ជនជាតិដើមភាគតិច«កាចក់» ខេត្តរតនគីរី ចង់រក្សាដី«ប្រពៃណី»ដូនតា
អ្នកភូមិកាណាតធំ និងកាណាតតូច ស្ថិតក្នុងឃុំតាឡាវ ដែលមានប្រជាជនភាគច្រើនស្ទើរតែទាំងអស់ ជាជនជាតិដើមភាគតិច (ជនជាតិ កាចក់) ប្រមាណជិត២០០គ្រួសារ បាននឹងកំពុងរស់នៅក្នុងភូមិខាងលើ ជាមួយនឹងការបាត់បង់នូវដីជាកម្មសិទ្ធិខ្លួន ក្រោមការវាទទីនៃក្រុមហ៊ុន វៀតណាម។ ពួកគាត់បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ឲ្យរក្សាទុកនូវដីចំការ«វិលជុំ» ជាដីសមូហភាពជាបន្តរ ដើម្បីរក្សានូវតំណែល និងវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។
ចម្ការកៅស៊ូទើបនឹងដាំថ្មី របស់ក្រុមហ៊ុនវៀតណាម នៅក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី។ (រូបថត ផ្ដិតពីគេហទំព័រខេមបូឌៀរដេល្លី)
សិទ្ធិដីធ្លី - ឃុំតាលាវជាតំបន់ដាច់ស្រយាលមួយ មានផ្លូវពិបាកធ្វើដំណើរជាទីបំផុត។ ចាប់តាំងពីឆ្នាំ២០១០ [...]