អ្នកភូមិបឹងកក់ និងព្រះសង្ឃនឹងបន្តបាតុកម្ម បើគ្មានដំណោះស្រាយ
បន្ទាប់ពីត្រូវបានកងកម្លាំងរបស់អាជ្ញាធរវាយបំបែក ពីមុខសាលារាជធានី កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣នោះមក ក្រុមអ្នកទាមទារតវ៉ាមកពីភូមិបឹងកក់ ទំនងជាមិនបានដកទ័ពថយនោះទេ។ ពួកគេទាំងនោះ រួមទាំងព្រះសង្ឃផង បានប្ដេជ្ញាថានឹងបន្តការទាមទាររបស់គេតទៅទៀត។
រនាំងដែក និងកងកម្លាំងការពារសន្តិសុខ នៅមុខសាលារាជធានីភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.infO/ Senghong)
វិវាតដីធ្លី - ការប៉ះទង្គិចកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ រវាងកងកម្លាំងអាជ្ញាធរ និងពលរដ្ឋអ្នកតវ៉ា ដែលបណ្តាលឲ្យមានជនរងរបួសចំនួនប្រាំពីរនាក់ ក្នុងនោះរួមមានលោកសង្ឃពីរអង្គ ស្រ្តីពីរនាក់ និងបុរសបីនាក់។ បន្ទាប់មក នៅមុខរនាំងដែកដាក់ឃាំងដោយអាជ្ញាធរ ព័ទ្ឋជុំវិញបរិវេណសាលារាជធានីនោះ [...]