នាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យដីទៅពលរដ្ឋកែវផុសវិញ ខណៈនៅជាប់បណ្តឹងឧទ្ទរណ៍
នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានសម្រេចធ្វើនិរាករណ៍ សេចក្តីជូនដំណឹងស.ជ.ណ របស់ទីស្តីកាគណៈរដ្ឋមន្ត្រី ស្តីពីករណីទំនាស់ដីធ្លីនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ ដោយប្រគល់ភារកិច្ច ជូនអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ចុះដោះស្រាយនៅនឹងកន្លែង ជូនប្រជាពលរដ្ឋចំនួន៤៩គ្រួសារ និងសាងសងលំនៅដ្ឋានឡើងវិញ រីឯថវិការជាបន្ទុករបស់គ្រួសារលោក។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន
កាលពីថ្ងៃទី១៧ ខែមិនា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានចេញលិខិតពីរដាច់ដោយឡែកពីគ្នា ក្នុងករណីទំនាស់ដីធ្លីរវាងលោកជៀម ផែន និង ពលរដ្ឋ៤៩ គ្រួសារ នៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ ដោយលិខិតទី១ លោកបានចុះហត្ថលេខា ចេញសេចក្តីសម្រេច ស្តីពីនិរាករណ៍ស.ជ.ណចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១១ [...]