនឹង«គ្មាន»ដំណោះស្រាយនោះ គេបានមើលឃើញ«តែពី»ការចាប់ខ្លួន ការគំរាមកំហែង និងការចោទប្រកាន់ផ្សេងៗ ទៅលើក្រុមអ្នកតវ៉ាទៅវិញ។
លោក កែ ឃីម ពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន [...]