សាលារាជធានី ថាសកម្មជនបឹងកក់ជួបជុំតវ៉ា ដោយគ្មាន«ច្បាប់»
បន្ទាប់ពីការចាប់ខ្លួនក្រុមសកម្មជនទាមទារសិទ្ធិដីធ្លី មកពីសហគមន៍បឹងកក់ កាលពីព្រឹកថ្ងៃទី២១ ខែមករានេះ សាលារាជធានីភ្នំពេញ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានប្រកាន់ជំហរថា ការឃាត់ខ្លួនអ្នកទាំងនោះ ដោយសារតែសាលារាជធានីមិនអនុញ្ញាតឲ្យមានការជួបជុំគ្នា ឬហែក្បួនណាមួយទេ។
អ្នកភូមិបឹងកក់ ស្រែកទាមទារតាមឧឃោសនស័ព្ទ បែរទៅក្នុងសាលារាជធានី នៅថ្ងៃពុធទី២៥ ខែធ្នូ។ (រូបថត MONOROOM.info/ Senghong)
បាតុកម្មបញ្ចេញមតិ - ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ឡុង ឌីម៉ង មន្រ្តីនាំពាក្យសាលារាជធានី បានបកស្រាយជុំវិញការឃាត់ខ្លួនសកម្មជនទាំង ១១នាក់ មកពីសហគមន៍បឹងកក់ និងលោក រ៉ុង ឈុន ទាំងនោះថា ៖ «សាលារាជធានីភ្នំពេញ [...]