Posts tagged as "Conflits fonciers"

ប្តូរយ៉ោម បុប្ផា «ស្ងាត់ៗ»ពី​ព្រៃ​ស មក PJ

ប្តូរយ៉ោម បុប្ផា «ស្ងាត់ៗ»ពី​ព្រៃ​ស មក PJ

អ្នកស្រី យ៉ោម បុប្ផា ត្រូវបានផ្លាស់ប្តូរកន្លែងឃុំខ្លួន ពីពន្ធនាគារព្រៃស ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់​នាយកដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃ ទៅកាន់ពន្ធនាគារ PJ វិញ ដែលគ្រប់គ្រងដោយស្នងការ​នគរបាលរាជធានី​ភ្នំពេញ។ តែក្រុម​អ្នកការពារសិទ្ធិមនុស្ស និងខាងគ្រួសារជនជាប់ចោទ បានចោទថា ជារឿងខុសច្បាប់ ដោយមកពី​ការផ្លាស់ប្ដូនេះ មិនបាន​ជូនដំណឹងជាមុន។


រូបភាព អ្នកស្រីយ៉ោម បុប្ផា កាលពីខែកញ្ញាឆ្នាំ២០១២។

មូលហេតុនៃការផ្លាស់ប្តូរនេះ មន្រ្តីរដ្ឋបាលមួយរូបពន្ធនាគារព្រៃស ម២ លោក សាទ មុស បានបញ្ជាក់ថា នៅ ម២ មាន​អ្នក​ទោសកាន់តែកើនច្រើនឡើង ធ្វើឲ្យចង្អៀត។ លោក ថាក្នុងថ្ងៃនេះមានការប្តូរ អ្នកទោសស្រីជាងម្ភៃនាក់ផ្សេងទៀត ដែល​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានតែមួយដដែល។

[...]
សហគមន៍​បុរីកីឡា និង​បឹងកក់ ដាក់​ញត្តិ​ទៅ​ ប៉ា សុជាតិវង្ស

សហគមន៍​បុរីកីឡា និង​បឹងកក់ ដាក់​ញត្តិ​ទៅ​ ប៉ា សុជាតិវង្ស

ក្រុមសហគមន៍​ខាងលើ បានស្នើដល់លោក​អភិបាលរាជធានីថ្មី ឲ្យជួយដោះស្រាយ​បញ្ហាផ្ទះ​សម្បែង ឲ្យបានមុន ការ​បោះ​ឆ្នោត​​តំណាង​រាស្រ្ត នាខែ​កក្កដា​ខាងមុខ។ ក្នុងញត្តិដដែលនោះ បញ្ជាក់ថា ពួកគាត់រស់នៅ​យ៉ាងលំបាក វេទនា ជាង​មួយ​ឆ្នាំ​មក​​ហើយ ដូចជា ខ្វះជម្រក បាត់បង់មុខរបរ កូនចៅបោះបង់ការសិក្សា និងប្រឈមមុខនឹងជម្ងឺគ្រប់បែបយ៉ាង។

នាព្រឹកដដែលនោះ តំណាងប្រជាពលរដ្ឋបីរូបដែលមកពីសហគមន៍ បុរីកីឡា ត្រូវបានអនុញ្ញាតឲ្យចូលជួបដោយផ្ទាល់ លោកប៉ា សុជាតិវង្ស។​ ក្រោយ​ពី​ជំនួប​នេះរួច លោក ពេជ្រ លឹមឃួន អ្នកតំណាងមួយរូប របស់ សហគមន៍បុរីកីឡា បាន​អះអាងថា អភិបាលថ្មី​នេះ សុំ​រយៈ​ពេល​មួយ​សប្តាហ៍ ក្នុងការពិនិត្យឯកសារ បន្ទាប់មក នឹងធ្វើការចាត់ចែងដោះ​ស្រាយ​ជូន។ លោកបន្តរថា ខាង​ប្រជាពលរដ្ឋ ក៏រៀបចំ​ឯកសារ​ជាផ្លួវច្បាប់ ដាក់មកសាលារាជធានីភ្នំពេញ ដើម្បីងាយស្រួល ក្នុង​ការចាត់ចែង និង​ដោះស្រាយ​​ផង​​ដែរ។ តំណាងប្រជាពលរដ្ឋរូបនេះ [...]

បុរីកីឡា៖ នៅ​​តែ​គ្មាន​ដំណោះ​ស្រាយ សម្រាប់​ជម្រក​សម្រាប់​​ពលរដ្ឋ?

បុរីកីឡា៖ នៅ​​តែ​គ្មាន​ដំណោះ​ស្រាយ សម្រាប់​ជម្រក​សម្រាប់​​ពលរដ្ឋ?

ប្រជាពលរដ្ឋសហគមបុរីកីឡា ប្រមាណជាងសែបិបនាក់ បានមកជួបជុំគ្នា នៅលើកំណាត់ផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការជួបជុំនេះ ជាឱកាសដើម្បីឲ្យប្រជាពលរដ្ឋ បានលើកឡើងពី ភាពគ្មានផ្ទះសម្បែងជ្រក​កោនដ៏សែនលំបាករបស់ខ្លួន ក្រោយពេលដែលលំនៅដ្ឋាន ប្រកបដោយក្តីសុខជាច្រើនខ្នង ត្រូវបានក្រុមហ៊ុន ផាន អ៊ីម៉ិច ធ្វើការឈូសឆាយកំទេចចោល។ ពួកគាត់បានត្អូញត្អែរ នឹងជីវិតដែលរស់នៅលើគំនរសម្រាម ក្រោមដំបូលតង់ កណ្តាលថ្ងៃ និងភ្លៀង ក្រោមកាំជណ្តើរ បានបណ្តាលឲ្យពួកគាត់ និងកូនៗមានជម្ងឺ ជាហូរហែរ  ដោយសារតែក្រុមហ៊ុនមិនគោរពតាម​កិច្ចសន្យា។


បាតុកម្មរបស់សហគមន៍បូរីកីឡា។ (រូបថត O. Vary/ MONOROOM.info)

នៅក្នុងសន្និសិទកាសែត លើកំណាត់ផ្លូវលេខ២១១ ប្រជាពលរដ្ឋមានក្មេង មានចាស់ មកពីសហគមអ្នកបុរីកីឡា [...]

មជ្ឈមណ្ឌលសិទ្ធិមនុស្ស៖ បើក​យុទ្ធនាការ​ស្វែង​រក​«សម្លេង​សេរីភាព» សម្រាប់​យ៉ោម បុប្ផា

មជ្ឈមណ្ឌលសិទ្ធិមនុស្ស៖ បើក​យុទ្ធនាការ​ស្វែង​រក​«សម្លេង​សេរីភាព» សម្រាប់​យ៉ោម បុប្ផា

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចេញសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៣នេះ ដើម្បីសម្ពោធ​យុទ្ធនាការ​«សម្លេងសេរីភាព» គាំទ្រសកម្មជនសិទ្ធិដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ និងស្នើសុំឲ្យមានការដោះលែង​ជាបន្ទាន់។


រូបភាពថតពីអេក្រង់នៃគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស។

សេចក្តីប្រកាសព័ត៌មានបន្តថា ប្រជាពលរដ្ឋទាំងអស់ អាចផ្ញើរសារជាសម្លេង ឬហៅតាមទូរសព្ទ័ មកកាន់ ម.ស.ម.ក ដើម្បី​ចូលរួមគាំទ្រអ្នកស្រីយ៉ោម បុប្ផា។ សម្លេង ឬសារទាំងនោះ នឹងត្រូវបានចាក់ផ្សាយ លើរលកធាតុអាកាសវិទ្យុ អែហ្វអឹម ១០៥ វេលាម៉ោង១១.០០ ដល់ម៉ោង១២.០០ថ្ងៃត្រង់ ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ រហូតអ្នកស្រីត្រូវបានដោះលែង។

ជាមួយគ្នានេះដែរ ក៏មានការដាក់បង្ហាញផ្ទាំងបដា រាប់ចំនួនថ្ងៃនៃការជាប់ពន្ធនាគារ [...]

ស្ពានឆេះ៖ ជិត​ប្រាំ​មួយ​ឆ្នាំ​គ្មាន​ដំណោះ​ស្រាយ​ជម្រក សម្រាប់​ពលរដ្ឋ​១០៧​គ្រួសារ

ស្ពានឆេះ៖ ជិត​ប្រាំ​មួយ​ឆ្នាំ​គ្មាន​ដំណោះ​ស្រាយ​ជម្រក សម្រាប់​ពលរដ្ឋ​១០៧​គ្រួសារ

ប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារ (ក្រោយការបណ្តេញចេញភ្លាមៗមានចំនួន១០៧គ្រួសារ) ដែលកំពុងរស់នៅលើដី ចំណីផ្លូវ ស្ថិតនៅក្រុមទីមួយ ភូមិប្រាំមួយ សង្កាត់លេខបួន ខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋទាំងនេះ បាននឹងកំពុងរស់នៅ​ដោយភាពមិនច្បាស់លាស់ តាមចិញ្ចើមថ្នល់ ដោយគ្មានការទទួលខុសត្រូវ ពីសំណាក់អាជ្ញាធរមូលដ្ឋានថ្នាក់លើឡើយ។


ភូមិស្ពានឆេះ នៅតាមបណ្ដោយផ្លូវ។ រូបថតចម្លង ពីអេក្រង់វីដេអូ របស់វីអូអេ។

ក្នុងពេលថ្មីៗនេះ តំណាងប្រជាពលរដ្ឋ ក៏ដូចជាប្រធានសហគមន៏ បានដាក់ពាក្យស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ជួយ​ដោះ-​ស្រាយលំនៅដ្ឋានជូនពួកគាត់ឲ្យបានសមរម្យ។ ពួកគាត់បានលើកឡើងថា រយៈពេលជាងប្រាំមួយឆ្នាំហើយ ដែលពួក​គាត់​រស់នៅក្នុងស្ថានភាពមួយមិនមានលំនៅពិតប្រាកដ។

លោក ឯក វិធាន ប្រធានសហគមន៍ស្ពានឆេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...